ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​ចូល​២​គ្រាប់​តែ Neymar សុខចិត្ត​មិន​អបអរ​គ្រាប់​បាល់​តែ​បែរជា​ធ្វើ​រឿង​១​នេះ​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​កីឡាករ​ជើងឯក​បាល់បោះ NBA លោក Kobe…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​កីឡាករ​ជើងឯក​បាល់បោះ NBA លោក Kobe Bryant ជាមួយនឹង​ការ​មិន​អបអរ​សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី​ទាំង​ពីរ​គ្រាប់​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Lille កាលពី​ថ្ងៃអាទិត្យ​។

កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ​មាន​ភាព​រំជើបរំជួល​និង​មិន​មាននៅ​ក្នុង​អារម្មណ៍​នោះ​ទេ បើ​ទោះបីជា​រកបាន​គ្រាប់​បាល់​ទាំង​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ២-០ របស់ PSG លើ​ក្រុម Lille បន្ទាប់​ពី​ដឹង​ថា Kobe Bryant បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ផ្លូវអាកាស ។

Neymar បាន​អបអរ​គ្រាប់​បាល់​ដំបូង​របស់​គាត់​នៅ​តង់​ទី​១ មុន​ពេល​ដឹង​ថា Bryant បាន​ស្លាប់​។ តែ​សម្រាប់​គ្រាប់​ទី​ពីរ Neymar មិន​សប្បាយ​រីករាយ​នោះ​ទេ ដោយសារ​តែ​ទើបនឹង​ដឹង​ដំណឹង​ដ៏​សោកសៅ​នេះ ។

កីឡាករ​ជើង​ខ្លាំង​ខាង​កីឡាបាល់បោះ​និង​កូនស្រី​ម្នាក់​របស់​គាត់​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ Los Angeles ដែល​មាន​អ្នក​ស្លាប់​សរុប​៩​នាក់​។ Neymar បាន​លើកដៃ​ម្រាម​២ និង ម្ខាង​ទៀត​ម្រាម​៤ ដែល​មាន​ន័យ​ថា លេខ​២៤​។ វា​ជា​លេខ​អាវ​របស់ Bryant​។

Neymar បាន​ប្រាប់​សារព័ត៌មាន Canal+ ថា​៖«​ខ្ញុំ​បានឃើញ​សារ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ពាក់កណ្តាល​ម៉ោង​នៃ​ការ​ប្រកួត​។ វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ណាស់​សម្រាប់​ពិភព​កីឡា និង​សម្រាប់​យើង​ទាំងអស់​គ្នា​។ មិន​ត្រឹមតែ​សម្រាប់​អ្នកគាំទ្រ​បាល់បោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​ធ្វើ​សម្រាប់​កីឡា​។ ខ្ញុំ​បាន​រំលឹក​ដល់​គាត់ ដោយ​លើក​ម្រាមដៃ​ប្រាប់​ពី​លេខ​អាវ​របស់​គាត់​។ ខ្ញុំ​សង្ឃឹមថា គាត់​បាន​ទៅ​ដល់​សុគតិភព​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ