ពិត​ទេ​! អភិបាលក្រុង​វូ​ហាន​ចិន​សារភាព​ថា​អសមត្ថភាព​គ្រប់គ្រង​វិបត្តិ​ជំងឺ​នេះ


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ជំងឺ​កូ​រ៉ូ​ណា​វីរុស​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​នោះ លោក​អភិបាលក្រុង​វូ​ហាន​ចិន​សារភាព​អសមត្ថភាព​គ្រប់គ្រង​វិបត្តិ​ជំងឺ​នេះ ។ យោង​តាម​ការ​បកប្រែ​ចេញផ្សាយ​របស់​សារព័ត៌​ក្នុងស្រុក​បាន​ស្រង់​សំដី​អភិបាលក្រុង វូ ហាន លោក Zhou Xiangwan សារភាព​ថា ការ​គ្រប់​គ្រង់​វិបត្តិ​កូ​រ៉ូ​ណា​វីរុស​របស់​រដ្ឋបាល​លោក​នៅ​ពុំ​ទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ ហើយ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​ចុះ​ចេញពី​តំណែង ។

ដោយ​ការ​លើក​ឡើង​របស់​លោក​នេះ ធ្វើ​ឡើង​ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​ទៅ​ដល់ទី​ក្រុង​ដោយ​ផ្ទាល់ ដើម្បី​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​នេះ ស្រប​ពេល​ចំនួន​អ្នក​បាន​បាត់បង់​ជីវិត​កើន​ដល់​៨១​នាក់​ហើយ ។

លោក Zhou Xiangwang បានការ​ពារ​ការ​សម្រេចចិត្ត​របស់​លោក​ក្នុង​ការ​បិទ​ច្រក​ចេញចូល​របស់​ទីក្រុង​វូ​ហាន ដែល​មាន​ប្រជាជន​សរុប​១១​លាន​នាក់ ។ ត្រង់នេះ​លោក​បកស្រាយ​ថា ការ​ធ្វើ​បែប​នេះ គឺជា វី​ធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​រាំង​ខ្ទប់​ការ​សាយភាយ​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ហើយ សង្កត់ធ្ងន់​ថា លោក​មាន​ឆន្ទៈ​ទទួលខុសត្រូវ ។ លោក​បញ្ជាក់​ថា «​ប្រសិនបើ​ប្រជាជន​ចង់​ទទួល​បាន​គណនេយ្យ​ភាព ( ពាក់ព័ន្ធ​រឿង​បិទ​ច្រក​ចេញចូល ) ហើយ​សាធារណជន​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​រឿង​នេះ​យើង មាន​ឆន្ទៈ​ក្នុង​ការ​លាលែង​» ។

ចំណែក​ក្រសួងសុខាភិបាល​កម្ពុជា​អះអាង​ថា បាន​ធ្វើ​បច្ចុប្បន្នភាព​ករណី​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​នេះ​ដោយ​គិត​ត្រឹម​ម៉ោង​៨​ព្រឹក កាលពី​នា​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ថា មាន​អ្នកជំងឺ​សរុប​ចំនួន​២,៧៤៤​នាក់ ដែល​មាន​វិជ្ជមាន​ជំងឺ​រលាក​សួត ដោយសារ​វីរុស​កូ​រូ​ណា ដែល​បាន​រាយការណ៍​ពី​ខេត្ត​ចំនួន​៣០​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​មាន ៤៦១​នាក់ ជា​ករណី​ធ្ងន់​ចំនួន​៨០​នាក់​បាន​បាត់បង់​ជីវិត​។

បញ្ជាក់ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក ម៉​ម ប៊ុ​ន​ហេង សូម​បញ្ជាក់​ថា ក្រសួង​កំពុង​តាមដាន និង​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ជាទី​បំផុត នូវ​ស្ថានភាព​កើត​មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ និង​សូម​អំពាវនាវ​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ទីក្រុង​ហាន ខេត្ត​ហ៍​បេ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន​ជាប់​ជា​ប្រចាំ ហើយ​ប្រសិនបើ​មាន​រោគ​សញ្ញា​ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬ​មាន​រោគ​សញ្ញា​ហត់ ឬ​ថប់ដង្ហើម សូម​ប្រញាប់​ស្វែងរក​ការ​ពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​បើ​លោក​អ្នកមាន​សំណួរ ឬ​ច​ម្ង​ល់​អ្វី​ពី​បញ្ហា​សុខភាព លោក​អ្នក​សូម​ទាក់ទង​ទៅ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ​១១៥ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ