ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​តា​លី​បង់​ថា​ បា.ញ់​ធ្លាក់​យន្តហោះ​យោធា​អា​មេ​រិ​កមួយ

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ប្រកាស​កាលពី​ថ្ងៃ​២៧​មក​រា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​យោធា​អា​មេ​រិ​កមួយ​គ្រឿង​នៅ​ខេត្ត​ហ្គា​ស្នី​ភាគ​កណ្ដាល​ប្រទេស​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​តា​លី​បង់​លោក​ហ្សា​ប៊ី​ហ៊ុ​ល​ឡា​ហ៍​មូ​ចា​ហ៊ី​ដ​និយាយ​ថា យន្តហោះ​នោះ​ដែល​បំពេញបេសកកម្ម​ស៊ើ​ប​ការណ៍​ត្រូវ​បាន​បាញ់​ធ្លាក់ ក្នុង​តំបន់​សា​ដូ​ខែល ស្រុក​​ដឺ​ហ៍​យ៉ាក​ខេត្ត​ហ្គា​ស្នី​។ ក្នុង​ចំណោម​អ្នក​ជិះ​ក្នុង​យ​ន្តហោះ​នោះ​ត្រូវ​​បាន​បាត់​បង់​ជីវិត​​ទាំង​អស់…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ប្រកាស​កាលពី​ថ្ងៃ​២៧​មក​រា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​យោធា​អា​មេ​រិ​កមួយ​គ្រឿង​នៅ​ខេត្ត​ហ្គា​ស្នី​ភាគ​កណ្ដាល​ប្រទេស​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​តា​លី​បង់​លោក​ហ្សា​ប៊ី​ហ៊ុ​ល​ឡា​ហ៍​មូ​ចា​ហ៊ី​ដ​និយាយ​ថា យន្តហោះ​នោះ​ដែល​បំពេញបេសកកម្ម​ស៊ើ​ប​ការណ៍​ត្រូវ​បាន​បាញ់​ធ្លាក់ ក្នុង​តំបន់​សា​ដូ​ខែល ស្រុក​​ដឺ​ហ៍​យ៉ាក​ខេត្ត​ហ្គា​ស្នី​។ ក្នុង​ចំណោម​អ្នក​ជិះ​ក្នុង​យ​ន្តហោះ​នោះ​ត្រូវ​​បាន​បាត់​បង់​ជីវិត​​ទាំង​អស់ ដោយ​ក្នុង​នោះ​មាន​បណ្ដា​នាយទាហានជាន់ខ្ពស់​ផង​។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ​កងទ័ព​អា​មេ​រិ​ក​អះអាង​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​១​គ្រឿង របស់​ខ្លួន​ធុន​E-11A​ បាន​ធ្លាក់​ក្នុង​ខេត្ត​ហ្គា​ស្នី​តែ​បន្ត​ថា គ្មាន​អ្វី​បញ្ជាក់​ថា ​យន្តហោះ​នេះ​ផលិត​នៅ​កា​ណា​ដា​បាន​​ត្រួ​វ​បាញ់​ធ្លាក់​ឡើយ​។

តាម ​TWITTER​ វរសេនីយឯក​ SONNY LEGGETT​ អ្នកនាំពាក្យ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន សរសេរ​ថា ទោះបី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ជា​កម្មវត្ថុ​នៃ​ការ​ស្រាវជ្រាវ តែ​ពុំ​មាន​សញ្ញា​ណាមួយ​បញ្ញា​ក់ថា ​គ្រោះថ្នាក់​នោះ​បណ្ដាល​មក​ពី​ការ​បាញ់​របស់​សត្រូវ​ឡើយ​។

វិមាន​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​មុន​នេះ​អះអាង​ដោយ​ពុំ​មានការ​បញ្ជាក់​ថា មាន​យន្តហោះ​១​គ្រឿង​ធ្លាក់​នៅ​ខេត្ត​ហ្គា​ស្នី​។ អ្នកនាំពាក្យ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ថា ការ​អះអាង​របស់​ពួក​តា​លី​បង់​ដែល​ថា​យន្តហោះ​១​គ្រឿង​ទៀត​ធ្លាក់​ជា​រឿង​មិន​ពិត​ឡើយ​។

យោង​តាម​ពួក​តា​លី​បង់​ថា យន្តហោះ​នេះ​ហោះហើរ​បំ​ព​ញ​បេសកកម្ម​ស៊ើ​ប​ការណ៍​។ យន្តហោះ​នោះ​ជា​ប្រភេទ​នៃ​យន្តហោះ​ដែល​កងទ័ពអាកាស​អា​មេ​រិ​ក​ប្រើ ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ស៊ើ​ប​អង្កេត​អេ​ឡិច​ត្រូ​និក​។ យន្តហោះ​ទម្លាក់​គ្រាប់បែក​E-11​ដែល​ជា​យន្តហោះ​ជួយ​ទ្រទ្រង់​បណ្ដា​​ដ្រូ​ន​ស៊ើ​ប​ការណ៍ បំពាក់​ដោយ​សម្ភារ​គមនាគមន៍​ពិសេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ