ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​រយៈពេល​២៧​ឆ្នាំ​មាន​ទឹកប្រាក់​ជាង​៣៣​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កម្ពុជា​ក្លាយជា​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ចាប់តាំងពី​មានការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​១​ក្នុង​ឆ្នាំ ១៩៩៣​មក បាន​ជំរុញ​អោយ​វិ​និ​យោគិ​ន​ពី​បរទេស​មក​ដាក់​ទុន​ផ្ទាល់​វិនិយោគ​នៅ​កម្ពុជា និង​បាន​ធ្វើ​អោយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​កំណើន​ឡើងជា​បន្តបន្ទាប់ ។ បើ​គិត​ជា​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កម្ពុជា​ក្លាយជា​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ចាប់តាំងពី​មានការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​១​ក្នុង​ឆ្នាំ ១៩៩៣​មក បាន​ជំរុញ​អោយ​វិ​និ​យោគិ​ន​ពី​បរទេស​មក​ដាក់​ទុន​ផ្ទាល់​វិនិយោគ​នៅ​កម្ពុជា និង​បាន​ធ្វើ​អោយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​កំណើន​ឡើងជា​បន្តបន្ទាប់ ។ បើ​គិត​ជា​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ទឹកប្រាក់ ប្រមាណ ៣៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​គឺ​មហាអំណាច​ចិន​នាំមុខ​គេ
បង្អស់ ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​កន្លង​មកនេះ បានអោយ​ដឹង​ថា ការ​វិនិយោគ​ផ្ទាល់​បរទេស​នៅ​គ​ម្ពុ​ចា ភាគច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ភាគ​ខាងកើត រួម​មាន ចិន មាន​ច្រើន​ជាងគេ​ដែល​មាន​អត្រា​រហូត​ដល់​២៩​ភាគរយ កូរ៉េ​ខាងត្បូង​១១​ភាគរយ ហុងកុង ៩​ភាគរយ វៀតណាម​៧​ភាគរយ សិង្ហ​បុរី ៦​ភាគរយ ជប៉ុន​៦​ភាគរយ តៃវ៉ាន់ ៦​ភាគរយ ម៉ា​ស៊ី​ឡេ​ស៊ី ៥​ភាគរយ ថៃ ៥​ភាគរយ​ចក្រភព​អង់គ្លេស ៣​ភាគរយ និង​ប្រទេស​ផ្សេង​ៗ​ទៀត មាន​១៤​ភាគរយ ។

របាយការណ៍​ក៏​បាន​លម្អិត​ពី​ចំនួន​ទឹកប្រាក់​ដែល​ប្រទេស​នីមួយ​ៗ​បាន​ដាក់​ទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​២៧​ឆ្នាំ​មកនេះ​ផង​ដែរ ក្នុង​នោះ ចិន បាន​ដាក់​ទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ប្រមាណ ៩,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ភាគច្រើន​ទៅ​លើ​វិស័យ​កម្មន្តសាល បន្ទាប់​មក​ប្រទេស កូរ៉េ​ខាងត្បូង​បាន​ដាក់​ទុន​ប្រមាណ ៣,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រយៈពេល​២៧​ឆ្នាំ​មកនេះ ដែល​ផ្ដោត​ទៅ​លើ​វិស័យ អចលនទ្រព្យ ប្រទេស​ហុងកុង​បាន​ដាក់​ទុន​ប្រមាណ​២,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ភាគច្រើន​ទៅ​លើ​វិស័យ​កម្មន្តសាល​ដូច​ចិន​ដែរ ហើយ​ប្រទេស​វៀតណាម​បាន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ប្រមាណ​២,៣​ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​ទៅ​លើ​វិស័យ​កសិកម្ម ដែល​មាន​រហូត​ដល់​៧០​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​របស់​ខ្លួន​នៅ​កម្ពុជា ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំណែក​ប្រទេស​សិង្ហ​បុរី​វិញ ក៏​បាន​ដាក់​ទុន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រយៈពេល​២៧​ឆ្នាំ​មកនេះ ដោយ​ផ្តោត​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ ប្រទេស​ជប៉ុន​វិនិយោគ​២​ពាន់​លាន​ដុល្លា​រែ​រ​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​ដូច​គ្នា ។ បន្ទាប់​មក​ទៀត​តៃវ៉ាន់​បាន​ដាក់​ទុន​វិនិយោគ​ប្រមាណ​១,៩​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​រយៈពេល​២៧​ឆ្នាំ​មកនេះ ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​កម្មន្តសាល ខណៈ​ម៉ា​ឡេ​ស៊ី​បាន​ដាក់​ទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ប្រមាណ ១,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លង​មកនេះ ។

កម្ពុជា​នូវ​តែ​ស្វាគមន៍​រាល់​ការ​វិនិយោគ​ពី​គ្រប់​ទិស​ទី នៅ​កម្ពុជា ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ រាជរដ្ឋាភិបាល​បាន​ប្រកាស​បើកចំហរ​រាល់​ការ​វិនិយោគ​ពី​គ្រប់​ប្រទេស​ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​លើកទឹកចិត្ត​ដល់​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​បន្ត​ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀត ជាក់ស្ដែង​រាជរដ្ឋាភិបាល បាន​រៀបចំ​នូវ​វេទិការ​សាធារណៈ​រវាង​វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល​ដើម្បី​អោយ​វិនិយោគិន​បាន​លើ​ពី​បញ្ហា​កង្វល់​របស់​ខ្លួន​ទៅ​កាន់​ថ្នាក់ដឹកនាំ​ដើម្បី​ដោះស្រាយ​ជូន​ភ្លាម​ៗ​និង​បន្តបន្ទាប់ ។

​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានអោយ​ដឹង​ថា ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី បាន​កំណត់​យក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ ២០២០ ដើម្បី​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៅ ដើម្បី​ជួប​ជាមួយ​បណ្ដា​វិនិយោគិន​ធុរជន ដែល​កំពុង​ដាក់​ទុន​និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេសកម្ពុជា ៕ កែសម្រួលដោយ ​៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ