ពួក​អន្តោប្រវេសន៍​​ប្រមាណ​ជា​២៣០០​នាក់ ត្រូវ​ម៉ិច​ស៊ិច​បណ្តេញ​ចេញពី​ប្រទេស


ប្រទេស​ម៉ិក​ស៊ិ​ក ៖ អាជ្ញាធរ​ ​ម៉ិក​ស៊ិ​ក ​រាយការណ៍​ថា ជនជាតិ​ហុង​ឌូ​រ៉ា​ស​ប្រមាណ​ជា​២៣០០​នាក់ ដែល​លើកគ្នា​ចូល​ដោយ​ខុសច្បាប់​មក​កាន់​ ​ម៉ិក​ស៊ិ​ក ​ជាមួយ​ក្បួន​មនុស្ស ក្នុង​ក្ដី​សង្ឃឹមថា​អាច​បាន​ចូល​ទៅ​ក្នុង​ដែនដី​អា​មេ​រិ​ក បាន​ត្រួ​វ​បណ្ដេញ​ចេញពី​ប្រទេស​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​។

ក្រសួងមហាផ្ទៃ ​ម៉ិក​ស៊ិ​ក និង​វិទ្យាស្ថាន​ជាតិ​ខាង​អន្តោប្រវេសន៍​គូសបញ្ជាក់​ថា ការ​បណ្ដេញ​ពួក​អន្តោប្រវេសន៍​ទាំងនោះ​អនុវត្ត​ពី​ថ្ងៃ​ទី​១៨​មក​២៧​មក​រា​។ សរុប​ជនជាតិ​ហុង​ឌូ​រ៉ា​ស​១០៦៤​នាក់​ត្រូវ​បាន​នាំ​ចេញ​តាម​យន្តហោះ​របស់​កង​ឆ្មាំ​ជាតិ និង​តាម​ជើងហោះហើរ​CHARTERS ហើយ​ជនអន្តោប្រវេសន៍​១២៣៩​នាក់​ទៀត ត្រូវធ្វើ​មាតុភូមិនិវត្តន៍​តាម​ផ្លូវថ្នល់​ចេញពី​បណ្ដា​រដ្ឋ​នៅ​ភាគ​ខាងត្បូង ​ម៉ិក​ស៊ិ​ក ។

យោង​តាម​អាជ្ញាធរ​ ​ម៉ិក​ស៊ិ​ក ថា ការ​ចាប់​បណ្ដេញចេញ​នោះ ធ្វើ​ទៅ​តាម​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍ ហើយ​គោរព​សិទ្ធិ​មនុស្ស​ទាំងស្រុង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ