ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​អំពាវនាវ​គ្រឹះស្ថានសិក្សា​ទាំងអស់​ចូលរួម​ទប់ស្កាត់​វិធានការ​ជំងឺ​ផ្លូវដង្ហើម​(​កូ​រ៉ូ​ណា​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​នានា​ទាំងអស់​ចូលរួម​ទប់ស្កាត់​វិធានការ​ចំពោះ​ជំងឺ​ផ្លូវដង្ហើម​ថ្មី (​កូ​រ៉ូ​ណា​) ។ ការ​អំពាវនាវ​របស់​ក្រសួង​អប់រំ បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ជនជាតិ​ម្នាក់​មក​កម្ពុជា​មាន​ជំងឺ​កូ​រ៉ូ​ណា​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​នានា​ទាំងអស់​ចូលរួម​ទប់ស្កាត់​វិធានការ​ចំពោះ​ជំងឺ​ផ្លូវដង្ហើម​ថ្មី (​កូ​រ៉ូ​ណា​) ។ ការ​អំពាវនាវ​របស់​ក្រសួង​អប់រំ បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ជនជាតិ​ម្នាក់​មក​កម្ពុជា​មាន​ជំងឺ​កូ​រ៉ូ​ណា​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៧ ខែមករា​នេះ ។

ក្រសួង​អប់រំ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​គ្រឹះស្ថានសិក្សា​នានា​ចូលរួម​ចាត់វិធានការ​ណ៍​ការពារ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ។ បន្ទាប់​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​ការ​អនុវត្ត​វិធានការ បង្ការ ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នោះ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នានា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​ឆ្លង​វីរុស​នេះ​នៅ​តាម​គ្រឹះស្ថានសិក្សា​របស់​ខ្លួន​ដោយ​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក និង​សិស្សានុសិស្ស​ពាក់​ម៉ាស​ការពារ​ជា​ប្រចាំ​មានការ​វាស់​ស្ទង់​សីតុណ្ហភាព​ក្នុង​ខ្លួន​មុន​ពេល​ចូល​រៀន​ជាដើម ។

ក្រសួង​បាន​អំពាវនាវ​បន្ត​ថា ក្នុង​នោះ​ដែរ នៅ​តាម​សាលារៀន​ក៏​ត្រូវ​មាន​ដាក់​អាកុល សាប៊ូ សម្រាប់ សិស្ស​លាងដៃ ឱ្យ​បាន​ទៀងទាត់ និង​ញឹកញាប់​ជា​ប្រចាំ ពិសេស​មុន​ពេល​បរិភោគ​អាហារ ឬ​ក្រោយ​ពេល​ប៉ះពាល់​អ្វី​ដែល​កខ្វក់ ព្រមទាំង​មានការ​ណែនាំ​ឱ្យ​សិស្ស​ចៀសវាង​ប៉ះពាល់​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ស្អាត សុវត្ថិភាព​ចំណីអាហារ​មិន​គួរ​ទៅ​កាន់​កន្លែង​ណា​ដែល​មាន​មនុស្ស​អ៊ូអរ​ពេក ព្រមទាំង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​វីរុស​កូ​រ៉ូ​ណា​ថ្មី​កំពុង​រាតត្បាត​នៅ​ទីក្រុង​វូ​ហាន (Wuhan) នៅ​ខេត្ត​ហ៊ុយ​បេ (Hbei) សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​រាតត្បាត​ដល់​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​ជុំវិញ​ពិភពលោក​ដោយ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​បង្ការ​នៅឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ