ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​​ពី​អ្នក​ស្លា.ប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ឯកជន​របស់ Kobe Bryant

4 ឆ្នាំ មុន

បើ​យោង​តាម​ប្រភព​ពី Marca បាន​ធ្វើការ​បង្ហាញ​ពី​ប្រ​វ​តិ្ត​ខ្លះ​ៗ របស់​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ឯកជន​របស់ Kobe Bryant កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លង​ទៅ ដែល​បណ្តាល​ឱ្យ​ស្លាប់​ជីវិត​មនុស្ស​ចំនួន​៩​នាក់​។ Kobe Bryant…

បើ​យោង​តាម​ប្រភព​ពី Marca បាន​ធ្វើការ​បង្ហាញ​ពី​ប្រ​វ​តិ្ត​ខ្លះ​ៗ របស់​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ឯកជន​របស់ Kobe Bryant កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លង​ទៅ ដែល​បណ្តាល​ឱ្យ​ស្លាប់​ជីវិត​មនុស្ស​ចំនួន​៩​នាក់​។

Kobe Bryant (៤១​ឆ្នាំ​) ៖ បាន​ក្លាយជា​កីឡាករ​បាល់បោះ​ក្នុង​ក្របខ័ណ្ឌ NBA នៅ​អាយុ​ត្រឹម ១៨​ឆ្នាំ និង​ជា​វីរៈបុរស​ក្លិប Los Angeles Lakers ។ ដោយឡែក​ក្នុង​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក Bryant បាន​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក ២​លើក (​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ​២០០៨ និង​ទីក្រុង​ឡុ​ង​ដ៍​ឆ្នាំ​២០១២) ។

Gianna Bryant (១៣​ឆ្នាំ​)៖ ជា​កូនស្រី​ទី​២ ក្នុង​ចំណោម​កូនស្រី​ទាំង​បួន​របស់ Bryant និង​ជា​កីឡាករ​លេង​បាល់បោះ​ក្នុង​ក្លិប Mamba Academy ។

John Altobelli (៥៦​ឆ្នាំ​) និង​ភរិយា Keri Altobelli ៖ លោក John ជា​គ្រូបង្វឹក​បាល់បោះ​នៅ​មហាវិទ្យាល័យ Orange Coast ដែល​ជា​កន្លែង​ដែល​គាត់​បាន​ឈ្នះ​ជើងឯក​សាកលវិទ្យាល័យ​ចំនួន​បួន​លើក​ ។ គ្រួសារ Altobelli រស់នៅ Newport Beach ហើយ​មានកូន​ចំនួន​បី​នាក់​។ លោក​ធ្លាប់​បាន​ហោះហើរ​ជា​ច្រើន​លើក​ជាមួយ Bryant​។

Alyssa Altobelli (១៣​ឆ្នាំ​) ៖ ជា​កូនស្រី​របស់ John Altobelli និង Keri ក៏​ដូច​ជា​មិត្តភក្តិ​របស់ Gianna និង​ជា​កីឡាករ​ក្នុង​ក្លិប Mamba Academy ។

Sarah Chester (៤៥​ឆ្នាំ​) និង Payton Chester (១៣​ឆ្នាំ​) ៖ អ្នក​ទាំង​ត្រូវជា​ម្ដាយ​និង​កូន ខណៈ Payton ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់ Gianna នៅ Mamba Academy ។

Christina Mauser (៣៨​ឆ្នាំ​) ៖ នាង​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ស្ត្រី​នៅ Mamba Academy និង​ជា​គ្រូបង្វឹក Gianna ។ នាង​បាន​រៀប​ការ​ជាមួយ​លោក Matt Mauser និង​មាន​ចំនួន​កូន​បី​នាក់​។

Ara Zobayan (៥០​ឆ្នាំ​) ៖ ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ (Pilot) ឯកជន​របស់ Bryant ហើយ​ក៏​ជា​អ្នក​បើក​យន្តហោះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ