ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​ហុងកុង​ថា​ ចំនួន​អ្នក​ឆ្លង​វីរុស​​ថ្មី​មាន​លើស​៤​មឺ​ុ​ន​នាក់ហើយ​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បណ្ដា​អ្នក​ស្រាវជ្រាវ​ក្រុង​ហុងកុង​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​មក​រា​ថា បណ្ដា​រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​បណ្ដា​វិធានការ​ម៉ឺង​ម៉ាត់​បំផុត​ដើម្បី​រឹត​ត្បិត ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ប្រសិនបើ​ចង់​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​វីរុស​ដែល​មាន​ប្រភព​នៅ​ក្រុង​វូ​ហាន​។ តាម​អ្នក​ស្រាវជ្រាវ​ទាំងនេះ​ថា បើ​គិត​តាម​គណិតសាស្ត្រ​ចំនួន​អ្នក​ឆ្លង​អាច​មាន​លើស​ពី​៤០.០០០​នាក់​។ អ្នក​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ​ហុងកុង​ទាំងនេះ…

ប្រទេស​ចិន ៖ បណ្ដា​អ្នក​ស្រាវជ្រាវ​ក្រុង​ហុងកុង​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​មក​រា​ថា បណ្ដា​រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​បណ្ដា​វិធានការ​ម៉ឺង​ម៉ាត់​បំផុត​ដើម្បី​រឹត​ត្បិត ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ប្រសិនបើ​ចង់​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​វីរុស​ដែល​មាន​ប្រភព​នៅ​ក្រុង​វូ​ហាន​។ តាម​អ្នក​ស្រាវជ្រាវ​ទាំងនេះ​ថា បើ​គិត​តាម​គណិតសាស្ត្រ​ចំនួន​អ្នក​ឆ្លង​អាច​មាន​លើស​ពី​៤០.០០០​នាក់​។

អ្នក​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ​ហុងកុង​ទាំងនេះ ព្រមាន​ពី​ការ​ឆ្លង​យ៉ាង​លឿង​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ចំនួន​អ្នក​បាត់​បង់​ជីវិត​​តាម​អាជ្ញាធរ​ចិន​ថា ឡើង​ដល់​លើស​១០០​នាក់​គឺ​ដល់​១០៦​នាក់ ហើយ​អ្នក​ឆ្លង​ថ្មី​មាន​ជិត​១៣០០​នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​អះអាង​ជា​ផ្លូវការ​ឡើង​ដល់​ជាង​៤៥០០​នាក់​នៅ​ចិន ក្នុង​នោះ​មានកូន​ង៉ែត​ម្នាក់​អាយុ​៩​ខែ​ផង​។ ក្នុង​ចំណោម​អ្នកបាត់​បង់​ជីវិត​នៅ​ចិន​ទើប​មាន​ម្នាក់​នៅ​ក្រុង​ប៉េ​កាំ​ង​។

ការ​គំរាមកំហែង​នៃ​ការ​ឆ្លង​រិ​ត​តែ​មាន​ខ្ពស់ ខណៈ​អភិបាលក្រុង​វូ​ហាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦​មក​រា​ថា មនុស្ស​ដល់​៥​លាន​នាក់​បាន​ចាក​ចេញពី​ទីក្រុង​មាន​ប្រជាជន​១១​លាន​នាក់​នោះ មុន​បុណ្យ​ចូលឆ្នាំ​ចិន​។ លោក​ទំលាយ​រឿង​នេះ​ពេល​លោក​សុំ​លាលែង​ចេញពី​តំណែង​។

ប្រទេស​ចិន​បាន​សន្យា​តស៊ូ​តតាំង​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដោយ​ពន្យារពេល​គ្មាន​កាលកំណត់​ការ​ចូល​រៀន​វិញ នៃ​បណ្ដា​សាលារៀន​និង​បណ្ដា​សាកលវិទ្យាល័យ​និង​គ្រឹះ​ស្ថានឧត្ដមសិក្សា​ទាំងអស់​របស់​ប្រទេស​។ នេះ​ជា​ការ​អះអាង​កាលពី​ថៃ្ង​ទី​២៨​មក​រា​របស់​ក្រសួង​អប់រំ​ចិន​។ ក្នុង​សារាចរ​ណែនាំ​មួយ ក្រសួង​នោះ​រៀបរាប់​ថា ខណៈ​សិស្ស​និស្សិត​បច្ចុប្បន្ន​កំពុង​សម្រាក​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី កាលបរិច្ឆេទ​នៃ​ការ​ចូល​រៀន​វិញ​នឹង​កំណត់​ដោយ​អាជ្ញាធរ​។

ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​បែប​នេះ ប្រទេស​ជា​ច្រើន​បាន​ចាត់​បណ្ដា​វិធានការ​ប្រុង​ប្រយ័ត្ន នៅ​តាម​ព្រំដែន​ឬ​ណែនាំ​ឲ្យ​ចៀសវាង​ការ​ធ្វើ្វ​ដំណើរ​ទៅ​ចិន​។ អង្គការ​សុខភាព​ពិភព​លោក​WHO​ដែល​យល់​ថា ការ​គំរាមកំហែង​មាន​ខ្ពស់​តែ​មិន​មិន​ចេញ​ការ​ប្រកាស​អាសន្ន​សុខា​ភិបាល​អន្តរជាតិ​បាន​សុំ​ទោស ហើយ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៧​មក​រា​ថា ខ្លួន​មិន​បានដឹង​នៅឡើយ​ថា តើ​បណ្ដា​មនុស្ស​ដែល​ចម្លង​មុន​មានការ​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ ពិតជា​មាន​ដូច​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​ខាង​សុខាភិបាល​ចិន​មួយ​ចំនួន​ឬ​យ៉ាងណា​។ ក្នុង​របាយការណ៍​មួយ​WHO​រំឭក​ថា យើង​យល់​ហើយ​ពេល​ដែល​បណ្ដា​អ្នកជំងឺ​អាច​ចម្លង​វីរុស ដែល​នោះ​ជា​រឿង​សំខាន់​ដើម្បី​ត្រួតពិនិត្យ​។

ប្រទេស​ម៉ុង​ហ្កោ​លី​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​បិទ​ចំណុច​ឆ្លងកាត់​ព្រំដែន​នៃ​ផ្លូវថ្នល់​នានា​ជា​មួយ​​ចិន​។ ទន្ទឹម​នឹង​នេះ​បណ្ដា​មនុស្ស​ដែល​មាន​ដើម​កំណើត​ក្នុង​ខេត្ត​ចិន​ហ៊ូ​បី​ដែល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​បំផុត ត្រូវ​បាន​ហាម​មិន​ឲ្យ​ស្នាក​អាស្រ័យ​នៅ​ម៉ា​ឡេ​ស៊ី​។ ប្រទេស​អា​ល្លឺ​ម៉​ង់​និង​សហ​រដ្ឋ​អាមេ​រិក​​បាន​ណែនាំ​ពលរដ្ឋ​ចៀសវាង​កុំទៅ​កាន់​ចិន​។ ប្រទេស​ជា​ច្រើន​ដូច​ជា​អា​មេ​រិ​ក បារាំង ជប៉ុន ​ឬ​ម៉ា​រ៉ុ​ក​ត្រៀម ជម្លៀស​ជនជាតិ​ពួក​គេ​ដែល​មាន​វត្ត​មាននៅ​វូ​ហាន​។

បណ្ដា​អ្នក​ជំនាញការ​ខាង​ជំងឺឆ្លង​ដោយ​ផ្អែក​លើ​បណ្ដា​ទិន្នន័យ​ដែល​មាន វាយតម្លៃ​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ដែល​លេច​ចេញ​នៅ​ចិន គឺ​វីរុស​2019-nCoV​នឹង​ឆ្លង​រាលដាល​ដល់​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ និង​មាន​រយៈពេល​ច្រើន​ខែ​។ មាន​សេណា​រី​យ៉ូ​ដែល​ការ​ឆ្លង​នោះ​នឹង​បន្ត​ដល់​រដូវ​ផ្កា​រីក ​និង​អាច​ដល់​រដូវក្ដៅ ហើយ​បន្ទាប់​មក​នឹង​ចុះ​ថយ​វិញ​។

លោក​ALESSANDRO VESPIGNANI​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ NORTHEASTERN​អា​មេ​រិ​ក ដែល​រួម​សហការ​ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ ដែល​ចេញផ្សាយ​ពេលវេលា​ពិតប្រាកដ​នៃ​ការ​ចម្លង បាន​ថ្លែងប្រាប់​AFP​ថា ការ​ឆ្លង​នឹង​មិន​បញ្ឈប់​នា​ស​ប្ដា​ហ៍​ខាង​មុខ​ឬ​នា​ខែ​ខាង​មុខ​ឡើយ​។

វីរុស​នេះ​បច្ចុប្បន្ន​ក្រៅពី​ចិន​ឆ្លង​ដល់​ប្រទេស​១៥​ដោយ​អា​ល្លឺ​ម៉​ង់​ទើប​មាន​អ្នក​ឆ្លង​ម្នាក់ ក្លាយជា​ប្រទេស​អឺរ៉ុប​ទី​២ មាន​អ្នក​ឆ្លង​បន្ទាប់​ពី​បារាំង​ដល​មាន​៥​នាក់​។ ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ​ឡើង​ដល់​១៤​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ