អ្នកវិភាគបាល់ទាត់ល្បីម្នាក់ថាកីឡាករ១រូបនេះជាគ្រាប់ពេជ្រល្អបំផុតរបស់ Liverpool
លោក Gary Lineker បានលើកឡើងថាខ្សែការពារស្តាំ Trent Alexander-Arnold គឺជាកីឡាករល្អបំផុតក្នុងក្រុមហ្សងក្រហម Liverpool នាពេលបច្ចុប្បន្ន ។…
លោក Gary Lineker បានលើកឡើងថាខ្សែការពារស្តាំ Trent Alexander-Arnold គឺជាកីឡាករល្អបំផុតក្នុងក្រុមហ្សងក្រហម Liverpool នាពេលបច្ចុប្បន្ន ។…
លោក Gary Lineker បានលើកឡើងថាខ្សែការពារស្តាំ Trent Alexander-Arnold គឺជាកីឡាករល្អបំផុតក្នុងក្រុមហ្សងក្រហម Liverpool នាពេលបច្ចុប្បន្ន ។ កីឡាករវ័យ ២១ឆ្នាំរូបនេះ បានក្លាយជាតួអង្គយ៉ាងសំខាន់មួយរូបរបស់លោក Jurgen Klopp នៅរដូវកាលចុងក្រោយ និងពាក់កណ្តាលរដូវកាលនេះ ដោយជាចំណែកដ៏សំខាន់ក្នុងជ័យជម្នះរបស់ Liverpool ។
អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសលោក Gary Lineker ដែលបច្ចុប្បន្នជាអ្នកវិភាគបាល់ទាត់ដ៏ល្បីល្បាញមួយរូប បានប្រាប់ទៅកាន់គេហទំព័រ The Guardian ថា«Trent បានឆ្លងកាត់សាលាបណ្តុះបណ្តាលថ្នាល់របស់ Liverpool ហើយគេនឹងក្លាយជាកីឡាករឆ្នើមជាងគេ ។ ពួកគេ (Liverpool) មានកីឡាករពិសេសជាច្រើន ជាពិសេសគឺកីឡាករបីរូបនៅជួរមុខ ប៉ុន្តែ Trent គឺជាកីឡាករដែលពិសេសជាងគេ»។
លោកបានបន្ថែមទៀតថា«គេគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងនោះ ដែលខ្ញុំបានមើលរាល់ការប្រកួត ហើយខ្ញុំបានឃើញរឿង ៣ ឬ ៤ ពីគេដែលធ្វើឱ្យខ្ញុំលាន់មាត់ថា ឱព្រះជាម្ចាស់អើយ! (Oh my God!)»៕
ចែករំលែកព័តមាននេះ