ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍន៍​សួន​កុមារ​ឱ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត (មានវី​ដេ​អូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ដែល​បាន​ឡើង​គ្រប់គ្រង​ដឹកនាំ​ខេត្ត​ប៉ៃលិន​នា​អាណត្តិ​ថ្មី​នេះ គេ​សង្កេត​ឃើញ​មានការ​ឈូស​ឆាយ​សួន​កុមារ​ចាស់​ចេញ ហើយ​កំពុង​ចាប់ផ្តើម​សាងសង់​ផ្លាស់​ប្តូរ​ទៅ​ជា​សួន​កុមារ​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ដែល​បាន​ឡើង​គ្រប់គ្រង​ដឹកនាំ​ខេត្ត​ប៉ៃលិន​នា​អាណត្តិ​ថ្មី​នេះ គេ​សង្កេត​ឃើញ​មានការ​ឈូស​ឆាយ​សួន​កុមារ​ចាស់​ចេញ ហើយ​កំពុង​ចាប់ផ្តើម​សាងសង់​ផ្លាស់​ប្តូរ​ទៅ​ជា​សួន​កុមារ​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ ។ ចំពោះ​ការ​អភិវឌ្ឍ គឺ​មាន​សកម្មភាព​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​ក្រុងប៉ៃលិន និង​តំបន់​ដាច់​ស្រយាល​ផង​ដែរ ។

ជាក់ស្តែង​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​ឆ្នាំ​២០២០​នេះ នៅ​ទីធ្លា​កន្លែង​សួន​កុមារ​ដែល​មាន​រូបរាង​ថ្មី​ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មានការ​ជួល​ឱ្យ​ដាក់​តាំង​លក់​សម្ភារ​:​ក្មេង​លេង មានការ​ជិះ ឬ​ហក់លោត​ពោង លក់​ទំ​និ ញ​ពេល​រាត្រី និង​មាន​លក់​ម្ហូបអាហារ​នៅ​ជុំវិញ​សួន​កុមារ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​អាជីវករ​លក់ដូរ​សម្ភារ​ក្មេង​លេង​នៅ​លើ​សួន​កុមារ សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់ គាត់​តែងតែ​លក់​ប៉េងប៉ោង តុក្កតា​ជ័រ ឱ្យ​ក្មេង​ៗ ដែល​ឪពុក​ម្តាយ​នាំ​ទៅ​លេង​ជិះ ឬ​ហក់លោត​ពោង​លេង លុះ​បន្ទាប់​ពី​ចប់​ពួក​គេ​តែងតែ​ទិញ​ម្នាក់​១​ទៅ​២ សម្រាប់​កូន​ៗ​របស់​ពួក​គេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាត់​សង្កេត​ឃើញ​ថា សួន​កុមារ​ពេល​នេះ​កំពុង​តែ​មានការ​ផ្លាស់​ប្តូរ​ថ្មី ដោយ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​លោក ផា​ន់ ចាន់​ធុ​ល បាន​សាងសង់​កន្លែង​កំសាន្ត សង់​កន្លែង​នាគ​បាញ់​ទឹក សង់​សួនច្បារ ដាក់​ភូគោល និង​មាន​រូប​ផ្សេង​ៗ​ទៀត​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ លើស​ពី​នេះ ការ​រៀបចំ​ឥដ្ឋ​កូ​រ៉ូ​ឡា នៅ​លើ​សួន ជាក​ត្កា បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ក្មេង​ៗ​រត់​លេង ក៏​ដូច​ជា អាជីវក​រដាក់​លក់ និង​ដាក់​ពោង​ឱ្យ​ក្មេង​លេង​មាន​ភាព​ងាយស្រួល ។ ជា​ពិសេស គេ​ឃើញ​មានការ​ដាក់​តាំង​ប៉េងប៉ោង ដើម្បី​ឱ្យ​ភ្ញៀវ​គប់​បំបែក រួច​ជ្រើសរើស​យក​សម្ភារ​:​អ្វី​ឱ្យ​កូន​របស់​ខ្លួន​ទុក​លេង ។ មានការ​ការ​ដាក់​ជួល​រថយន្ត​អគ្គិសនី សម្រាប់​ក្មេង​ជិះ​លេង​កម្សាន្ត​យ៉ាង​សប្បាយ ក៏​មាន​ដាក់​ទូរទស្សន៍​ខ្នាត​យក្ស​១​នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​បញ្ចាំង​បង្ហាញ​ពី​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​ខេត្ត ចុះ​ប្រតិបត្តិការ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​លើក​ឡើង​ថា ក្រោយ​ពេល​អភិបាលខេត្ត​ថ្មី ឡើង​កាន់​តំណែង​មួយ​រយ​:​ពេល​កន្លង​មក ឃើញ​ថា ការងារ​មានការ​អភិវឌ្ឍ និង​ផ្លាស់​ប្តូរ​ច្រើន​ជាង​មុន ។ ជា​ពិសេស​គឺ​ស្ថាបនា​ផ្លូវ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច សម្រាប់​បង្ក​ភាព​ងាយស្រួល​ដឹក​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​បាន​ឆាប់រហ័ស និង​ទាន់​ពេល​វ​លា​ផង​ដែរ ។ ចំពោះ​ការ​ចុះ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​អភិវឌ្ឍ តែងតែមាន​ផល​ប៉ះពាល់​តិចតួច​មិន​អាច​ជៀសវាង​រួច​នោះ​ឡើយ ដូច្នេះ​សូម​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យោគយល់ និង​អធ្យាស្រ័យ ដើម្បី​ភាព​រីក​ចម្រើន​ទាំងអស់​គ្នា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ