បិសាច​ក្រហម និង Mourinho ដេញ​តាម​ប្រមាញ់​អតីត​កីឡាករ​ហង្ស​ក្រហម


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រុម​បិសាច​ក្រហម Manchester United និង​អតីត​គ្រូបង្វឹក​របស់​ពួក​គេ​គឺ​លោក Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ប្រជែង​ជាមួយ​ក្រុម Borussia Dortmund ក្នុង​ការ​ទិញ​យក​អតីត​កីឡាករ​ហង្ស​ក្រហម Liverpool ។

បិសាច​ក្រហម​មិន​ទាន់​ទិញ​បាន​កីឡាករ​ណា​ម្នាក់​នៅឡើយ​ក្នុង​រដូវ​កាល​ទិញ​ដូរ​កីឡាករ​នេះ ខណៈ​ដែល Spurs បាន​ខ្ចី​ជើង​បាន​តែ​កីឡាករ Gedson Fernandes ពី Benfica​។ ពួក​គេ​សុទ្ធតែ​ចាប់អារម្មណ៍​ជាមួយនឹង​កីឡាករ Emre Can របស់​ក្លិប​សេះបង្កង់ Juventus ដែល​គេ​គឺជា​អតីត​កីឡាករ Liverpool​។

យោង​តាម​គេហទំព័រ Sport 1 បានអោយ​ដឹង​ថា ក្លិប​ទាំង ៣ មាន​បំណង​បញ្ចប់​សុ​បិ​ន្ត​អាក្រក់​របស់ Emre Can នៅ​ក្លិប Juventus ដែល​ជា​កន្លែង​មិនសូវ​គាំទ្រ​ដល់​រូបគេ​។ រូបគេ​បាន​ឡើង​លេង​ត្រឹមតែ​២​ប្រកួត​ប៉ុណ្ណោះ នៅ​ក្នុង​រដូវ​កាល​នេះ ហើយ​ពិតជា​ចង់​ចាក​ចេញពី Juve ទៅ​កាន់​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​ប្រកួត UEFA European Championship ឆ្នាំ​២០២០​។

ឥឡូវនេះ United និង Spurs បាន​ចូល​ដេញ​តាម​ប្រមាញ់ ហើយ​អាច​ជំរុញ​ឱ្យ​តម្លៃ​កាន់តែ​ខិត​ទៅ​ជិត​អ្វី​ដែល Juve ចង់បាន (៣០​លាន​អឺ​រ៉ូ​)​។ ទោះជា​យ៉ាងណា​ក៏​ដោយ Can ដែល​បាន​ចូលរួម​ជាមួយ Juve ដោយ​ឥត​គិតថ្លៃ​បន្ទាប់​ពី​ចាក​ចេញពី Liverpool ក្នុង​ឆ្នាំ 2018 ត្រូវ​បាន​គេ​យល់​ថា​មាន​ប្រាក់ខែ​ខ្ពស់​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ហើយនឹង​ត្រូវ​កាត់​បន្ថយ​ការ​ទាមទារ​ប្រាក់​ឈ្នួល​របស់​គាត់​ដើម្បី​ធ្វើ​ឱ្យ​ក្លិប​ផ្សេង​អាច​យក​ទៅ​លេង​បាន​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ