ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ម៉ាស់​ដល់​សិស្ស ខណៈ​រក​ឃើញ​វីរុស​រលាក​សួត​ថ្មី​១​ករណី​នៅ​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោកស្រី​អ៊ូច សោភា ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ បាន​ណែនាំ​អោយ​សិស្សានុសិស្ស​ពាក់​ម៉ាស់ និង​លាង​សម្អាត​អនាម័យ​ដៃ​ដោយ​ប្រើ​សាប៊ូ ឬ​ប្រភេទ​ទឹក​ថ្នាំ​លាង​សម្អាត​មេរោគ ដើម្បី​ធានា​ដល់​សុវត្ថិភាព​អនាម័យ​ទូទៅ​ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ លោកស្រី​អ៊ូច សោភា ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ បាន​ណែនាំ​អោយ​សិស្សានុសិស្ស​ពាក់​ម៉ាស់ និង​លាង​សម្អាត​អនាម័យ​ដៃ​ដោយ​ប្រើ​សាប៊ូ ឬ​ប្រភេទ​ទឹក​ថ្នាំ​លាង​សម្អាត​មេរោគ ដើម្បី​ធានា​ដល់​សុវត្ថិភាព​អនាម័យ​ទូទៅ​ ។

មាន​ប្រសាសន៍​ណែនាំ​ក្នុង​ឱកាស​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២០​នេះ ក្នុង​ឱកាស​ចែក​ម៉ាស់​ចំនួន​៦.០០០​ម៉ាស់ ក្រោម​ការ​ឧបត្ថម្ភ​ពី​លោក​ស៊ុ​យ ពូ​នាថ នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន សែន វាល​រេញ ចែក​ជូន​សិស្ស​នៅ​ក្នុង​វិទ្យាល័យ​ដោយ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​លោក​មេឃុំ មេ​ភូមិ លោកនាយក​នាយករង និង​លោកគ្រូ អ្នកគ្រូ​ជា​ច្រើន​នាក់ បន្ទាប់​ពី​ក្រសួងសុខាភិបាល​ប្រកាស​ពី​ការ​រក​ឃើញ​បុរស​ចំណាស់​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់​មាន​វីរុស​រលាក​សួត​ថ្មី នៅ​ក្រុងព្រះសីហនុ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ