តើ​វីរុស​កូ​រ៉ូ​ណា​សម្លាប់​មនុស្ស​បាន​យ៉ាងដូចម្តេច?


អ្នកជំនាញ​ព្រមាន​ថា “​មនុស្ស​រហូត​ដល់ ៦៥ លាន​នាក់​អាច​ស្លាប់​” ដោយសារ​ការ​ផ្ទុះ​វីរុស ដ៏​កាច​សាហាវ​មួយ​នេះ​។ តើ​វា​សម្ល​បា់​មនុស្ស​យ៉ាងដូចម្តេច? វា​ធ្វើការ​វាយប្រហារ​លើ​ផ្លូវដង្ហើម​។ វីរុស​កូ​រ៉ូ​ណា (coronavirus) វាយប្រហារ​ទៅ​លើ​ផ្លូវដង្ហើម ដែល​បន្ទាប់​មក​អាច​នាំ​ឱ្យ​កើត​មាន​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​រលាក​សួត ឬ ផ្តាសាយ​ធម្មតា​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ចន្លោះ​ខែវិច្ឆិកា ឆ្នាំ ២០០២ និង​ខែកក្កដា ឆ្នាំ ២០០៣ មានការ​ផ្ទុះ ឡើង​នៃ​រោគ​សញ្ញា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ឬ​ហៅ​កាត់​ថា ជំងឺ សា (SARS) នៅ​ភាគ​ខាង ត្បូង​ប្រទេស​ចិន ដែល​បាន​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ចំនួន ៨០៩៨ ករណី ហើយ​ក្នុង​នោះ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ចំនួន ៧៧៤ នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ១៧ ដែល​ភាគច្រើន​គឺ​នៅ​ចិនដីគោក និង​ហុងកុង (​អត្រា​ស្លាប់ ៩,៦%) ។ នេះ​បើ​យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ។

ចាប់តាំងពី​ឆ្នាំ ២០០៤ មក គ្មាន​ករណី​ជំងឺ SARS ត្រូវ​បាន​រាយការណ៍​ទូ​ទាំង ពិភពលោក នោះ​ទេ​។
ប៉ុន្តែ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ វីរុស​ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​វីរុស SARS បាន​សម្លាប់​មនុស្ស ជាង ៨០​នាក់ និង​ឆ្លង​ដល់​មនុស្ស​ប្រមាណ ពាន់​នាក់ ដែល​ភាគច្រើន​នៅ​ចិនដីគោក​។ មេរោគ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ណូ​វែ​ល កូ​រ៉ូ​ណា​វីរុស ដែល​ត្រូវ​បាន​សរសេរ​ដោយ អង្គការ​សុខភាព​ពិភពលោក​ថា ២០១៩-nCoV ។ វីរុស​នេះ​ត្រូវ​បាន​គេ​គិត ថា​បាន​លេច​ចេញពី​ផ្សារ មួយ​នៅ​ក្នុង​ទីក្រុង​វូ​ហាន ហើយ​ចាប់តាំងពី​ពេល​នោះ​មក វា​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក​។

តើ​វា​សម្លាប់​មនុស្ស​ដោយ​របៀប​ណា?
ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បង្ក​ឱ្យ​មាន​អាកា​រៈ​គ្រុនក្តៅ និង​ក្អក​។ បន្ទាប់​មក វា​នាំ​ឱ្យ​អ្នកជំងឺ​មាន​ដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដកដង្ហើម​។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អា​មេ​រិ​ក (CDC) បានឱ្យ​ដឹង​ថា ក្នុង​ករណី​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺ​រលាក​សួត – ការ​ឆ្លង​មេរោគ nCoV អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ក៏​ដូច​ជា​ខ្សោយតម្រងនោម​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ