ដែនដី​ភាគ​ឦ​សាន្ត​ខេត្តស្ទឹងត្រែង​ទទួល​បាន​ភ្ញៀវទេសចរ​ជាង​២ម៉ឺន​នាក់


ខេត្តស្ទឹងត្រែង ​៖​ តាម​រយៈ​នៃ​ការ​អភិវឌ្ឍន៍​នូវ​តំបន់​ទេសចរណ៍​នានាក្នុង​ដែនដី​ភាគ​ឦ​សាន្ត​ខេត្តស្ទឹងត្រែង​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិចំនួន​ជាង​២​,៣​០០០នាក់ បាន​នាំ​គ្នា​សម្រុកចូល​មក​ទស្សនា ក្នុង​ខេត្តស្ទឹងត្រែង​ក្នុង​រយៈពេល​៣ថ្ងៃនៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជនជាតិ​ចិន​-​វៀតណាម​ ចាប់ពី​ថ្ងៃ​ទី ២៤​មក​រា​ដល់​ថ្ងៃ​ទី​២៦​ មក​រា​ ឆ្នាំ​២០២០ ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក អ៊​ន ប៉ោ​សឿ​ន អះអាង​ថា មានការ​កើនឡើង​ជាង​៦១​% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ៗ​ទៅ​។​ យោងរបាយការណ៍មន្ទីរ​ទេសចរខេត្តស្ទឹងត្រែងបាន​បង្ហាញ​ថា​ ស្ថិតិ​ភ្ញៀវទេសចរ​ដែល​បាន​មក​ទស្សនាខេត្តស្ទឹងត្រែង ក្នុង​រយៈពេល​៣​ថ្ងៃ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ជនជាតិ​ចិន ​និង​វៀត​ណាម​គិត​ ចាប់តាំងពី​ថ្ងៃ​ទី​២៤ ​មក​រា ដល់​ថ្ងៃ​ទី​២៦ មក​រា​ ២០២០​ លំហូរ​ចូល​នៃ​អ្នក​ទេសចរ​ជាតិ​ និង​អន្តរជាតិមាន​ចំនួន​២​ម៉ឺន៣​,៨៨៣នាក់ មានការ​កើនឡើង៩​,១២៦នាក់​ ។

របាយការណ៍​នោះបាន​បង្ហាញ​ទៀត​ថា រមណីយដ្ឋាន​ដែល​បាន​បើក​ទទួលភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​នោះ ​គឺ​មាន​ចំនួន១៥កន្លែង រួម​មាន ១-រមណីយដ្ឋាន​ទេសចរណ៍ សម្រស់​សេ​សាន ២-រមណីយដ្ឋាន​ទេស​ចរណ៍​កោះ​ខ្សាច់​សេ​កុង ៣-រមណីយដ្ឋាន​ទេសចរណ៍​ចំការ​ក្រូច ៤-​រមណីយដ្ឋា​ន​ទេសចរណ៍​ទឹកឈូ​ជួរ​ចាប ៥-រមណីយដ្ឋាន​ទេសចរណ៍​ចំការ​ខេ ៦-រមណីយដ្ឋាន​ទេសចរណ៍បក្សី​មេគង្គ ៧-រមណីយដ្ឋាន​ទេសចរណ៍​អូរ​ប្ញស្សី​កណ្តាល ៨-រមណីយដ្ឋា​ន​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល ៩-​រមណីយដ្ឋាន​ទេសចរណ៍។

​កោះ​សំរោង និង​សហគមន៍​ទេសចរណ៍​មាន​ចំនួន៦​កន្លែង ១-សហគម​ន៍​អេកូ​ទេសចរណ៍ បុរី​អូរ​ស្វាយ ២- សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន ៣-សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ៤-​សហគម​ន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ ៥-​សហគមន៍​អេកូ​ទេសចរណ៍​កោះព្រះ និង​៦-សហគមន៍​អេកូ​ទេសចរណ៍​អូរ​ប្ញ​ស្សី​កណ្តាល ដែល​សហគម​ន៍​មួយ​នេះ ​នឹង​ធ្វើការ​កែសម្រួល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​អូរ​ប្ញ​ស្សី​កណ្តាល​វិញ​នៅ​ពេលខាង​មុខ​នេះ​។

របាយ​កាណ៍​ដដែល​បាន​លំអិត​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​កម្សាន្តខេត្ត​ស្ទឹងត្រែង ក្នុង​នោះ ភ្ញៀវ​ជាតិមាន​ចំនួន២​,៣​៦៦៤នាក់ កើនឡើង៨​,៩៦៦នាក់ ស្មើនឹង៦១% និង​ទេសចរណ៍​អន្តរ​ជាតិ មាន​ចំនួន២១៩ នាក់ កើនឡើង១៦០​នាក់ ស្មើនឹង២៧១,១៨ % ​ទាំង​ភ្ញៀវ​ជាតិ និង​ទេសចរ​អន្តរ​ជាតិ មាន​ចំនួន​សរុប២​,៣​៨៨៣នាក់ គឺ​មានការ​កើន​ឡើង៩​,១២៦នាក់ ស្មើនឹង៦១,៨៤% ដូច្នេះ ឃើញ​ថា មានការ​កើនឡើង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ កន្លងទៅ​៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ