ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​ចំហាយ​ចូល​ឆ្នាំ​ចិន​នាំ​គ្នា​ទៅ​ងូតទឹក​លេង​អកុសល​មច្ចុរាជ​ឆក់​យក​ជីវិត​ទៅ​បាត់

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ យុវជន​ម្នាក់​ឈ្មោះ ផេង រ​ដ្ឋា អាយុ​១៤​ឆ្នាំ…

ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ យុវជន​ម្នាក់​ឈ្មោះ ផេង រ​ដ្ឋា អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​លង់ទឹក​ស្លាប់​នៅ​ក្នុង​រមណីយដ្ឋាន​ដីដុះ ដោយសារ​តែ​រូបគេ​ជិះ​ពោះវៀន​កង់​ឡាន​លេង​ទឹក​ចូល​ទៅ​ដល់​កន្លែង​ទឹក​ជ្រៅ ហើយ​របូតដៃ​ពី​ពោះវៀន​កង់​ឡាន​បណ្តាល​ឱ្យ​លង់ទឹក​រហូត​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​យុវជន​រង​គ្រោះ​ព្រមទាំង​មិត្តភក្តិ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​រមណីយដ្ឋាន​ដីដុះ​ដោយ​សល់​ចំហាយ​ដើរ​លេង​ពី​បុណ្យចូលឆ្នាំ​ចិន​ដោយ​បាន​ជួល​ពោះវៀន​កង់​ឡាន​គេ​ជិះ​តោង​លេង​ទឹក​ទាំងអស់​គ្នា ប៉ុន្តែ​ពេល​លេង​ដេញ​គ្នា​យូរ​ៗ​ទៅ​ក៏​អណ្តែត​ទៅ​ដល់​កន្លែង​ទឹក​ជ្រៅ​ទាំង​មិនដឹង​ខ្លួន ឯ​ជន​រង​គ្រោះ​ដោយ​ប្រឹង​ស្ទុះ​គេច​ពី​ការ​ដេញចាប់​របស់​មិត្តភក្តិ​ខ្លាំង​ពេក​ក៏​ធ្វើ​ឱ្យ​របូតដៃ​ពី​ពោះវៀន​កង់​ឡាន​របស់​គេ​ទើប​បណ្តាល​ឱ្យ​លង់​ទឹកតែ​ម្តង​ទៅ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា រមណីយដ្ឋាន​ដីដុះ​នេះ​គេ​បាន​បោះបង្គោល​ចងខ្សែ កំណត់​ព្រំ​ទីតាំង​ទឹក​ជ្រៅ​ជា​សញ្ញា​ហាមឃាត់​ភ្ញៀវ​ទេសចរណ៍​មិន​ឱ្យ​លេង​ទឹក​នៅ​កន្លែង​ទាំងនោះ​ដែរ ប៉ុន្តែ​មក​ពី​ភ្ញៀវ​ទេសចរណ៍​ខ្លួនឯង​ដែល​ប្រមាថ និង​លេង​ភ្លេចខ្លួន​រហូត​ចូល​ទៅ​ដល់​កន្លែង​ហាមឃាត់​ទើប​មាន​គ្រូ​ថ្នាក់​បែប​នេះ ។ ទោះបីជា​យ៉ាងណា​រយៈពេល​១​ម៉ោង​ក្រោយ​ពី​កើតហេតុ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​រាវរក​ឃើញ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ