កម្ពុជា មាន កម្ម ?


អ្នកវិភាគ​តាម​តុ​កាហ្វេ​មួយ​ក្រុម​…​មិនមែន​កាហ្វេ​ទំនើប​ទេ​…​គឺ​កាហ្វេ​ឆុង​បែប​បុរាណ​…​ក្រោយ​ពេល​ជុំ​គ្នា​៤​នាក់​…​តា​ខ្សៀ​ធំ​ដែល​មាន​ពុកមាត់​ក្រាស់​លាយ​ស្កូវ​ចាប់ផ្តើម​និយាយ​ភ្លាម ៖

-​អញ​គិត​សព្វ​ៗ​ទៅ​ដេក​អត់​សូវ​លក់​ទេ​…​រឿង​កម្ពុជា​យើង​ដូច​ជា​នៅ​តែ​មានកម្ម​…​កម្ម​តាម​ចងពៀរ​រហូត​…​មិនមែន​កម្ម​ស្តើង​ទេ ទំនង​កម្មក្រាស់​ណាស់ ។

គ្រប់​គ្នា​រួម​តុ​…​អត់​មាន​ក្លើ​ណា​ម្នាក់​តមាត់​ទេ​…​ម្នាក់​ៗ​ក្រេប​កាហ្វេ​ក្តៅ​ចិ​ប​ៗ…​ស្ងៀម​មាត់​នៅឡើយ​…​ហាក់ដូច​ចាំ​ស្តាប់​ពាក្យ «​កម្ម​» ដែល​ក្លើ​ខ្សៀ​ធំ​និយាយ​មិ​ញ​បន្ត​ទៀត ។តា​ខ្សៀ​ធំ​បឺត​ខ្សៀ​បង្ហុយផ្សែង​មួយ​ឈុត​និយាយ​បន្ត​…

-​ឯង​គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​…​កាល​អ៊ុ​ន​តាក់​ចូល​កម្ពុជា​…​នាំ «​អេ​ដស៍​» ចូល​រាយ​ប៉ាយ​ពេញ​ស្រុក​…​នៅ​សល់​កេរ​ជម្ងឺ​ទុក​ឱ្យ​កម្ពុជា​ដល់​សព្វថ្ងៃ​…​ឯ​ថ្នាំ​ការពារ​មាន​តែ​ស្រោមអនាម័យ​…​ទាំង​ឯង​ទាំង​អញ​ចេះ​ប្រើ​វា​ស្ទាត់​…​ដែល​ពី​ដើម​មក​មាន​អាណា​ចេះ​ប្រើ ។

ម្នាក់​ៗ​ស្ងៀមឈឹង​…​ចាំ​ស្តាប់​ក្លើ​ខ្សៀ​ធំបរិយាយ​បន្ត​ទៀត​…​ព្រោះ​ចង់​ស្តាប់​អា​រឿង «​កម្ម​» មិន​ទាន់​ចប់​…​ក្រោយ​ពី​ក្រេប​កាហ្វេ​ក្តៅ​រួច​ក៏​បង្ហើរ​វោហា​បន្ត​ទៀត ៖

-«​កម្ម​ចាស់​»​មិន​ទាន់​ជម្រះបញ្ជី​ចប់​ផង​…«​កម្ម​ថ្មី​» មក​ដល់​ទៀត​មែន​…​ម្តងណេះ «​ចិន​» នាំ​ចូល​ម្តង​…​ពិតមែន​មិន​ទាន់​នាំ​មក​ដល់​…​ប៉ុន្តែ​គ្រប់​គ្នា​កំពុង​ជ្រួល​…​ពាក់​ម៉ាស់​ការពារ​ទុក​ឱ្យ​ហើយ​…​ព្រោះ​យូរ ឬ​ឆាប់​វា​គង់តែ «​មកដល់​»…​តើ​អាហ្នឹង​មិនមែន «​កម្ម​» ទេ​ឬ ?

យើង​គ្រប់​គ្នា​ចូល​ហាង​កាហ្វេ​ខ្មែរ​មែន​…​ប៉ុន្តែ​សុទ្ធតែ​ចិន​ដែរ​តើ​…​ទាំង​ឯង​ទាំង​អញ​សុទ្ធតែ​សែន​…​កុងម៉ា​ចិន​ដូច​តែ​គ្នា​…​យ៉ាងណា​ក៏​ដោយ​បន់ស្រន់ «​កុងម៉ា​» កុំឱ្យ​ចិន​នាំ​ចូល​អា​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី​ស្អី​គេ​ហ្នឹង​មក​ដល់​ឱ្យ​សោះ ! កម្ពុជា​យើង​…​មានកម្ម​ចម្លែក​ៗ…​កុងម៉ា​ហើយ​ជួយ​ផង​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ