ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​បានការ​ធ្វើ​ស្រូវប្រាំង​ជាង​៥២​ម៉ឺន​ហិ​កតា​នៅ​ទូ​ទាំង​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្ហាញ​ការ​វាយតម្លៃ​របស់​ខ្លួន​ថា​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​នៅ​ទូ​ទាំង​ប្រទេស​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​សម្រេច​បាន​ជាង​៥២​ម៉ឺន​ហិ​កតា ពោល​គឺ​អនុវត្ត​បាន​លើស​ផែនការ​ដែល​បាន​កំណត់​ទុក ។ នេះ​បើ​យោង​តាម​របាយការណ៍​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ប្រចាំឆ្នាំ​២០១៩​និង​ទិស​ដៅ​អនុវត្ត​បន្ត​ចេញផ្សាយ​ថ្មី​ៗ​នេះ ។ ​…

រាជធានី​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្ហាញ​ការ​វាយតម្លៃ​របស់​ខ្លួន​ថា​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​នៅ​ទូ​ទាំង​ប្រទេស​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​សម្រេច​បាន​ជាង​៥២​ម៉ឺន​ហិ​កតា ពោល​គឺ​អនុវត្ត​បាន​លើស​ផែនការ​ដែល​បាន​កំណត់​ទុក ។ នេះ​បើ​យោង​តាម​របាយការណ៍​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ប្រចាំឆ្នាំ​២០១៩​និង​ទិស​ដៅ​អនុវត្ត​បន្ត​ចេញផ្សាយ​ថ្មី​ៗ​នេះ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន ចំនួន​៥២៨.១៣៦​ហិ​កតា ស្មើនឹង​១១៤,៩១% នៃ​ផែនការ ៤៥៩.៥៩៤​ហិ​កតា​។ ផ្នែក​លើ​លទ្ធផល​សម្រេច​លើស​ផែនការ​កំណត់​ទុក​ក្រសួង​បាន​បន្ត​ជំរុញ​លើកទឹកចិត្ត​ទៅ​ដល់​មន្ទីរ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​បទដ្ឋាន​បច្ចេកទេស​សំខាន់​ៗ​និង​ចាត់វិធានការ​គ្រប់​រូបភាព​លើ​ការ​ជំរុញ​កា​រប​ង្កើ​បង្កើន​ផល​ស្រូវ​និង​ដំណាំ​កសិកម្ម​នៅ​តាម​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ប្រភព​ទឹក​។

តាម​របាយការណ៍​ដដែល បង្ហាញ​ថា​ក្រសួង​បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់​ជា​ពិសេស​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​រាជធានី​ខេត្ត ឱ្យ​យកចិត្តទុកដាក់​គិតគូរ​ទៅ​លើ​យន្តការ និង​បទដ្ឋាន​បច្ចេកទេស​គន​ន្លឹះ​សំខាន់​ៗ​តាម​ការ​ចាំបាច់ និង​សហការ​ចុះ​អន្តរ​គម​ន៍​ទាន់​ពេលវេលា​ក្នុង​ការ​តាមដាន​វាយតម្លៃ​អំពី​ការ​ប៉ះពាល់​និង​ខូច​ត​ខាត​ដោយ​គ្រោះ​ធម្មជាតិ ការ​រាតត្បាត​ដោយ​សត្វល្អិត​ចង្រៃ ការ​កើត​ជំងឺ​ផ្សេង​ៗ​លើ​ដំណាំ​កសិកម្ម​ជំងឺឆ្លង​សត្វ និង​ការ​ត្រៀមលក្ខណៈ​នៅ​ពេល​កសិករ​ទទួល​រង​ផល​ប៉ះពាល់​ផ្សេង​ៗ​ជាយ​ថា
ហេតុ​។

បើ​តាម​របាយការណ៍​ក្រសួងកសិកម្ម ចំពោះ​ទិស​ដៅ​អនុវត្ត​បន្ត​គឺ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​ជំរុញ​ដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ រាជធានី ខេត្ត ទាំងអស់​ចាត់វិធានការ​តាមដាន​គ្រប់​រូបភាព​ដើម្បី​ជំរុញ​ការ​បង្កបង្កើន​ផល​ស្រូវ​និង​ដំណាំ​កសិកម្ម ផ្សេង​ទៀត​តាម​រយៈ​ការ​អនុវត្ត​បច្ចេកទេស​កសិកម្ម សម​ស្រប​ឱ្យ​បាន​ទាំង​បរិមាណ និង​គុណភាព​តាម​ផែនការ​កំណត់ ជា​ពិសេស​នៅ​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ប្រភព​ទឹក ស្រោចស្រព​គ្រប់គ្រាន់ និង​ការ​រក្សា​ទឹក​ទុក​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។

ទាក់ទង​និង​វិស័យ​ស្រូវ​អង្ករ​នេះ នេះ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា « នៅ​ក្នុង​គោលនយោបាយ​របស់​យើង​គឺ​ជំរុញ​ផលិតកម្ម​ស្រូវ​នឹង​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​។​នៅ​ក្នុង​គោលដៅ​ទាំង​២​របស់​យើង​សម្រេច​បាន​តែ​១​គោលដៅ​ទេ​គឺ​យើង​ធ្វើ​ឱ្យ​សល់​ស្រូវ​នៅ​ក្នុង​ប្រទេស​របស់​យើង​គឺ​ប្រមាណ​ជិត​៦​លាន​តោន​។​តែ​និយាយ​ដល់​ការ​នាំ​ចេញ​អង្ករ​យើង​មិន​ដែល​នាំ​ចេញ​បាន​១​លាន​តោន​ទេ​»​។

សម្តេច​តេ​ជោ ហ៊ុន​សែន​មាន​ប្រសាសន៍​ថា «​ស្ថិត​នៅ​ក្នុង​ស្ថានភាព ជោគជ័យ​ក្នុង​គោលដៅ​មួយ​គឺ​ផលិតកម្ម​ស្រូវ​លើស​ពី​តម្រូវការ​។​កាលពី​ឆ្នាំ​២០០២​យើង​នៅ​ខ្វះ​ស្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយមក​យើង​ខិតខំ​ធ្វើ​ឱ្យ​សល់​ស្រូវ ១​លាន​តោន​, ២​លាន​តោន​,៣​លាន​តោន រហូត​នៅ​សល់​ជិត​៦​លាន​តោន​។​ប៉ុន្តែ​ដល់​ការ​នាំ​ចេញ​យើង​មក​ដល់​ឆ្នាំ​នេះ​គឺ​មាន​កំណើន​តិច​គឺ​បាន​ប្រហែល​៥៨​ម៉ឺន​ឬ​អាច​ដល់​៦០​ម៉ឺន​តោន​ដល់​ដំណាច់ឆ្នាំ​២០១៩ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គោលដៅ​របស់​យើង​កំណត់​១​លាន​តោន​នោះ​ទេ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ