ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម៉្លេះ​! ឆ្លង​បន្ទប់​ទៅ​រក​នាង ប្រពន្ធ​​មក​ទាន់​ច្រាន​ទ្វារ​ផាំង​ឃើញ​ស្តែង​​នឹង​ភ្នែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​ផឹកស៊ី​នៅ​បន្ទប់​មិត្ត​ភ័ក្ដិ​ជិត​បន្ទប់​គ្នា លុះ​ពេល​នោះ​ឃើញ​មិត្ត​ភ័ក្តិ​ប្រពន្ធ​ស្រវឹងស្រា​ខ្លាំង​ពេក ក៏​ឆ្លៀត​ឱកាស​បន្ទប់​នាង​ចាក់សោ​ទ្វារ​ពី​ក្នុង រួច​មាន​បំណង​បំពាន​សេពសន្ថវៈ ក៏​ត្រូវ​ប្រពន្ធ​ខ្លួន​មក​ទាន់​ច្រាន​ទ្វារ​ផាំង ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​ផឹកស៊ី​នៅ​បន្ទប់​មិត្ត​ភ័ក្ដិ​ជិត​បន្ទប់​គ្នា លុះ​ពេល​នោះ​ឃើញ​មិត្ត​ភ័ក្តិ​ប្រពន្ធ​ស្រវឹងស្រា​ខ្លាំង​ពេក ក៏​ឆ្លៀត​ឱកាស​បន្ទប់​នាង​ចាក់សោ​ទ្វារ​ពី​ក្នុង រួច​មាន​បំណង​បំពាន​សេពសន្ថវៈ ក៏​ត្រូវ​ប្រពន្ធ​ខ្លួន​មក​ទាន់​ច្រាន​ទ្វារ​ផាំង ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​៤​ថ្ងៃក្រោយ​ទើប​ចាប់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ ឈ្មោះ សួន ផា​ន់​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មាន​ភូមិកំណើត​នៅ​ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៣ មក​រា រូប​គាត់ និង​មិត្ត​ភ័ក្ដិ បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ម៉ោង​១១​ថ្ងៃត្រង់ លុះដល់​ម៉ោង​៣​រសៀល​នៅ​មុខ​បន្ទប់​ជួល ដោយ​មាន​គ្នា​៥​នាក់ ដោយ​មាន​ស្រី​៣​នាក់ និង​ប្រុស​២​នាក់ ក្នុង​នោះ​ក៏​ជនសង្ស័យ​២​នាក់​ប្រពន្ធ និង​២​នាក់​ទៀត​ជា​សង្សារ ហើយ​ក៏​ត្រូវជា​មិត្ត​រួមការ​ងារ​ជាមួយ​គ្នា​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​រូប​នាង​ផឹកស៊ី​ស្រវឹង​ខ្លាំង​ពេក​ដោយ​ទន់​ខ្លួន​ផង​នោះ ត្រូវ​បាន​សង្សារ​មិត្ត​ភ័ក្ដិ​ម្នាក់​គ្រា​ចូល​ក្នុង​បន្ទប់ ហើយ​បាន​ទាញ​ទ្វារ​បិទ រួច​ក៏​នាំ​គ្នា​ទៅ​បន្ទប់​ជួល រៀងខ្លួន​អស់​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ស្រាប់តែ​ជនសង្ស័យ​មក​បន្ទប់​ជួល​នារី​រង​គ្រោះ​ម្តងទៀត គឺ​មក​តែ​ម្នាក់ឯង​នោះ​ទេ រួច​ចូល​បន្ទប់​នាង​ចាក់សោ​ពី​ខាងក្នុង គោល​បំណង​បំពាន​សេពសន្ថវៈ​មក​លើ​នាង​តែ​មិន​សម្រេច​នោះ​ទេ ព្រោះតែ​ពេល​នោះ​ត្រូវ​បាន​ប្រពន្ធ​បុរស​នោះ​មក​ទាន់​ដោយ​ច្រាន​ទ្វារ​ផាំង​ឃើញ​ស្តែង​នឹង​ភ្នែក​ធ្វើ​ឲ្យ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន រួច​ក៏​ទៅ​ផ្ទះ​ជួល​វិញ​បាត់​ទៅ ។

ប្រភព​ដ​ដល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ស្វាង​ស្រា ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ឱ្យ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ខាងលើ​មក​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ​រយៈពេល​៤​ថ្ងៃ​ទៅ​ហើយ ជន​រង​គ្រោះ​នៅ​តែ​ឃើញ​ជនសង្ស័យ​ដើរហើរ​ធម្មតា ហើយ​ពេល​សួរនាំ​ដូច​មិនដឹង​រឿង​អ្វី​សោះ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ប៉ុស្តិ៍​នគរបាល​ម្តងទៀត ដើម្បី​សួរនាំ​សំណុំរឿង​ខាងលើ ទើប​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៧ ខែមករា​នេះ សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍​ឃាត់​ជនសង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ហើយ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (កែ​​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ