ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​ខ្លួន​ចៀស​ឆ្ងាយ​ពី​​វីរុស​ថ្មី នឹង​មិន​​​ហ៊ាន​ចូល​មក​ជិត​​ឡើយ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ការពារ​រាង​កាយ​អ្នក​ពី​វីរុស​ថ្មី​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​បើក​បង្អួត​ក្នុងផ្ទះ​ខ្លះ ដើម្បី​ផ្លាស់​ប្តូរ​ខ្យល់អាកាស​យ៉ាង​ហោច​២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​៣០​នាទី​ក្នុង​ម្តង​។ ការ​ធ្វើ​បែប​នេះ ដើម្បី​បណ្តេញ​មេរោគ​ទាំងឡាយ​ចេញ​ឲ្យ​អស់​។ ២-ក្រោយ​ពេល​ដែល​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​គួរតែ​លាងដៃ​ជា​មុន​សិន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ការពារ​រាង​កាយ​អ្នក​ពី​វីរុស​ថ្មី​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​បើក​បង្អួត​ក្នុងផ្ទះ​ខ្លះ ដើម្បី​ផ្លាស់​ប្តូរ​ខ្យល់អាកាស​យ៉ាង​ហោច​២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​៣០​នាទី​ក្នុង​ម្តង​។ ការ​ធ្វើ​បែប​នេះ ដើម្បី​បណ្តេញ​មេរោគ​ទាំងឡាយ​ចេញ​ឲ្យ​អស់​។

២-ក្រោយ​ពេល​ដែល​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​គួរតែ​លាងដៃ​ជា​មុន​សិន ដោយ​លាង​ជាមួយ​សាប៊ូ ដើម្បី​បំផ្លាញ​​មេរោគ​ទាំងឡាយ​ចេញពី​ដៃ​អ្នក​ឲ្យ​អស់ ទើប​អ្នក​អាច​ញ៉ាំ​អាហារ​ប្រកបដោយ​សុវត្ថិភាព គ្មាន​មេរោគ​ណា​អាច​ចូល​ក្នុង​រាង​កាយ​អ្នក​បាន​ឡើយ​។

៣-អ្នក​គួរតែ​ចៀស​ពី​ចេញចូល​កន្លែង​មនុស្ស​ច្រើន ហើយ​មិន​ទៅ​ញ៉ាំ​អី​នៅ​ក្រៅ ឬ​ចេញចូល​កន្លែង​ដែល​មាន​ខ្យល់​កង្វក់ រួម​ទាំង​ត្រូវ​តែ​ពាក់​ម៉ាស់​ផង​ដែរ ទើប​អាច​ការពារ​អ្នក​មិន​ឲ្យ​ឆ្លង​ជំងឺ​មួយ​នេះ​យ៉ាង​ងាយ​។

៤-អាហារ​ដែល​អ្នក​ចម្អិន អ្នក​គួរតែ​ចម្អិន​ឲ្យ​ឆ្អិន ទើប​អាច​បំផ្លាញ​មេរោគ​បាន​។ ជា​ពិសេស អ្នក​គួរតែ​ចៀស​ពី​ការ​ប៉ះពាល់​សត្វ​ទាំងឡាយ ព្រោះ​លើ​នោះ​មាន​ផ្ទុក​មេ​រោ​គ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​បាន​។ ម្យ៉ាងទៀត ចាន ស្លាបព្រា ចង្កឹះ សម ព្រមទាំង​សម្ភារៈ​ផ្សេង​ទៀត ដែល​អ្នក​ប្រើប្រាស់ អ្នក​គួរតែ​​យក​ទៅ​រំងាស់​ក្នុង​ទឹក​ក្តៅ​ចំនួន​១៥​នាទី ទើប​មេរោគ​ងាប់​អស់​។

៥- មិន​ថា​ដៃ​ទ្វារ កៅអី ឬ​របស់​លេង​របស់​កូន​ទេ អ្នក​សុទ្ធតែ​ត្រូវ​តែ​សម្លាប់​មេរោគ​ឲ្យ​អស់ ព្រោះ​បើ​អ្នក​មិន​សម្លាប់​មេរោគ​ទេ នោះ​នឹង​អាច​ឆ្លង​ចូល​រាង​កាយ​អ្នក និង​កូន​យ៉ាង​ងាយ​ជាទី​បំផុត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ