ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ចែករំលែក​ស្នាមញញឹម និង​សេចក្តី​ស្រឡាញ់​ដល់​ពលរដ្ឋ និង​សិស្ស​ក្រីក្រ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃ​ទី​២៦ ខែមករា​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​ជូន​គ្រួសារ​ជួប​ការ​លំបាក​ជន​ពិការ…

ខេត្តតាកែវ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃ​ទី​២៦ ខែមករា​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​ជូន​គ្រួសារ​ជួប​ការ​លំបាក​ជន​ពិការ និង​សិស្សានុសិស្ស ស្ថិត​ក្នុង​វិទ្យាល័យ​សំរោង​ពន្លៃ ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់​ថា ការ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ និង​សិស្ស​ក្រីក្រ​សំខាន់​គ្រួសារ​ជន​ពិការ​ដែល​ជួប​ការ​លំបាក​នា​ឱកាស​នេះ គឺ​ដើម្បី​ចែករំលែក​នូវ​ស្នាមញញឹម និង​សេចក្តី​ស្រឡាញ់​ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ​មិន​ថា បងប្អូន​ខ្មែរ​នៅ​ក្នុង​ប្រទេស ឬ​នៅ​ឯ​ក្រៅប្រទេស​នោះ​ទេ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​បន្ថែម​ថា សុខ​សន្តិភាព សុខ​សប្បាយ និង​លទ្ធភាព​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​កំពុង​ផ្តល់​ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​គ្រួសារ​នីមួយ​ៗ នៅ​ទូ​ទាំង​ប្រទេស​បាន​ជួបជុំ​កម្សាន្ត​សប្បាយ​រីករាយ និង​ចែករំលែក​ការ​សប្បាយ ក្នុង​ឱកាស​បុណ្យ​ទាន​តូច​ធំ​ផ្សេង​ៗ ។ ជាក់ស្តែង​ការ​ជួបជុំ​គ្នា​នៅ​ទី​នេះ គឺ​កើត​ចេញពី​ការ​រួមចិត្ត រួម​គ្នា​ធ្វើ ដើម្បី​ចែករំលែក​ស្នាមញញឹម និង​សេចក្តី​ស្រឡាញ់​ដោយ​មានការ​ចូលរួម​របស់​បងប្អូន​ខ្មែរ​ដែល​មាន​សមានចិត្ត​មក​ពី​ក្រៅប្រទេស , សមាគម​ក្នុងស្រុក​, អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​, ប្អូន​ៗ​យុវជន​ស្ម័គ្រចិត្ត និង​សប្បុរសជន​នានា ដើម្បី​ជួយ​សម្រាល​បន្ទុក​ការ​លំបាក​របស់​លោកយាយ​លោកតា​អ៊ំ​ពូ​មីង​ទាំងអស់ ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​បេះដូង​បងស្រី (Sisters’ Heart) មក​ពី​សហរដ្ឋអាមេរិក​, សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម ១៥៧, សមាគម OCC, ក្រុម​មិត្ត​រួមចិត្ត​អតីត​សិស្ស​ខេត្តបាត់ដំបង និង​បងប្អូន​ប្រជាពលរដ្ឋ​សប្បុរសជន ដែល​រស់នៅ​សហរដ្ឋអាមេរិក​, អូស្ត្រាលី​, បារាំង​, កា​ណា​ដា និង​អង់គ្លេស ដែល​បាន​រួបរួម​គ្នា​ធ្វើ​សកម្មភាព​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​នេះ ជា​ការ​រួមចិត្ត​តែ​មួយ​រួម​សកម្មភាព​តែ​មួយ ដោយ​មានការ​ចូលរួម​របស់​បងប្អូន​ខ្មែរ​យើង​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ជួយ​ចែករំលែក​ដល់​ប្រជាពលរដ្ឋ ទោះ​តិច​ក្តី ច្រើន​ក្តី ។ លោក​បាន​សង្កត់ធ្ងន់​ថា សកម្មភាព​រួម​ទាំង​ទឹកចិត្ត​សប្បុរស​ទាំងអស់​នោះ គឺ​អាច​បញ្ជាក់​បាន អំពី​ស្មារតី​រួម​របស់​យើង​ក្នុង​ការ​ជួយ​ប្រទេស​ជាតិ ជួយ​ប្រជាពលរដ្ឋ តាម​រយៈ​កម្លាំងកាយ​ចិត្ត និង​ធនធាន​ថវិកា​ដែល​យើង​មាន ហើយ​នេះ​ជា​ស្មារតី​រួម​ពិតប្រាកដ សូម​រួបរួម​គ្នា​តទៅ​ទៀត ជួយ​គ្នា​តទៅ​ទៀត ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ​យើង​។

យ៉ាងណា​ក៏​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​សន្តិភាព ដែល​មាននៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស និង​ដែល​ជា​របស់​យើង​ទាំងអស់​គ្នា ។ លោក​ថា សន្តិភាព​នេះ​ធ្វើ​ឱ្យ​មាន​ថ្ងៃនេះ និង​បង្កើត​ក្តី​សង្ឃឹម​ក្នុង​ជីវភាព​បន្ត​ទៅ​មុខ​រួម​ទាំង​ឱកាស​ក្នុង​ការ​ចូលរួម​ចែករំលែក​ជួយ​គ្នា​ដូច​ពេល​នេះ ហើយ​ក៏​ជា​សន្តិភាព​សម្រាប់​កូនចៅ​ដែល​កំពុង​មានជីវិត​រស់នៅ​ក្នុង​ការ​រីករាយ​ទទួលផល​ពី​ផ្លែផ្កា​នៃ​សន្តិភាព ។

នា​ឱកាស​នោះ​ដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏​មិន​ភ្លេច​ថ្លែង​នូវ​ការ​កោតសរសើរ និង​សូម​អរគុណ​ប្រជាពលរដ្ឋ​ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី ដែល​កន្លង​មក​តែង​បាន​គាំទ្រ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​, ជឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​សម្តេច ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន មាន​មន្ទីរពេទ្យ មាន​សាលារៀន មាន​ផ្លូវ មានទឹក មាន​ភ្លើង ហើយ ដែល​នឹង​មានការ​បន្ត​កសាង​ជា ជំហាន​ៗ​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ