ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ដឹក​អ្នកដំណើរ១​គ្រឿង​​​ចុះ​​ទៅ​ឈប់​លើ​ផ្លូវថ្នល់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ទូ​រ​ទស្សន៍​រដ្ឋ​អ៊ីរ៉​ង់​រាយការណ៍​ថា យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​អ៊ី​រ៉​ង កាលពី​ថ្ងៃ​ទី​២៧​ ខែមក​រា ឆ្នាំ​២០២០ ​បាន​រត់​ចេញពី​ផ្លូវ​ពេល​ចុះ​ចត ហើយ​ទៅ​ឈប់​លើ​ផ្លូវថ្នល់​មួយ ដោយ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។…

ប្រទេស​អ៊ី​រ៉​ង់ ៖ ទូ​រ​ទស្សន៍​រដ្ឋ​អ៊ីរ៉​ង់​រាយការណ៍​ថា យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​អ៊ី​រ៉​ង កាលពី​ថ្ងៃ​ទី​២៧​ ខែមក​រា ឆ្នាំ​២០២០ ​បាន​រត់​ចេញពី​ផ្លូវ​ពេល​ចុះ​ចត ហើយ​ទៅ​ឈប់​លើ​ផ្លូវថ្នល់​មួយ ដោយ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។

គ្រោះថ្នាក់​នេះ ​កើត​មាននៅ​ទីក្រុង​ម៉ា​ហ៍​ចារ​ភាគ​និរតី​អ៊ីរ៉​ង់​។ អ្នក​បើក​បាន​ចុះ​យឹត​បណ្ដាល​ឲ្យ​យន្តហោះ​ចាក​ចេញពី​ផ្លូវ​ហើយ​ទៅ​ឈប់​លើ​វិ​ថី​មួយ​ជាប់​ព្រ​លាន​។

តាម​ប្រភព​ដដែល​ថា​អ្នក​ដំណើរ ​និង​សមាជិក​ក្រុម​យានិក​នៃ​យន្តហោះ​ធុន​MCDONNEL DOUGLAS MD-83​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ី​រ៉​ង់​CASPIAN AIRLINES ទាំង​១៣៥​នាក់​គេច​ផុត​ពី​គ្រោះថ្នាក់​នេះ​។ កង់​ខាងក្រោយ​របស់​យន្តហោះ​បាន​បែក​និង​ថា​យន្ត​ប​ហោះ​បាន​រអិល​លើ​ពោះ រ​ហួត​ដល់​អស់ខ្យល់​ហើយ​ឈប់​លើ​ថ្នល់​។

យោង​តាម​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អ៊ី​រ៉​ង់​ថា ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​លើ​មូលហេតុ​នៃ​​ឧប្បត្តិហេតុ​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ