វិធានការ​ចាំបាច់​ប្រឆាំង​ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស


មិន​ទាន់​មាន​វ៉ាក់សាំង​សម្រាប់​ការពារ​វីរុស​កូ​រ៉ូ​ណា​នៅឡើយ​ទេ ។ ការ​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ​នៅ​តែ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​របស់​វា ។ វិធានការ​បង្ការ​ផ្សេង​ទៀត​រួម​មាន ៖

  • ការ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់
  • ការ​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ប៉ះពាល់​ច្រើន
  • ពាក់​ម៉ាស​ការពារ
  • ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​អង្គធាតុ​រាវ​ក្នុង​ខ្លួន​អ្នក​ដទៃ​ពិសេស​អ្នកជំងឺ
  • ការ​លាង​របស់របរ​ផ្ទាល់ខ្លួន​ដោយ​ទឹក​ក្តៅ និង​សាប៊ូ
  • ទុក​ឱ្យ​កុមារ​មាន​រោគ​សញ្ញា​នៅផ្ទះ
    -​ឆ្ងាយ​ពី​សាលារៀន
  • វិធាន​ការណ៍​អនាម័យ​សាមញ្ញ​ៗ
  • កុំទៅ​ជិត​ទីប្រជុំជន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស ។

តើ​អន្តរាគមន៍​សុខភាព​សាធារណៈ​មាន​ប្រសិទ្ធភាព​អ្វីខ្លះ ? អន្តរាគមន៍​សុខភាព​សាធារណៈ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ព្យាយាម​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​ដែល​ត្រូវ​បាន​រីក​រាលដាល​ជា​ចម្បង​តាម​រយៈ​ដំណក់ទឹក​ផ្លូវដង្ហើម​នៅ​លើ​អាកាស ។

អន្តរាគមន៍​ទាំងនេះ​រួម​មាន ៖

  • ការ​រក​ឲ្យ​ឃើញ​អ្នកមាន​ផ្ទុក​វីរុស​នេះ
  • រក្សា​ទុក​មនុស្ស​ដែល​ឆ្លង​ឲ្យ​នៅ​ដាច់​ដោយឡែក
  • ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប៉ះពាល់​គ្នា និង​ខ្យល់​ដកដង្ហើម
  • ការ​ប្រើប្រាស់​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន រួម​ទាំង​ម៉ាស​របាំងមុខ និង​ស្រោមដៃ
  • ដំណើរការ​ពិនិត្យ​រក​មើល​វីរុស​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​អាកាសយានដ្ឋាន ដើម្បី​តាមដាន​ការ​ធ្វើ​ដំណើរ​តាម​អាកាស​ទៅ និង​មក​ពី​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ ។ ទោះបីជា​គ្មាន​ករណី​ណាមួយ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ចាប់តាំងពី​ឆ្នាំ​២០០៤ ក៏​ដោយ​ក៏​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​នៅ​តែ​កំពុងធ្វើការ​យ៉ាង​ខ្លាំងក្លា ដើម្បី​ណែនាំ​ពលរដ្ឋ​ទូទៅ និង​ឆ្លើយ​តប​យ៉ាង​រហ័ស​ក្នុង​ករណី​មាន​វីរុស​កើតឡើង​ម្តងទៀត ៕
Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ