ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អត់​ការងារ​ទេតើ ! ជា​មនុស្ស​អន់

4 ឆ្នាំ មុន

ដើម្បី​ឲ្យ​ខ្លួនឯង​បាន​សណ្ដក​របូត​រួច​ផុត​អំពី​ភាព​នៃ​បុគ្គល​អាប់អន់ គប្បី​ខំ​ប្រព្រឹត្ត​ធ្វើការ​ងារ​ណា​ដែល​សុចរិត​ត្រឹមត្រូវ ការងារ​ប្រាស​ចាស​ទោស ហើយ​ព្យាយាម​ធ្វើ​ដោយ​ការ​ពេញចិត្ត នោះ​អ្នក​នឹង​បានជា​មនុស្ស​ខ្ពង់ខ្ពស់ រស់នៅ​ដោយ​សេចក្ដីសុខ​ក្នុង​ការងារ​របស់​ខ្លួន ។ ផល​ល្អ​នៃ​ការងារ​មិនមែន​កើតឡើង​ដោយ​ខ្វះ​ការ​តស៊ូ​ព្យាយាម​ធ្វើ​នោះ​ឡើយ ហេតុនេះ​បុគ្គល​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការងារ ជា​ពិសេស​គឺ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ…

ដើម្បី​ឲ្យ​ខ្លួនឯង​បាន​សណ្ដក​របូត​រួច​ផុត​អំពី​ភាព​នៃ​បុគ្គល​អាប់អន់ គប្បី​ខំ​ប្រព្រឹត្ត​ធ្វើការ​ងារ​ណា​ដែល​សុចរិត​ត្រឹមត្រូវ ការងារ​ប្រាស​ចាស​ទោស ហើយ​ព្យាយាម​ធ្វើ​ដោយ​ការ​ពេញចិត្ត នោះ​អ្នក​នឹង​បានជា​មនុស្ស​ខ្ពង់ខ្ពស់ រស់នៅ​ដោយ​សេចក្ដីសុខ​ក្នុង​ការងារ​របស់​ខ្លួន ។

ផល​ល្អ​នៃ​ការងារ​មិនមែន​កើតឡើង​ដោយ​ខ្វះ​ការ​តស៊ូ​ព្យាយាម​ធ្វើ​នោះ​ឡើយ ហេតុនេះ​បុគ្គល​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការងារ ជា​ពិសេស​គឺ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ កំពុង​ប្រតិបត្តិ​ដោយ​យក​ទ្រឹស្តី​ព្រះពុទ្ធ​៤​ចំណុច​មក​អនុវត្ត​គឺ ពេញចិត្ត​នឹង​ធ្វើ​, ព្យាយាម​ធ្វើ​, ធ្វើ​ដោយ​យកចិត្តទុកដាក់​នឹង​ការងារ ហើយ​ត្រូវ​ពិនិត្យ​លទ្ធផល​ការងារ​នោះ​ឡើង​វិញ ។

បុគ្គល​ណា​ដើរ​តាម​ល​ម្អា​ន​នៃ​ឱវាទ​ទាំង​៤​ប្រការ​នេះ​ដោយ​បរិបូណ៌​ហើយ បុគ្គល​នោះ​នឹង​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់​ជាក់​ជា​មិន​ខាន ។

ត្រូវ​ដឹង​ថា ការងារ​ប្រភេទ​ណា​ក៏​ដោយ​ឱ្យ​តែ​ការងារ​នោះ​ប្រាសចាក​ទោស​គឺ​សុ​ទ្ទ​តែ​ជា​ការងារ​មាន​តម្លៃ​ទាំងអស់ ដូច្នេះ​មិន​គប្បី​មើល​ស្រាល​ការងារ​ឡើយ អ្នក​អត់​ការងារ​ទេ​ជា​មនុស្ស​អន់​នោះ ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ