ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ថៃ​ខ្សោយកម្លាំង​ជាង​លុយ​ខ្មែរ

4 ឆ្នាំ មុន

ជា​ធម្មតា​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​បាត​ថៃ​មិនសូវ​ជា​មានការ​ប្រែប្រួល​ច្រើន​ទេ ទាក់ទង​ទៅ​នឹង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់ តែ​សម្រាប់​ថ្ងៃនេះ​ប្រាក់​បាត​បាន​បង្ហាញ​នូវ​ភាព​ចុះ​ខ្សោយ​របស់​ខ្លួន​ជាង​ប្រាក់​រៀល​បន្តិច​នោះ​បើ​ប្រៀបធៀប​ថ្ងៃនេះ​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ បានឱ្យ​ដឹង​ថា…

ជា​ធម្មតា​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​បាត​ថៃ​មិនសូវ​ជា​មានការ​ប្រែប្រួល​ច្រើន​ទេ ទាក់ទង​ទៅ​នឹង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់ តែ​សម្រាប់​ថ្ងៃនេះ​ប្រាក់​បាត​បាន​បង្ហាញ​នូវ​ភាព​ចុះ​ខ្សោយ​របស់​ខ្លួន​ជាង​ប្រាក់​រៀល​បន្តិច​នោះ​បើ​ប្រៀបធៀប​ថ្ងៃនេះ​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ បានឱ្យ​ដឹង​ថា ប្រាក់​បាត​ថៃ​១​បាត​ទិញ​ចូល​តែ​១៣២,៦០​រៀល និង​លក់​ចេញ​តែ​១៣៤,៦០ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល ១៣៣,១០​រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ​១៣៤,៧០ រៀល​ឯណោះ ។ នៅ​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨០,០០​រៀល លក់​ចេញ ៤.០៩៨,០០​រៀល​, ១​អឺ​រ៉ូ​ទិញ​ចូល ៤.៤៤៣,១២ រៀល លក់​ចេញ ៤.៥៥៦,៩៨ រៀល ។

ទន្ទឹម​គ្នា​នេះ​ដែរ ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២.៧០៥,០៤ រៀល លក់​ចេញ ២.៨១១,២៣ រៀល​, ១​យ៉េន​ជប៉ុន​ទិញ​ចូល ៣៦,៩២៣១ រៀល លក់​ចេញ ៣៧,៩៧៩៦ រៀល និង ១​ដុ​ង វៀតណាម​ទិញ​ចូល ០,១៧២៩ រៀល លក់​ចេញ ០,១៧៧៤ រៀល ។ កម្មវិធី​នេះ​ឧបត្ថម្ភ ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ