បើ​ជួប​អាកា​រៈ​ព្រមាន​ទាំង​នេះ ​អ្នក​គួរតែ​ឈប់​ហាត់ប្រាណ​ភ្លាម​


ការ​ហាត់ប្រាណ​ខ្លាំង​ពេក ឬ​លឿន​ពេក​គឺជា​បញ្ហា​ញឹកញាប់​មួយ​នៅ​ពីក្រោយ​ការ​មាន​របួស​ដោយសារ​តែ​ការ​ហាត់ប្រាណ​។ មុន​ពេល​ហាត់ប្រាណ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ គ្រូ​ហាត់​ប្រាណ ឬ​គ្រូបង្ហាត់​ក្នុង​ក្លិប​សិន​ថា គួរ​ធ្វើ​ដូច​ម្តេច​ទើប​មាន​សុវត្ថិភាព​ក្នុង​ការ​ហាត់ប្រាណ​។

យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ព្រមាន​ដែល​អ្នក​គួរតែ​ឈប់​ហាត់ប្រាណ​ភ្លាម​ៗ៖

១- ឈឺចាប់ ឬ​មិន​មាន​ផាសុកភាព​ក្នុង​ខ្លួន
២- ឈឺទ្រូង ឬ​ឈឺចាប់​ផ្សេង​ៗ​ដែល​អាច​បញ្ជាក់​ថា គាំងបេះដូង
៣- ពិបាក​ដកដង្ហើម​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់
៤- បេះដូង​លោត​ខុស​ប្រក្រតី ឬ​ញ៉ាប់​ខ្លាំង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ