ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​ប្ដូរ​ទិស​ដៅ​មក​ប្រឆាំង​អុីស្រា​អែ​លវិញ​

4 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​កាលពី​ថ្ងៃ​ទី​២៧​មក​រា ក្នុង​សារ​មួយ​ថា​ក្រុម​គេ​ចង់​បើក​ដំណាក់កាល​ថ្មី​នៃ​ជី​ហា​ដ​របស់​ខ្លូ​ន ដោយ​សំដៅ​ជា​ពិសេស​លើ​អ៊ី​ស្រា​អែ​ល​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ជួប​កាលពី​ថ្ងៃ​ទី​២៧​មក​រា ជា​មួយ​មិត្ត​របស់​លោក នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ មុន​ពេល​លោក​បង្ហាញ​ផែនការ​សន្តិភាព​តំបន់…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​កាលពី​ថ្ងៃ​ទី​២៧​មក​រា ក្នុង​សារ​មួយ​ថា​ក្រុម​គេ​ចង់​បើក​ដំណាក់កាល​ថ្មី​នៃ​ជី​ហា​ដ​របស់​ខ្លូ​ន ដោយ​សំដៅ​ជា​ពិសេស​លើ​អ៊ី​ស្រា​អែ​ល​។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ជួប​កាលពី​ថ្ងៃ​ទី​២៧​មក​រា ជា​មួយ​មិត្ត​របស់​លោក នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ មុន​ពេល​លោក​បង្ហាញ​ផែនការ​សន្តិភាព​តំបន់ ដែល​អ៊ី​ស្រា​អែ​ល​ចាត់​ទុក​ថា​ប្រវត្តិសាស្ត្រ តែ​ពួក​ប៉ា​ឡេ​ស្ទី​ន​បដិសេធ​ដាច់​ណាត់​ជា​មុន​រួច​ទៅ​ហើយ​។

ប្រមុខ​ថ្មី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អា​ប៊ូ​អ៊ីប្រា​ហ៊ីម​អាល់​គូ​រ៉ា​ជី បាន​ប្ដេជ្ញា​ចាប់ផ្ដើម​ដំណាក់កាល​ថ្មី​ដែល​គ្មាន​អ្វី​ក្រៅពី ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ជ្វី​ហ្វ​ឲ្យ​សម​នឹង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​បណ្ដាជន​អ៊ិ​ស្លា​ម។ នេះ​ជា​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម អា​ប៊ូ​ហាម​ហ្សា​អែ​ល​គូ​រ៉ា​ជី ក្នុង​សារ​មាន​រយៈពេល​៣៧​នាទី​ផ្សាយ​តាម​បណ្ដាញ​តេ​ឡេ​ក្រាម​។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា កង​ទាហាន​របស់​កាលី​ហ្វា​ត ទោះជា​នៅ​ទីណា​ផ្ដោត​ជាប់​លើ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​។ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប្រសិនបើ​នោះ​ជា​បំណង​របស់​ព្រះ​ជា​ម្ចាស់​ពួក​គេ​នឹង​ឃើញ អ្វី​ដែល​ពួក​អ្នក​នឹង​មិន​អាច​បំភ្លេច​បាន ដោយ​ចង់​និយាយ​សំដៅលើ​ការ​វាយប្រហារ​ជាយថាហេតុ​។

មុន​ពេល​បាត់បង់​ដែនដី​កាន់កាប់​របស់​ខ្លួន​នា​ខែមីនា​ឆ្នាំ​២០១៩ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បង្កើត​រដ្ឋ​កាលី​ហ្វា​ត​មួយ​លើ​ដែនដី​ដ៏​ធំ ដែល​ខ្លួន​កាន់កាប់​នៅ​ស៊ី​រិ​និង​អ៊ី​រ៉ា​ក់ ដែល​ក្នុង​ដែនដី​ទាំងនេះ​មាន​ប្រជាជន​រហូត​ដល់​៧​លាន​នាក់​។

ទោះជា​រង​ការ​បាត់បង់​ដែនដី​កាន់កាប់ នៅ​ស៊ី​រី ​និង​អ៊ី​រ៉ា​ក់​តែ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​មាន​វត្តមាន​ច្រើន​ដែរ នៅ​តាម​ដង​ទន្លេ​EUPHRATE​និង​ក្នុង​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​។ ក្រុម​នោះ​ក៏​មាន​សាខា​ជា​ច្រើន​នៅ​អាហ្វ្រិក​និង​នៅ​អា​ស៊ី ​ហើយ​តែង​ធ្វើការ​វាយប្រហារ​បង្ហួរ​ឈាម​នានា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ