ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​តុលាការខេត្ត​ប៉ៃលិន​កោះហៅ​នាយ ចឺម ឱ្យ​ចូលខ្លួន​បំភ្លឺ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​អតីត​តារា​កំប្លែង និង​ជា​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​ សាន់​ដេ លោក សុខ មេ​សា ហៅ​នាយ ចឺម…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​អតីត​តារា​កំប្លែង និង​ជា​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​ សាន់​ដេ លោក សុខ មេ​សា ហៅ​នាយ ចឺម បន្ទាប់​ពី​ឆាត​ញ៉ែ​ស្រី​ស្នេហ៍​គេ​ទាំង​យប់តែ​ប៉ះ​ចំ​សង្សារប្រើ​គណនេយ្យ​នោះគឺឈ្មោះ ង៉ែត លី​ទី ជា​អតីត​កីឡាបាល់ទាត់​នៅ​ក្លឹ​ប​ក្រសួងការ​ពារ​ជាតិ​បាន​វាយ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួស​បែកក្បាល​ចំនួន​៥​ថ្នេរ និង​របួស​ដៃជើង ហើយ​​មក​ដល់​ពេល​នេះត្រូវ​បាន លោក តាន់ គឹ​ម​ហៀ​ក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​លិខិត​កោះហៅ​ជន​រង​គ្រោះឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​ឆាប់​ៗនេះ ​។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ហេង ឡុ​ង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​ឲ្យ​ដឹង​ថា នាយ ចឺម ត្រូវ​បាន​តុលាការខេត្ត​ប៉ៃលិន​ចេញ​ដីកា​កោះហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០​ខាង​មុខ​នេះ អំពី​ដំណើររឿង ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ខូចខាត​ដោយ​ចេតនា ពី​សំណាក់​ជន​បង្ក​ឈ្មោះ ង៉ែត លី​ទី កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ ។

លោក​បន្ត​ថា លោក​ក៏​អរគុណ​ដល់​លោក​មេធាវី យូ ឧស្សាហ៍ ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​ការពារ​ក្តី​ជូន នាយ ចឺម ដែល​ជា​សមាជិក​របស់​សមាគម ។ បើ​យោង​តាម​ដីកា​របស់​តុលាការខេត្ត​ប៉ៃលិន សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៦៥ ចុះ​ថ្ងៃ​ទី​២០ ខែធ្នូ​ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ឈ្មោះ សុខ មេ​សា ហៅ​នាយ​ចឺម ត្រូវ​ឲ្យ​ចូល​ទៅ​កាន់​តុលាការខេត្ត​នៅ​វេលា​ម៉ោង​០៩ ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ២០២០​ ខាងមុខនេះដើម្បី​សួរនាំ​ពី​ដំណើររឿង ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ចំណុច​បុរី​ម្កុដ​ពេជ្រ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សូម​បញ្ជាក់​ថា តារាចម្រៀង​វ័យក្មេង ឈ្មោះ សុខ មេ​សា ហៅ​នាយ​ចឺម ពេល​យប់​មុន​កើតហេតុ រូបគេ​បាន​ទៅ​ចូលរួម​ខួបកំណើត​កូនរ​បស់បង​ធ​ម៍​ខ្លួន​ម្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ រហូត​ដល់​យប់​ជ្រៅ​ក៍​ទៅ​ដេក​សម្រាក​នៅផ្ទះ​សំណាក់​មួយ​យីហោ «ផ្ទះសំណាក់​ស្រី​រ៉ូ​» ហើយ​ក្រោយមក​ក៍​ឆាត​ញ៉ែ​សង្សារ​គេ ដែល​ពី​មុន​នារី​ម្នាក់​នោះ​ក៍​ធ្លាប់​ជា​សង្សារ​របស់​ខ្លួន​ដែរ រហូត​ដល់​បើករថយន្ត​ទៅ​រក​គេ​ដល់​មុខ​បន្ទប់ លុះ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ម​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក៏បាន​ទទួល​រង​ការ​វាយតប់​គ្នា​រហូត​ដល់​ឈាន​ប្រើ​អំពើ​ហិង្សា​របួស​បែកក្បាល​ដេរ​៥​ថ្នេរ និង​រលាត់​ដៃជើង ហើយ​បាន​រត់​ចូល​ក្នុង​ហាង​ម៉ាស្សា​មួយ​កន្លែង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ខណៈ​ជន​បង្ក​ជា​អតីត​កីឡាបាល់ទាត់​នៅ​ក្លឹ​ប​ក្រសួងការពារជាតិ ដែល​ហិង្សា​នេះ បាន​កើតឡើង​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ