បុរស​ជនជាតិ​ចិន​ដែល​កើត​ជំងឺ​កូ​រ៉ូ​ណា​ត្រូវ​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​ពី​គេ


រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ដែល​កើត​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ឈ្មោះ​ថា កូ​រ៉ូ​ណា​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​ពី​អ្នកជំងឺ​ផ្សេង​ៗ ដើម្បី​តាមដាន និង​ពិនិត្យ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ចេញផ្សាយ​ព្រឹក​ថ្ងៃនេះ​ថា​៖« ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៦០​ឆ្នាំ ដែល​មាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ (​ពេទ្យ​ចំការ​ចេក​) ក្នុង​នោះ​គ្រូពេទ្យ​បាន​ដាក់​បុរស​នេះ​ក្នុង​បន្ទប់​មួយ​ដាច់​ដោយឡែក​តែ​ម្នាក់ឯង​មិន​ដាក់​លាយ​ជាមួយ​អ្នកជំងឺ​ផ្សេង​ទៀត​នោះ​ទេ និង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ពេទ្យ​ជំនាញ​» ។

ប្រភព​ពី​មន្ទីរពេទ្យ​ប្រាប់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​២៨ មក​រា ២០២០​នេះ បុរស​អ្នកជំងឺ​រូប​នោះ​មាន​សភាព​ធម្មតា​មិន​មាន​ចេញ​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​ឈាន​ដល់​ការ​សង្គ្រោះ​បន្ទាន់​ឡើយ ។

សូ​ជម្រាប​ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៧ ខែមករា​នេះ ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ និង​មានការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCo) នៅ​លើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ចា ជិន​ហូរ (Jia Jianhua) ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ហាន​ខេត្ត​ហ៊ូ​ប៊ី ប្រទេស​ចិន ជាមួយ​ក្រុម​គ្រួសារ​៤​នាក់ ដែល​សំណាក​បាន​យក​មក​ធ្វើ​វិភាគ​ទាំង​បួន​នាក់​នេះ​មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា តែ​ម្នាក់​គាត់ គឺ​លោក ចា ជិន​ហួរ ។

អ្នក​ទាំង​បួន​នាក់​នេះ​មានឈ្មោះ​ដូច​ខាងក្រោម ៖ ១. លោក ចា ជិន​ហូរ (Jia Jianhua) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E54319891 ២. លោកស្រី វ៉ាង លឹ​ង ជេន (Wang Lingzhen) ភេទ​ស្រី អាយុ ៥៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E06137433 ៣. លោក សៅ យ៉ា​ន់ (Xiao Yan) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ EDO134348 ៤. លោកស្រី ចា រ៉ុយ​ស៊ន់ (Jia RuiXuan) ភេទ​ស្រី អាយុ​៣៣​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E24490509 ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​២៨ មក​រា​នេះ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អញ្ជើញ​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​ហើយ ដើម្បី​ពិនិត្យ​ស្ថានភាព​ទូទៅ​បន្ថែម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ