ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ទាំងនេះ​បង្ហាញ​ថា​គេ​ជឿជាក់​លើ​អ្នក និង​ចង់​ឲ្យ​អ្នក​ជោគជ័យ

4 ឆ្នាំ មុន

តើ​អ្នក​អាច​ជឿ​ទុកចិត្ត​មនុស្ស​ដែល​អ្នក​ចង់​ចាប់ដៃ​រកស៊ី​ជាមួយ​គ្នា​ទេ? តើ​សមាជិក​ក្នុង​ក្រុម​របស់​អ្នក​ពិតជា​ជឿជាក់​លើ​គោលដៅ និង​អ្វី​ដែល​អ្នក​ចង់​មើលឃើញ​ពិតប្រាកដ​ទេ? ទាំងនេះ គឺជា​សំណួរ​សំខាន់​ៗ​ដែល​អាច​ជះ​ឥទ្ធិពល​លើ​ឱកាស​ក្នុង​ការ​ជោគជ័យ និង​ការ​រក​លុយ​របស់​អ្នក ។ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ខាងលើ​បាន លោក រ៉ូ​ប៊ី​ន…

តើ​អ្នក​អាច​ជឿ​ទុកចិត្ត​មនុស្ស​ដែល​អ្នក​ចង់​ចាប់ដៃ​រកស៊ី​ជាមួយ​គ្នា​ទេ? តើ​សមាជិក​ក្នុង​ក្រុម​របស់​អ្នក​ពិតជា​ជឿជាក់​លើ​គោលដៅ និង​អ្វី​ដែល​អ្នក​ចង់​មើលឃើញ​ពិតប្រាកដ​ទេ? ទាំងនេះ គឺជា​សំណួរ​សំខាន់​ៗ​ដែល​អាច​ជះ​ឥទ្ធិពល​លើ​ឱកាស​ក្នុង​ការ​ជោគជ័យ និង​ការ​រក​លុយ​របស់​អ្នក ។

ដើម្បី​ឆ្លើយ​នឹង​សំណួរ​ខាងលើ​បាន លោក រ៉ូ​ប៊ី​ន ឌ្រី​ក (Robin Dreeke) ដែល​ជា​អតីត​ប្រធាន​កម្មវិធី​វិភាគ​អាកប្បកិរិយា​របស់ FBI បាន​ចែករំលែក​ពី​វិធី​ក្នុង​ការ​ឲ្យ​អ្នកដឹង​ថា​មនុស្ស​ជុំវិញ​អ្នក​ពិតជា​ជឿជាក់​លើ​អ្នក និង​ចង់​ឲ្យ​អ្នក​ជោគជ័យ​ពិតមែន ឬទេ ។

១. ពួក​គេ​សម្រប​របៀប​ធ្វើការ​ឲ្យ​ស្រប​ទៅ​នឹង​ល្បឿន​នៃ​ការ​ធ្វើការ​របស់​អ្នក​៖
ជា​ទូទៅ មនុស្ស​តែងតែមាន​ស្តាយ​ធ្វើការ ឬ​ល្បឿន​នៃ​ការ​បញ្ចប់​ការងារ​ខុស​ៗ​គ្នា ហើយ​ពួក​គេ​មិន​ងាយ​នឹង​ផ្លាស់​ប្តូរ​វិធី​របស់​ខ្លួន​ឡើយ​លុះត្រាតែ​ពួក​គេ​ពិតជា​គោរព​ស្រលាញ់​អ្នកដឹកនាំ​របស់​ពួក​គេ​ពិតមែន ។

២. ពួក​គេ​រក​វិធី​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​អ្នក​៖
អ្នក​ដទៃ​ចង់​ឃើញ​អ្នក​ជោគជ័យ​ពេល​ដែល​ពួក​គេ​ព្យាយាម​រក​អ្វី​ដែល​អ្នក​ទាំង​ពីរ​ចូល​ចិត្ត ឬ​ហៅ​អ្នក​ឲ្យ​ចូលរួម​កម្មវិធី​សំខាន់​ៗ ឬ​កិច្ចការ​ដែល​សំខាន់​ៗ​របស់​ពួក​គេ​ជាដើម ។ ពួក​គេ​នឹង​ព្យាយាម​កាត់​បន្ថយ​គម្លាត​រវាង​ទំនាក់ទំនង​ផ្ទាល់ខ្លួន និង​ទំនាក់ទំនង​នៅ​កន្លែងធ្វើការ​ដែរ​ដោយ​ចែករំលែក​បទ​ពិសោធន៍ ឬ​រឿងរ៉ាវ​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ពី​មុន​មក​ជាដើម ។

៣. ពួក​គេ​ចូលរួម​ក្នុង​គម្រោង​ពិបាក​ៗ​ជាមួយ​អ្នក​៖
មាន​ករណី​ខ្លះ គម្រោង​មួយ​ចំនួន​គឺ​ប្រៀប​ដូច​ជា​រឿង​ឈឺក្បាល​សម្រាប់​អ្នក​ដទៃ ប៉ុន្តែ​ប្រសិនបើ​មនុស្ស​ទាំងនោះ​ជឿជាក់​លើ​អ្នក ពួក​គេ​អាច​នឹង​ស្ម័គ្រចិត្ត​ជួយ​អ្នក ។ ឧទាហរណ៍​មួយទៀត​គឺ​ការ​ស្ម័គ្រចិត្ត​ធ្វើការ​ថែម​ម៉ោង​ដោយ​មិន​គិតថ្លៃ ។

៤. ពួក​គេ​និយាយ​ល្អ​ពី​អ្នក​ទាំង​នៅ​មុខ និង​ក្រោយខ្នង​៖
ការ​ជួយ​លើកមុខ​លើក​មាត់​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ជំនឿ​ចិត្ត​របស់​ពួក​គេ​លើ​អ្នក​ទេ តែ​ក៏​បង្ហាញ​ពី​ចិត្ត​ទូលាយ និង​ទឹកចិត្ត​ល្អ​របស់​ពួក​គេ​ដែរ ។ ហើយ​មនុស្ស​ទាំងនេះ​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​អ្នក​និង​ក្រុមហ៊ុន​អ្នក​ដូច្នេះ​អ្នក​គួរតែ​បង្ហាញ​អំណរ​គុណ​ទៅ​វិញ​ដោយ​ស្មោះត្រង់​ដែរ ។

៥. ពួក​គេ​សប្បាយ​រីករាយ​ដោយ​ស្មោះត្រង់​ចំពោះ​ការ​សម្រេច​របស់​អ្នក​៖
ពួក​គេ​ធ្វើ​ដូច្នេះ​ព្រោះ​ពួក​គេ​គិត​ថា​ភាព​ជោគជ័យ​របស់​អ្នក​ក៏​ជា​ភាព​ជោគជ័យ​របស់​ពួក​គេ​ដែរ ។ ប្រសិនបើ​ពួក​គេ​មិន​បង្ហាញ​អារម្មណ៍​អ្វី​ពេល​ដែល​អ្នក​សម្រេច​បាន​អ្វី​ទេ​នោះ វា​អាច​បង្ហាញ​ថា​ពួក​គេ​ខឹង ឬ​ច្រណែន​នឹង​អ្នក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ