ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញសមត្ថកិច្ចភ្លាម នាំគ្នា​រត់បាតជើងសព្រាត បន្សល់ទុកត្រឹមវត្ថុតាង​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​របាយការណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​បង្ក្រាប​ល្បែង​បញ្ជល់មាន់​ដោយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​ស្វាយ​ក្រោយ​ភូមិ ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុកលើក​ដែក…

ខេត្តកណ្ដាល ៖ តាម​របាយការណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​បង្ក្រាប​ល្បែង​បញ្ជល់មាន់​ដោយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​ស្វាយ​ក្រោយ​ភូមិ ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុកលើក​ដែក ខេត្តកណ្តាល​។

ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន មាន់​ជល់​១​ក្បាល​, ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១​គ្រឿង​, កន្ត្រក​ដាក់​មាន់​ចំនួន​២​គ្រឿង​, របាំង​កញ្ចក់​ជ័រ​បង្ខាំង​មាន់​ចំនួន​មួយ​, ស្គុ​តរុំ​ខ្នាយ​មាន់​ចំនួន​១​ដុំ​ធំ និង​ស្បែកជើង​មួយគូ ។ ចំណែក​ក្រុម​អ្នកលេង​ល្បែង​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ឈាន​ចុះ​មក​បង្ក្រាប​ករណី​ខាងលើ គឺ​នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មានការលេងល្បែង​បញ្ជល់មាន់​នៅ​ចំណុច​ចំការ​ស្វាយ ក្រោយ​ភូមិ ។ បន្ទាប់​មក​មន្ត្រី​នា​ញ​នគរបាល​យុត្តិធម៌​ដឹកនាំ​សហការ​ជាមួយ​ផ្នែក​ជំនាញ​ក្នុង​អធិការដ្ឋាន​ស្រុក បាន​ចុះ​មក​ដល់ទី​តាំង​បញ្ជល់មាន់​នៅ​ក្រោយ​ភូមិ​ក្រោម​ដើម​ស្វាយ ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​កំពង់ចម្លង ស្រុក​លើក​ដែក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​​ក្រឡេក​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ដល់​ភ្លាម ស្រាប់តែ​ក្រុម​អ្នកលេង​ល្បែង​ទាំង​អស់នោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ប្រមូល​បាន​តែ​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកលេង​ហៅ​មក​អបរំ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ