ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវ​អា​គុយ​បញ្ឆេះ​សាក​ក្បាល​ឡាន ស្រាប់​តែ​ផ្ទុះ​ឆេះ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ឃ្លាំង​ស្តុក​ក្បាល​និង​គ្រឿងបន្លាស់​រថយន្ត​កាប់​សាច់​មួយ​កន្លែង​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​ក្បាល​រថយន្ត​ចំនួន​២​គ្រឿង​បាន​រង​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ម្ចាស់​កូវ​អា​គុយ​បញ្ឆេះ​សាក​ក្បាល​រថយន្ត ដើម្បី​ឱ្យ​ម៉ូយ​មើល ។ ហេតុការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖​ឃ្លាំង​ស្តុក​ក្បាល​និង​គ្រឿងបន្លាស់​រថយន្ត​កាប់​សាច់​មួយ​កន្លែង​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​ក្បាល​រថយន្ត​ចំនួន​២​គ្រឿង​បាន​រង​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ម្ចាស់​កូវ​អា​គុយ​បញ្ឆេះ​សាក​ក្បាល​រថយន្ត ដើម្បី​ឱ្យ​ម៉ូយ​មើល ។ ហេតុការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ក្នុង​ទីតាំង​ឃ្លាំង​ស្តុក គ្រឿង​បន្លាស់​រថយន្ត​កាប់​សាច់ នៅ​តាម​ផ្លូវ​បេតុង ក្រុម​ទី​៨ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្​ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ម្ចាស់​ឃ្លាំង​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ សា​សុ ឧសភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​ត្រូវ​បាន​ម្ចាស់​ប្រាប់​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​ផ្ទុះ​ភ្លើង​អា​គុយ ដែល​កូវ​បញ្ឆេះ​សាក​ក្បាល​រថយន្ត ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូយ​មក​ទិញ​ក្បាល​រថយន្ត​មួយ​គ្រឿង​ហើយ ម្ចាស់​ក៏​បាន​កូវ​អា​គុយ​សាក​បញ្ឆេះ​ម៉ាស៊ីន​ក្បាល​រថយន្ត​ឱ្យ​ម៉ូយ​មើល ។ នៅ​ពេល​កូវ​នោះ ជាង​ក៏​បាន​ដាក់​បញ្ច្រាស​ក៏​បាន​ផ្ទុះ​បែក​ផ្កាភ្លើង ហើយ​ឆាបឆេះ​ក្លាយជា​អគ្គិភ័យ​ឆេះ​ក្បាល​រថយន្ត​នោះ​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ភ្លាម​ៗ​ក្រុម​ជាង​ក៏​បាន​នាំ​គ្នា​បាញ់​ពន្លត់​ពុំ​អាច​ទប់ស្កាត់​បាន​ហើយ​កងរាជអាវុធហត្ថ​និង​នគរបាល​ខណ្ឌឫស្សីកែវ ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​អស់​ទឹក​២​គ្រឿង​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៣​និង​២០​នាទី ។ តាម​ម្ចាស់​ឃ្លាំង​បានឱ្យ​ដឹង​ថា ក្បាល​រថយន្ត ចំនួន​២​គ្រឿង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​ដែល​គិត​ជា​ប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ។ ទោះបីជា​យ៉ាងណា​ពុំ​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ