ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​គោរព​នៃ​សាសនា​ធំ​ទាំង​៥​ក្នុង​សង្គម​ខ្មែរ

4 ឆ្នាំ មុន

សព្វថ្ងៃ​យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​លាយឡំ​សាសនា​ជា​ច្រើន​ពិសេស​សាសនា​ធំ​ៗ​ទាំង​៥​ដូច​ជា​៖ ១-​សាសនាព្រះពុទ្ធ គឺ​ការ​ប្រកាន់​ទៅ​លើ​ពិធី​គោរព​ថ្វាយបង្គំ​បដិមា សូត្រ​សរសើរ​អារ្យបុគ្គល សុំ​សីល​ពី​បុគ្គល ចំណាយ​ទន់​ច្រើន​បាន​ផល​ច្រើន ដោយ​គោរព​ថ្វាយបង្គំ​បុគ្គល​ជា​ធំ ។ ២-​សាសនាព្រាហ្មណ៍ គឺ​ការ​ធ្វើ​ពិធី​ហុងស៊ុយ…

សព្វថ្ងៃ​យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​លាយឡំ​សាសនា​ជា​ច្រើន​ពិសេស​សាសនា​ធំ​ៗ​ទាំង​៥​ដូច​ជា​៖

១-​សាសនាព្រះពុទ្ធ គឺ​ការ​ប្រកាន់​ទៅ​លើ​ពិធី​គោរព​ថ្វាយបង្គំ​បដិមា សូត្រ​សរសើរ​អារ្យបុគ្គល សុំ​សីល​ពី​បុគ្គល ចំណាយ​ទន់​ច្រើន​បាន​ផល​ច្រើន ដោយ​គោរព​ថ្វាយបង្គំ​បុគ្គល​ជា​ធំ ។

២-​សាសនាព្រាហ្មណ៍ គឺ​ការ​ធ្វើ​ពិធី​ហុងស៊ុយ អន្ទង​ព្រលឹង បូជា​តង្វាយ​ថ្វាយ​អាទិទេព​ឬ​ព្រលឹង​ខ្មោច ប្រើ​យ័ន្ត កថា ស្រោច​ទឹក ។

៣-​សាសនា​ព្រហ្ម​គឺ​ការ​ធ្វើ​ពិធីបួងសួង​រៀប​អាសនៈ​បាយសី​អុច​ទៀន​ធូប​ឱ្យ​បួងសួង​សុំ​ឱ្យ​អ្នក​ដទៃ​ជួយ ។

៤-​សាសនា​យេស៊ូ​គឺ​ការ​ប្រកាន់​យក​បុគ្គល​យេស៊ូ​ថា​ជា​ព្រះ​បង្កើត​លោក ដោយ​គោរព​បុគ្គល​ជា​ធំ វាសនា​បរិស័ទ​អាស្រ័យ​លើ​ព្រះ​ជា​អ្នក​ផ្តល់​ឱ្យ ។

៥-​សាសនា​អ៊ិ​ស្លា​ម គឺ​ប្រកាន់​យក​ការ​គោរព​ព្រះ​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត ។

ទោះជា​យ៉ាងណា​ពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន​គោរព​ព្រះពុទ្ធ​សាសនា ព្រោះ​យល់​ថា ព្រះពុទ្ធ​គ្រប់​ៗ​ព្រះ​អង្គជា​បរម​សាស្តា​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ​បាន​ចង្អុល​បង្ហាញផ្លូវ​ដល់​សត្វលោក និង​ដឹកនាំ​សត្វលោក​ចេញ​ចាក​ទុក្ខ មានមុខ​ឆ្ពោះទៅ​កាន់​សុគតិភព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ