ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​រស់​ឡើងថ្លៃ​កប់​ពពក ​ខណៈ​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​នៅ​តែ​ញញើត​ក្នុង​ការ​បរិភោគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​តំបន់​មួយ​ចំនួន​ជាយ​ដែន​ប្រទេស និង​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​នោះ បាន​ធ្វើ​អោយ​ប្រជា​កសិករ មួយ​ចំនួន​ធំ បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ចោល ហើយ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​ជំនួស​វិញ​ជា​ពិសេស​មក​ពី​ប្រទេស​ថៃ ដែល​ធ្វើ​អោយ​តម្លៃ​ជ្រូក​រស់​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ខ្ពស់ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​តំបន់​មួយ​ចំនួន​ជាយ​ដែន​ប្រទេស និង​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​នោះ បាន​ធ្វើ​អោយ​ប្រជា​កសិករ មួយ​ចំនួន​ធំ បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ចោល ហើយ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​ជំនួស​វិញ​ជា​ពិសេស​មក​ពី​ប្រទេស​ថៃ ដែល​ធ្វើ​អោយ​តម្លៃ​ជ្រូក​រស់​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ខ្ពស់ ។ ទោះបីជា​យ៉ាងណា​ក្ដី​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន នៅ​តែ​មិន​ទាន់​ហ៊ាន​បរិភោគ​សាច់​ជ្រូក​ពេញលេញ​នៅឡើយ ដោយហេតុ​ខ្លាច​ប៉ះ​ជ្រូក​មាន​ផ្ទុក​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បើ​ទោះបីជា​ក្រសួង​បាន​បញ្ជាក់​ថា​ជំងឺ​នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ក្ដី ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ចេញផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​បានអោយ​ដឹង​ថា តម្លៃ​ជ្រូករ​ស់បាន​កើនឡើង​ថ្លៃ គឺ​ចាប់តាំងពី​ប្រទេស​វៀតណាម​បាន​ទទួល​រង​នូវ​ការ​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក និង​ធ្វើ​អោយ​ការ​ចិញ្ចឹម​ជ្រូក​មានការ​ថយ​ចុះ ហើយ​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​មិន​អាច​ផ្គត់ផ្គង់​គ្រប់​តម្រូវការ​ទីផ្សារ ។

ក្នង​សេចក្តី​ប្រកាស​នោះ​បាន​បង្ហាញ​ថា បច្ចុប្បន្ន​វៀតណាម​បាន​យក​កម្ពុជា ធ្វើ​ជា​កន្លែង​ឆ្លងកាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ ទៅ​ផ្គត់ផ្គង់​ប្រទេស​ខ្លួន ហើយ​តម្លៃ​ជ្រូក​រស់នៅ​ប្រទេស​វៀតណាម​បាន​កើនឡើង​ខ្ពស់ ។ ដោយឡែក​កម្ពុជា​ជា​ប្រទេស​នាំ​ចូល​ជ្រូក​មក​ផ្គត់ផ្គង់​ដែរ ព្រោះតែ​កសិករ​កម្ពុជា បាន​បោះបង់​ចោលការ​ចិញ្ចឹម​ជ្រូក​ដែល​ជា​ហេតុ​ធ្វើ​អោយ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​និង​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​បំពេញតម្រូវការ និង​នាំ​អោយ​ជ្រូក​បាន​ឡើងថ្លៃ​ខ្ពស់ ។

បើ​តាម​ប្រភព​ដដែល​នោះ​បានអោយ​ដឹងផង​ដែរ​ថា នៅ​ប្រទេស​វៀតណាម​តម្លៃ​ជ្រូករ​ស់មាន​តម្លៃ​ចាប់ពី ១៤០០០​រៀល ទៅ​១៦០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​នៅ​កម្ពុជា​វិញ​តម្លៃ​ជ្រូករ​ស់មាន​តម្លៃ​ចន្លោះ​ពី​១១០០០​រៀល ទៅ​១២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម តែ​មាន​តំបន់​ខ្លះ​នៅ​ប្រទេស​កម្ពុជា​អាច​លក់​បាន​ដល់​ទៅ​១៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

​លោក​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​នាំ​ចូល​ជ្រូក​តែ​ពី​ប្រទេស​ថៃ​មួយ​គត់​មក​បំពេញតម្រូវការ​ក្នុងស្រុក ហើយ​ក៏​លែង​នាំ​ចូល​ពីព្រោះ​វៀតណាម​ដែរ ដោយសារ​តែ​នៅ​វៀតណាម​ក៏​កំពុង​ខ្វះខាត​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​ជ្រូក​រស់​និង​សាច់​ជ្រូក ដូច្នេះ​ហើយ​តម្លៃ​ជ្រូក​នៅ​វៀតណាម​ក៏​ថ្លៃ​ខ្ពស់​ជាង​ជ្រូក​នៅ​កម្ពុជា ។​លោក​បាន​បន្ត​ថា ចាប់តាំងពី​ជ្រូក​នៅ​វៀតណាម​រង​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ធ្វើ​អោយ​វៀតណាម​ត្រូវ​សម្លាប់​ជ្រូក​ក្នុងស្រុក​អស់​ជា​ច្រើន ហើយ​កសិករ​ក៏​ត្រូវ​ផ្អាក​ការ​ចិញ្ចឹម​មួយ​រយៈ​ផង​ដែរ ដើម្បី​អោយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​បាន​សាបរលាប​បន្តិច ។ មិន​ខុស​គ្នា​នេះ​ដែរ កម្ពុជា​ក៏​បាន​រង​នូវ​ផល​ប៉ះពាល់​ពី​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ​ដែរ ដែល​ធ្វើ​អោយ​កសិករ​មួយ​ចំនួន​ត្រូវ​បង្ខំ​ផ្អាក​ការ​ចិញ្ចឹម​មួយ​រយៈ​សិន រង់ចាំ​ស្ថានភាព​ប្រសើរ​ឡើង​វិញ ទើប​ចាប់ផ្ដើម​ចិញ្ចឹម ។

​ដោយសារ​តែ​កត្តា​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ ធ្វើ​អោយ​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​នៅ​តែ​ខ្លាចរអារ​មិន​ហ៊ាន​បរិភោគ​សាច់​ជ្រូក​ពេញលេញ ធ្វើ​អោយ​អ្នកលក់​សាច់​ជ្រូក​លើ​ទីផ្សារ​មាន​ផល​ពិបាក​បន្តិច ខណៈ​ពរល​ដ្ឋ​ស្វែងរក​សាច់​ផ្សេង​មក​ជំនួស​សាច់​ជ្រូក​វិញ ដូច​ជា​សាច់​ត្រី សាច់​មាន់ សាច់​គោ​ជាដើម ។
​អ្

នកលក់​សាច់​ជ្រូក​ម្នាក់​នៅ​ផ្សារ​កំពង់ត្រាច​ខេត្តកំពត បាន​និយាយ​ថា បើ​ទោះបីជារដូវ​កាល​នេះ​ជា​រដូវ​កាល​មាន​តម្រូវការ​សាច់​ជ្រូក​ខ្ពស់​ក្ដី តែ​ការ​លក់​មិនជា​ដាច់​ប៉ុន្មាន​ទេ តែ​តម្លៃ​វិញ​ឡើង​កប់​ពពក ។ ការ​ឡើងថ្លៃ​នេះ មិនមែន​ដោយសារ​តែ​ជា​រដូវ​មាន​តម្រូវការ​នោះ​ទេ ពោល​គឺ​បាន​ឡើង​យូរហើយ ហើយ​ចេះ​តែ​ឡើងជា​បន្តបន្ទាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ