ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​ប្រឌិត​ព័ត៌មាន​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​ចំពោះ​ជំងឺ​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​បាន​ប្រឌិត​ព័ត៌មាន​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ថា ករណី​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា នៅ​ក្នុង​ខេត្តសៀមរាប ។ បន្ទាប់​ពី​ឃាត់ខ្លួន​មក​សួរនាំ​អ្នក​ទាំងនេះ​បាន​ចេញ​មុខ​មក​សារភាព​កំហុស​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​បាន​សន្យា​ថា ពួក​គាត់​ឈប់​ចែកចាយ​ព័ត៌មាន​ប្រឌិត​បែប​នេះ​ទៀត​ហើយ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​បាន​ប្រឌិត​ព័ត៌មាន​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ថា ករណី​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា នៅ​ក្នុង​ខេត្តសៀមរាប ។ បន្ទាប់​ពី​ឃាត់ខ្លួន​មក​សួរនាំ​អ្នក​ទាំងនេះ​បាន​ចេញ​មុខ​មក​សារភាព​កំហុស​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​បាន​សន្យា​ថា ពួក​គាត់​ឈប់​ចែកចាយ​ព័ត៌មាន​ប្រឌិត​បែប​នេះ​ទៀត​ហើយ ។

តាម​នគរបាល​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា អ្នក​ទាំង​២​នាក់​ដែល​បាន​ចែកចាយ​ព័ត៌មាន​ប្រឌិត​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​មាន​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណា​ក្នុង​ខេត្តសៀមរាប​នេះ​មានឈ្មោះ ម៉ែ​ន ចាន់​នឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ អ៊ឹ​ង ជិ​ង​សេរី​រតនៈ ភេទ​ស្រី អាយុ​២០​ឆ្នាំ ដែល​ពួក​គេ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ ។ ពួក​គេ​បាន​មក​សារភាព​កំហុស​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២៨ ខែមករា​នេះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ពួក​គេ​ទាំង​២​នាក់​បាន​សន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នឹង​មិន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បណ្តាល​ឲ្យ​មានការ​ចលាចល​ដល់​ប្រជាជន​ក្នុង​ខេត្តសៀមរាប និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទៀត​ឡើយ ។ ក្រោយ​ធ្វើ​កិច្ចសន្យា​រួច​អ្នក​ទាំង​២​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សូម​ជម្រាប​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែមករា​នេះ អាជ្ញាធរ​ខេត្តសៀមរាប​បាន​ចេញ​មក​បំភ្លឺ​ថា​ពុំ​ទាន់​រក​ឃើ​ញា​មាន​ករណី​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ណាមួយ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ ។ សមត្ថកិច្ច​នឹង​បន្ត​ចុះ​ស្រាវជ្រាវ និង​ស្វែងរក​ជន​ដែល​បាន​ប្រឌិត​ព័ត៌មាន​នេះ​ឲ្យ​ចូល​មក​មក​បំភ្លឺ និង​មាន​ចំណាត់ការ​បន្ត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែមករា​នេះ មានការ​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ថា មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដែល​ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀ​បរាម មាន​ជំងឺ​រលាក សួត​ដោយ វីរុស​កូ​រ៉ូ​ណា​ថ្មី (2019 nCoV) និង​បាន​ឆ្លង​ដល់​មគ្គុទេសក៍​ភាសា​ចិន​ម្នាក់ ។ ជាមួយ​គ្នា​នោះ​ដែរ​រដ្ឋបាល​ខេត្តសៀមរាប​បាន​អំពាវនាវ​ដល់​សាធារណជន​កុំ​បន្ត​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ឬ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម ហើយ​ជន​ប្រឌិត​ព័ត៌មាន​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ