កណ្តាប់​​ដៃ​​ដែក​​ចេញ​​បង្ក្រាប​​ជន​សង្ស័យ​​ប្លន់​១​សម្បុក


ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​ចោរប្លន់​មួយក្រុម ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​តាម​ដងផ្លូវ​នានា បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​សហការជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង កាលពី​ថ្ងៃ​ទី​២៣ ខែមករា វេលា​ម៉ោង​ប្រហែល​៥​និង​៣០​នាទី នៅ​ផ្លូវលំ​ក្នុងភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ដ្ដុ​ង្គ ។ ការ​បកស្បែក​ក្រុម​ចោរ​នេះ​គឺ​បន្ទាប់​ពី​មានសកម្មភាព​ប្លន់ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​និង​បានការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ផង ដែល​មុខសញ្ញា​ប្លន់​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់ បាន​ស្ទាក់​ប្លន់​យក​ម៉ូតូ​ពី​ឈ្មោះ លុយ លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ក្នុងភូមិ-ឃុំខាងលើ ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក វុ​ី សំណាង អភិបាលខេត្តនិង​ស្នងការ​នគរបាល​ខេត្ត ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ស្រុក​ឧដុង្គ និង​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ប្លន់​ទាំងនេះ​បានជា​បន្តបន្ទាប់ ។ ជនសង្ស័យ​ជា​ចោរប្លន់​ដែល​ត្រូវ​បាន​បង្ក្រាប​នៅ​ថៃ្ង​ដំបូង​មាន​៥​នាក់ ៖

១-​ឈ្មោះ ស៊ុន សុ​វ​ណ្ណា​រ៉ា ហៅ​ឃី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ កំពង់ឆ្នាំង
២-​ឈ្មោះ សេង សុ​ភក្តិ ភេទ​ប្រុស អាយុ​១៧ឆ្នាំ រស់នៅ​ភូមិ​ខ្យា​ង ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង
៣-​ឈ្មោះ សុង វ៉ា​ន ភេទ​ប្រុស អាយុ​២០ឆ្នាំ រស់នៅ​ភូមិ​គ​ន្ថំ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ
៤-​ឈ្មោះ សុខ សំ​ជុន ភេទ​ប្រុស អាយុ​២៥ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង ៥-​ឈ្មោះ ម៉ា​ន់ ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់
ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង ដាវ​១​ដើម ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​ម្សៅ​ក្រាម​សង្ស័យ​ជា​គ្រឿងញៀន​៣​កញ្ចប់ ។ ក្នុង​ចំណោម​ម៉ូតូ​ទាំង​៤​គ្រឿង​នេះ​មាន ហុងដា សេ​១២៥ ស៊េរី​២០១៩ ពណ៌​ខ្មៅ ២​គ្រឿង ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច ពណ៌​លឿង ១​គ្រឿង និង​ម៉ា​កនិច ពណ៌​ស ១​គ្រឿង ។
លុះ​នៅ​ថ្ងៃ​បន្ទាប់ សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យបាន​ចំនួន​៦​នាក់​ទៀត​មាន ៖

១-​ឈ្មោះ ម៉ាត់ គ្រី​ម ភេទ​ប្រុស អាយុ​២៨ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង
២-​ឈ្មោះ វ៉ា​ត វ៉ូ ហៅ​ធុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ខ្មែរ​ថ្មី ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង
៣-​ឈ្មោះ អុ​ឹ​ម ផ​ល្លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំរស់នៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង
៤-​ឈ្មោះ ម៉ាច ភក្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង
៥-​ឈ្មោះ ម៉ាំ រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ខ្មែរ​ថ្មី ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង និង៦-​ឈ្មោះ ថា ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ឃាត់​ក្នុង​រង្វង់​កិច្ច​ប្រតិបត្តិការ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​២​គ្រឿងក្នុង​នោះ​ម៉ា​កនិច ពណ៌​ខ្មៅ ១​គ្រឿង និង​ហុងដា សេ​១២៥ ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ១​គ្រឿង ដែល​ជន​ឈ្មោះ វ៉ា​ត វ៉ូ ឈ្មោះ​អុ​ឹ​ម ផ​ល្លី ឈ្មោះ​ម៉ាច ភក្ត្រា និង​ឈ្មោះ ម៉ាំ រស្មី រួម​គ្នា​ធ្វេ​ី​សកម្មភាព​ដោយ​ស្ទាក់​វាយ​ជន​រង​គ្រោះ​ប្លន់​យក​កាលពី​ថ្ងៃ​ទី​២៣ ខែមករា​កន្លង​ទៅ ។ ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា សរុប​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​មេខ្លោង​ម្នាក់ និង​អ្នកសមគំនិត​ផង​ដែរ​។ ចំណែក​ម៉ូតូ​ទាំង​៦​គ្រឿង​ដែល​ដកហូត បាន​រក​ឃើញ​ម្ចាស់​ចំនួន​៣​នាក់​មក​ដាក់​ពាក្យបណ្តឹង ។

សូម​រំឭក​ថា យុទ្ធនាការ​បង្ក្រាប​ក្រុម​ជន​សង្គមងងឹត​ដែល​តែងតែ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​តាម​ក្រុង​-​ស្រុក​កន្លង​មក គឺជា​យុទ្ធនាការ​លើក​ទី​២​ហើយ បន្ទាប់​ពី​យុទ្ធនាការ​លើក​ទី​១ ធ្វើឡើង​កាលពី​ចុងឆ្នាំ​២០១៩ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង ។ក្រោយ​ពី​ចាប់ខ្លួន មុខសញ្ញា​ប្លន់​ទាំង​១១​នាក់
ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ យ៉ាងណា​ក៏​បាន​ធូរស្បើយ​ចោរប្លន់​មិន​ខាន ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ