ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់​ច្រ​វ៉ា​ក់​ចូល​វង់​ផឹកស៊ី​ឡើង​ហំ គេ​ដាក់​២​ពូថៅ​ដេកពេទ្យ​ស្អាត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​របួស​ស្នាម​ទាំង​សងខាង​មួយ​ករណី នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ដេច​កន ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​កាច់ ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​របួស​ស្នាម​ទាំង​សងខាង​មួយ​ករណី នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ដេច​កន ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​កាច់ ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ជនសង្ស័យ​មាន​គ្នា​០២​នាក់ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ កៅ ដ​ន​ស៊ី​ប៉ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្ទឹង​កាច់ ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រង​របួស​បែកក្បាល និង​ជនសង្ស័យ​ទី​២-​ឈ្មោះ ពិន រតនៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្ទឹង​កាច់ ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រង​បួស​ចំ​ស្មា​ខាងស្ដាំ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៉ា​ល់ រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​លក់​អចលនទ្រព្យ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ដំបូង​ឡើយ​ជន​រង​គ្រោះ​ឈ្មោះ ប៉ា​ល់ រិ​ទ្ធ ដែលជាជនរងគ្រោះបាន​កាន់​ច្រ​វ៉ា​ក់​ម៉ាស៊ីន​ដោយ​មាន​រុំ​ក្រណាត់​សម្រាប់​កាន់​ដើរ​ចូល​ទៅ​កន្លែង​ផឹកស៊ី​របស់​ជនសង្ស័យ ពេល​ចូល​ទៅ​ដល់​ជនសង្ស័យ​ឈ្មោះ កៅ ដ​ន​ស៊ី​ប៉ូ បាន​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​០២​ពូថៅ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ដើមហេតុ​ដែល​បង្ក​ឱ្យ​មាន​ទំនាស់​នេះ​មូលហេតុ​ដោយសារ​ទំនាស់​ពាក្យ​សម្ដី បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ