ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាង​៨​ម៉ឺន​នាក់​មក​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ លោក តាំង សុចិត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ មក​រា ឆ្នាំ ២០២០​ថា…

ខេត្ត​ព្រះសីហនុ ៖ លោក តាំង សុចិត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ មក​រា ឆ្នាំ ២០២០​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៤-២៥ និង​២៦ ខែមករា ឆ្នាំ​២០២០ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​សរុប​ប្រមាណ​៨៧.៧៦៥​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ មាន​៧០.៤៨០​នាក់ ។ នៅ​ឆ្នាំ​២០២០​មានការ​កើនឡើង​២៤,៥២%​។ ភ្ញៀវ​ជាតិប្រមាណ​៧៤.៤៩៥​នាក់ កើនឡើង​៦៧.១៧% បើ​ប្រៀបធៀប​ឆ្នាំ​២០១៩ មាន​៤៤.៥៦០​នាក់​។ ភ្ញៀវ​អន្តរជាតិ​ប្រមាណ ១៣.២៧០​នាក់ ថយ​ចុះ​៤៨.៨០% បើ​ប្រៀបធៀប​ឆ្នាំ​២០១៩ មាន​២៥.៩២០​នាក់​។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ប្ត​ថា តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​មានការ​ហោះហើរ​ដឹក​ជញ្ជូន​ភ្ញៀវ​បាន​ប្រមាណ ៤១​ជើងហោះហើរ ថយ​ចុះ​២២​ជើង (​ឆ្នាំ​២០១៩ មាន​៦៣​ជើង​)​។ ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ខាងលើ​សរុប​ប្រមាណ​២.៩០៧​នាក់ ថយ​ចុះ​៥៣.៨៥% (​ឆ្នាំ​២០១៩ មាន ៦.៣០០​នាក់​។​ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ​១៣៥​នាក់​ថយ​ចុះ​៣៧.១៧% ឆ្នាំ​២០១៩​មាន ១៣៥​នាក់ ។ ភ្ញៀវ​អន្តរជាតិ​ប្រមាណ​២.៧៧២​នាក់ ថយ​ចុះ ៥៤.៤៤% ឆ្នាំ​២០១៩​មាន ២.២៣០​នាក់ ។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​តាម​បណ្តា​កោះ​នានា​សរុប​ប្រមាណ​៧.៧៤១​នាក់​កើនឡើង​៣.៤០% ឆ្នាំ​២០១៩ មាន​៧.៤៨៦​នាក់ ក្នុង​នោះ ភ្ញៀវ​ជាតិប្រមាណ ៤.៣០០​នាក់ កើនឡើង​៧៣.១៧% ឆ្នាំ ២០១៩ មាន ២.៤៨៣​នាក់​។ ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ​៣.៤៤១​នាក់ ថយ​ចុះ​៣១.២២% ឆ្នាំ ២០១៩ មាន ៥.០០៣​នាក់​។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំនួន​ភ្ញៀវ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ភ្ញៀវ សរុប​១០.៦៥៤​នាក់ កើនឡើង ៦០.០១% ភ្ញៀវ​ជាតិ មាន​១០.៤០២​នាក់ កើនឡើង ៦៧.២៣% និង​ភ្ញៀវ​អន្តរជាតិ ២៥២​នាក់​ថយ​ចុះ​៤២.៤៦% ឆ្នាំ​២០១៩ សរុប ៦.៦៥៨​នាក់ ភ្ញៀវ​ជាតិ ៦.២២០​នាក់​និង​ភ្ញៀវ​អន្តរជាតិ​៤៣៨​នាក់​។ ចំនួន​ភ្ញៀវ​ទេសចរ​តាម​បណ្តា​ឆ្នេរ​នានា​សរុប ៥០.៧៤៦​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​៤៩.១១៤​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​១.៦៣២​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ