ស្ងាត់​ៗ Eriksen សម្រេចការ​ផ្ទេរ​របស់​ខ្លួន​ជាមួយ​ក្លិប Inter Milan បាត់


Christian Eriksen បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​រូបគេ បាន​បញ្ចប់​ការ​ពិនិត្យ​សុខភាព​របស់​ខ្លួន​នៅ​ក្លិប Inter Milan នេះ​បើ​យោង​តាម​ប្រភព​ពី The Sun ។ ខ្សែបម្រើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur វ័យ២៧​ឆ្នាំ ​បាន​ទៅ​ដល់​ប្រទេស​អ៊ី​តា​លី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង បន្ទាប់​ពី​ក្លិប​ទាំង​ពីរ​បាន​យល់ព្រម​គ្នា​លើ​តម្លៃ ១៧​លាន​ផោន​។

ប្រភព​ដដែល​បាន​គេ​រាយការណ៍​បន្ត​ថា ក្នុង​កិច្ចព្រមព្រៀង​មួយ​នេះ នឹង​ធ្វើ​ឱ្យ​ខ្សែបម្រើ​ដា​ណឺ​ម៉ាក ទទួល​បាន​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍រ​ហូត​ដល់​ទៅ ៣២​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ជាមួយ​ក្រុម​យក្ស​អ៊ី​តា​លី​មួយ​នេះ​។ វា​ត្រូវ​បាន​គេ​ជឿ​ថា Eriksen អាច​ទំនងជា​កីឡាករ​ចុង​ក្រោយមក​ពី​លី​គ​កំពូល​អង់គ្លេស (Premier League) ដែល​ផ្លាស់​មក​កាន់ San Siro បន្ទាប់​ពី Ashley Young ដែល​ផ្លាស់​ពី Manchester United ។

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ