ពិតទេ! កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ទេសចរណ៍​ធ្លាក់​ចុះ​ដោយសារ​មេរោគ​កូ​រ៉ូ​ណា


រាជធានី​ភ្នំពេញ ៖ ស្របពេលដែលជំងឺមួយនេះរាតត្បាតយ៉ាងខ្លាំងពេញប្រទេសអាចនឹងធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះនៅកម្ពុជាផងដែរ ។ ដោយក្រសួងទេសចរណ៍​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ថ្ងៃ​នៅ​ស្អែក​នេះ ជាមួយ​ភាគី​ពាក់​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​ដោះស្រាយ​វិបត្តិ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​កម្ពុជា ដោយសារ​ការ​ព្រួយបារម្ភ​លើ​ការ​រាលដាល​ពី​ជំ​ងី​ផ្លូវដង្ហើម​ប្រភេទ​ថ្មី «​កូ​រ៉ូ​ណា​វីរុស​» ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ថ្ងៃ​ទី​២៩ ខែមករា ស្អែក​នេះ​លោក​នឹង​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ធំ​មួយ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​លើ​ការងារ​នេះ ។ លោក​ថា «​ការ​កោះ​ប្រជុំ​គ្រប់​ផ្នែក​ពាក់ព័ន្ធ រួម​ទាំង​ផ្នែក​ឯកជន​បន្ទាន់​នេះ ដើម្បី​បន្ត​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត ខណៈ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​អាជីវកម្ម និង​ឧស្សាហកម្ម​ទេសចរណ៍​ដូចដែល​កម្ពុជា​ធ្លាប់​ជួប​ប្រទះ និង​បាន​រួម​គ្នា​ទប់ស្កាត់​នៅ​ពេល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ SARS ក្នុង​ពិភពលោក កាលពី​ឆ្នាំ​២០០៣» ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ថា ការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុង​ប្រទេស​នេះ គឺជា​វិធានការ​មួយ​ដ៏​សំខាន់ ដែល​អង្គការ​ទេសចរណ៍​ពិភពលោក​ទទួលស្គាល់​ក្នុង​ពេល​ដែល​វិស័យ​ទេសចរណ៍​ត្រូវ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ជំងឺឆ្លង ឬ​វិបត្តិ​សេដ្ឋកិច្ច​សកល ។ ការ​ធ្វើ​ដំណើ​របស់​ទេសចរ​ក្នុងស្រុក​នឹង​ចូលរួម​ចំណែក​ទ្រទ្រង់​យ៉ាង​សំខាន់​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នៅ​ពេល​ដែល​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​អន្តរជាតិ​មានការ​ធ្លាក់​ចុះ ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​សម្តែង​ការ​ព្រួយបារម្ភ នៅ​ពេល​មាន​បញ្ហា​កើតឡើង​នូវ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី «​កូ​រ៉ូ​ណា​វីរុស​» កើតឡើង​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​បង្ក​ឱ្យ​មាន​បញ្ហា​និង​ផល​ប៉ះពាល់​ច្រើន​ទូ​ទាំង​តំបន់​អាស៊ី មិន​ថា ប្រទេស​កម្ពុជា​នោះ​ទេ ដែល​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ស្រម​ស្រប​ណាមួយ និង​ទាន់​ពេលវេលា ។ លោកស្រី​បន្ត​ថា «​វីរុស​ថ្មី​នេះ បើ​នៅ​តែ​បន្ត​កើតឡើង នឹង​បាន​ធ្វើ​ឱ្យ​ប៉ះ​ដល់​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ដោយ​ផ្ទាល់ និង​ប្រយោល ខណៈ​កម្ពុជា​ពឹងផ្អែក​លើ​ភ្ញៀវ​ទេសចរណ៍​ចិន ហើយ​កិច្ចប្រជុំ​នេះ​ដែល​ធ្វើ​នៅ​ថ្ងៃ​ស្អែ​ន​នេះ និង​រិះរក​គ្រប់​វិធី ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​អន្តរកាល​នេះ​» ។

លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទកាសែត កាលពី​យប់មិញ​នេះ​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ កម្ពុជា​គ្មាន​ការ​បិទ​ជើងហោះហើរ​ពី​ប្រទេស​ចិន​មក​កម្ពុជា​នោះ​ទេ បើ​ទោះបី​ករណី​មេរោគ​មេរុ​ស​ថ្មី​កូ​រ៉ូ​ណា​កើត​ចំពោះ​ជនជាតិ​ចិន​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ ក្រៅពី​ប្រទេស​ចិន មិន​ទាន់​មាន​ប្រទេស​ណា​ផ្សេង​ទៀត​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នោះ​ឡើយ ខណៈ​ប្រទេស​មួយ​ចំនួន​បាន​ព្យាយាម​ព្យាបាល​អ្នក​ឆ្លង​ឱ្យ​បាន​ធូរស្រាល​ឡើង​វិញ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ