កម្ពុជា​នឹង​បន្ត​ចុះ​ត្រជាក់​ដល់​១៨​អង្សា​សេ​ដើមខែ​កុម្ភៈ​ខាង​មុខ​នេះ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​ថា អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមករា ដល់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ រហូត​ដល់​១៨​អង្សា​សេ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង នៅ​ថ្ងៃ​ទី​២៨ មក​រា​នេះ សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ។

តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ៖ ចាប់ពី​ថ្ងៃ​ទី​២៨ ខែមករា ដល់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ សម្ពាធ​ទាប​ឲ្យ​លើ​ផ្ទៃដី​គ្របដណ្តប់​លើ​កម្ពុជា ។ ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ៖ ១- តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី​១៨ -២១°C,​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ °C ។ ២- តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២ -២៥ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ °c ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩-៣១ ខែមករា ៖ ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ។ ចំណែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤ -២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២ °C ។ នៅ​ថ្ងៃ​ទី​២៨-៣១ ខែមករា ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ