សម្តីចុងក្រោយ Kobe Bryant កីឡាករ NBA និយាយពី Messi និង CR7
បន្ទាប់ពីមរណភាពដ៏សោកសៅរបស់កីឡាករ NBA ដ៏ល្បីល្បាញ និង អ្នកគាំទ្របាល់ទាត់ដ៏ធំ លោក Kobe Bryant កាលពីថ្ងៃអាទិត្យនេះ សារព័ត៌មាន…
បន្ទាប់ពីមរណភាពដ៏សោកសៅរបស់កីឡាករ NBA ដ៏ល្បីល្បាញ និង អ្នកគាំទ្របាល់ទាត់ដ៏ធំ លោក Kobe Bryant កាលពីថ្ងៃអាទិត្យនេះ សារព័ត៌មាន…
បន្ទាប់ពីមរណភាពដ៏សោកសៅរបស់កីឡាករ NBA ដ៏ល្បីល្បាញ និង អ្នកគាំទ្របាល់ទាត់ដ៏ធំ លោក Kobe Bryant កាលពីថ្ងៃអាទិត្យនេះ សារព័ត៌មាន Soccer Laduma បានដកស្រង់ពាក្យសម្តីខ្លះដែលលោកធ្លាប់បាននិយាយកាលពីបទសម្ភាសន៍ចុងក្រោយមុនពេលលោកបាត់បង់ជីវិតដែលលោកពេលនោះបាននិយាយពី Lionel Messi និង Cristiano Ronaldo។
ក្នុងពិភពកីឡាបាល់បោះ និង កីឡាទាំងមូលបានបាត់បង់កីឡាករដ៏ឆ្នើម នៅពេលឧទ្ធម្ភាគចក្រ ដែលមានដឹកលោក Bryant អាយុ៤១ឆ្នាំ និង កូនស្រីរបស់គាត់ម្នាក់ ព្រមទាំងមនុស្ស ៧នាក់ផ្សេងទៀត បានធ្លាក់នៅ Los Angeles រដ្ឋ California កាលពីថ្ងៃអាទិត្យ។
កីឡាករបាល់ទាត់ជាច្រើនរួមទាំង Neymar, Paul Pogba និង Marcus Rashford បានបង្ហោះសារចូលរួមរំលែកទុក្ខនៅលើ Instagram។ ក្នុងនោះ Messi និង Ronaldo ដែលជាកីឡាករជាទីចូលចិត្តរបស់ Bryant ក៏បានបង្ហោះសារដែរ។
សារព័ត៌មាន International Business Times បានដកស្រង់ពាក្យខ្លះៗចេញពីបទសម្ភាសន៍ចុងក្រោយរបស់លោក Bryant ដែលនិយាយអំពី Ronaldo និង Messi ហើយសរសើរថាពួកគេគឺជាអត្តពលិកដ៏អស្ចារ្យ។
ពេលនោះ Bryant បានប្រាប់ CNN ថា៖ «ខ្ញុំគិតថាគាត់ (Messi) គឺជាកីឡាករល្អបំផុតគ្រប់ពេលទាំងអស់។ ភាពស្វាហាប់ ភាពវៃឆ្លាត ដែលគាត់មាន ក៏ដូចជាជំនាញ ធ្វើឱ្យគាត់មានភាពលេចធ្លោជាងកីឡាករផ្សេងៗទៀត»។ លោកបានបន្ថែមថា ៖«ហើយ Cristiano (Ronaldo) គឺនៅកម្រិតនេះជាមួយនឹងគាត់ (Messi) ដែរ» ។
គួរបញ្ជាក់ផងដែរថា Bryant ត្រូវបានគេដឹងថាជាអ្នកគាំទ្របាល់ទាត់ដ៏ធំម្នាក់ ហើយបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកីឡាករជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមមាន Messi, Ronaldinho និង Neymar ៕
ចែករំលែកព័តមាននេះ