ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាពអ្នក​ជំងឺ​ជន​ជាតិ​ចិនដែល​កើត​មេ​រោគ​«កូ​រ៉ូ​ណា» ​សុខភាព​គាត់នៅ​​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្ថានភាព​ជំងឺ​របស់​ជនជាតិ​ចិន​ ដែល​កើត​មាន​មេរោគ​ជំងឺ​រលាក​ផ្លូវដង្ហើម​ឈ្មោះ​កូ​រ៉ូ​ណា​គ្មាន​​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ​ ។ នេះ​បើ​តាម​នាយករ​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​(CDC)​។នាយករ​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ​រហូត​ដល់​ម៉ោង១២ថ្ងៃត្រង់ថ្ងៃ​ទី២៨ មក​រា ២០២០ ស្ថានភាព​អ្នកជំងឺ​រលាក​សួត​បង្ក​ឡេ​ី​ងដោយ​មេរោគ​កូ​រ៉ា​វីរុស​ប្រភេទ​ថ្មី…

រាជធានី​ភ្នំពេញ​ ៖ ស្ថានភាព​ជំងឺ​របស់​ជនជាតិ​ចិន​ ដែល​កើត​មាន​មេរោគ​ជំងឺ​រលាក​ផ្លូវដង្ហើម​ឈ្មោះ​កូ​រ៉ូ​ណា​គ្មាន​​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ​ ។ នេះ​បើ​តាម​នាយករ​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​(CDC)​។
នាយករ​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ​រហូត​ដល់​ម៉ោង១២ថ្ងៃត្រង់ថ្ងៃ​ទី២៨ មក​រា ២០២០ ស្ថានភាព​អ្នកជំងឺ​រលាក​សួត​បង្ក​ឡេ​ី​ងដោយ​មេរោគ​កូ​រ៉ា​វីរុស​ប្រភេទ​ថ្មី គាត់​មាន​សុខភាព​ល្អ គ្មាន​រោគ​សញ្ញា​អ្វីធ្ងន់ធ្ងរ​ទេ ។ យេ​ី​ង​បាន​រក​ឃេ​ី​ញ​អ្នក​ប៉ះពាល់និង​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ រហូត​ពេល​នេះ​ពុំ​មាន​អ្នក​ចេញ​រោគ​សញ្ញា​អ្វី​នៅ​ឡេ​ី​យដែរ​ ​។

ប្រភព​បាន​បន្ត​ថា​ មន្ត្រី​ជំនាញ​នឹង​បន្ត​តាមដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ ។ ហេ​ី​យ​គ្រូពេទ្យ​ថែទាំ​អ្នកជំងឺគ្មាន​ចេញ រោគ​សញ្ញា​អ្វី​ទេ និង​គ្រប់​គ្រូពេទ្យ​បំ​រេ​ី​ការ​នៅ​មន្ទីរពេទ្យ​ក្រុង​ព្រះសីហនុ កំពុង​បំ​រេ​ី​ការងារ​ក្នុង​មន្ទីរពេទ្យ​ជា​ធម្មតា ។ រហូត​ពេល​នេះ​ ពុំ​ទាន់​រក​ឃេ​ី​ញករណី​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ថ្មី​ទៀត​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានការ​សង្ស័យកើត​ជំងឺរ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ​ ​សូម​ទាក់ទង​លេខ១១៥ ។ សូម​ជម្រាប​ថា ​តាម​ការ​សង្កេត​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ​នៅ​កម្ពុជា​មាន​អ្នក​ឆ្លើ​ង​ជំងឺ​កូ​រ៉ូ​ណា ពិសេស​នោះ​ជនជាតិ​ចិន​នោះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទិញ​ម៉ាស់​ ដើម្បី​ពាក់​ពារ​ជំងឺ​នេះ​យ៉ាងច្រើន​។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ឈ្មួញ ក៏​ដូច​ជា​អ្នក​យក​ម៉ាស់​មក​លក់​នាំ​គ្នា​ដំឡើង​ថ្លៃ​ម៉ាស់​រហូត​ដល់​ចំនួន​ខ្ពស់​ខុស​ពី​ធម្មតា ​។

អត្ថបទសរសេរ ដោយ