ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វីរុស​កូ​រ៉ូ​ណា​សម្លា.ប់​មនុស្ស​បាន​យ៉ាងដូចម្តេច ? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​វា​នឹង​សម្លា.ប់?

4 ឆ្នាំ មុន

អ្នកជំនាញ​ព្រមាន​ថា «​មនុស្ស​រហូត​ដល់ ៦៥ លាន​នាក់​អាច​ស្លាប់» ដោយសារ​ការ​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។ វាយប្រហារ​លើ​ផ្លូវដង្ហើម ៖ វីរុស​កូ​រ៉ូ​ណា (coronavirus) វាយប្រហារ​ទៅ​លើ​ផ្លូវដង្ហើម…

អ្នកជំនាញ​ព្រមាន​ថា «​មនុស្ស​រហូត​ដល់ ៦៥ លាន​នាក់​អាច​ស្លាប់» ដោយសារ​ការ​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។ វាយប្រហារ​លើ​ផ្លូវដង្ហើម ៖ វីរុស​កូ​រ៉ូ​ណា (coronavirus) វាយប្រហារ​ទៅ​លើ​ផ្លូវដង្ហើម ដែល​បន្ទាប់​មក​អាច​នាំ​ឱ្យ​កើត​មាន​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​រលាក​សួត ឬ​ជំងឺ​ផ្តាសាយ​ធម្មតា​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ចន្លោះ​ខែវិច្ឆិកា ឆ្នាំ២០០២ និង​ខែកក្កដា ឆ្នាំ ២០០៣ មានការ​ផ្ទុះ​ឡើង​នៃ​រោគ​សញ្ញា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ឬ​ហៅ​កាត់​ថា ជំងឺសា (SARS) នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​បាន​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ចំនួន ៨០៩៨ ករណី ហើយ​ក្នុង​នោះ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ចំនួន ៧៧៤ នាក់​នៅ​ក្នុង​ប្រទេស​ចំនួន ១៧ ដែល​ភាគច្រើន​គឺ​នៅ​ចិនដីគោក និង​ហុងកុង (​អត្រា​ស្លាប់ ៩,៦%) នេះ​បើ​យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ។

ចាប់តាំងពី​ឆ្នាំ ២០០៤ មក គ្មាន​ករណី​ជំងឺ SARS ត្រូវ​បាន​រាយការណ៍​ទូ​ទាំង​ពិភពលោក​នោះ​ទេ​។ ប៉ុន្តែ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ វីរុស​ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​វីរុស SARS បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ (៥៦ នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​) និង​ឆ្លង​ដល់​មនុស្ស​ជិត ២ ពាន់​នាក់ ដែល​ភាគច្រើន​នៅ​ចិនដីគោក​។ ត្រូវ​បាន​គេ​ស្គាល់​ថា ណូ​វែ​ល កូ​រ៉ូ​ណា​វីរុស ដែល​ត្រូវ​បាន​សរសេរ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ថា ២០១៩-nCoV វីរុស​នេះ​ត្រូវ​បាន​គេ​គិត​ថា​បាន​លេច​ចេញពី​ផ្សារ​មួយ​នៅ​ក្នុង​ទីក្រុង​វូ​ហាន ហើយ​ចាប់តាំងពី​ពេល​នោះ​មក វា​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក​។

តើ​វា​សម្លាប់​មនុស្ស​ដោយ​របៀប​ណា?
ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បង្ក​ឱ្យ​មាន​អាកា​រៈ​គ្រុនក្តៅ និង​ក្អក​។ បន្ទាប់​មក វា​នាំ​ឱ្យ​អ្នកជំងឺ​មាន​ដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដកដង្ហើម​។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អា​មេ​រិ​ក (CDC) បានឱ្យ​ដឹង​ថា ក្នុង​ករណី​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺ​រលាក​សួត – ការ​ឆ្លង​មេរោគ nCoV អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ក៏​ដូច​ជា​ខ្សោយតម្រងនោម​។

អ្វី​ដែល​ក្រុម​អ្នកជំនាញ​ខាង​ជំងឺឆ្លង​បាន​និយាយ ក្រុម​អ្នក​ស្រាវជ្រាវ​រោគសាស្ត្រ​ចិន​បាន​ប្រៀបធៀប​ហ្សែ​ន និង​ប្រូតេអ៊ីន​នៃ​វីរុស​ថ្មី គឺ nCoV និង SARS ។ បន្ទាប់​មក​ក្រុម​នេះ​បាន​ព្រមាន​ថា ៖ “nCoV បង្ហាញ​នូវ​ហានិភ័យ​សុខភាព​សាធារណៈ​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ការ​ឆ្លង​ទៅ​កាន់​មនុស្សជាតិ​”​។ Wuhan nCoV – ឬ​ហៅ​ថា​វីរុស​កូ​រ៉ូ​ណា (​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ទីក្រុង​វូ​ហាន Wuhan ក្នុង​ខែធ្នូ ឆ្នាំ ២០១៩) មាន​លក្ខណៈ​ដូច​ជា​វីរុស SARS​។ ឧទាហរណ៍ វា​មាន​សមត្ថភាព​ចង​ភ្ជាប់​ទៅ​នឹង​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ផ្ទៃ​នៃ​កោសិកា​សួត​របស់​មនុស្ស​ភាគច្រើន​។

គួរ​រំលឹក​ផង​ដែរ​ថា ហានិភ័យ និង​ភាព​រស់​រវើក​នៃ​ប្រភេទ​ឆ្លង ឬ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស គឺ​ត្រូវ​បាន​ប៉ះពាល់​ដោយ​កត្តា​ជា​ច្រើន​ទៀត​ផង​ដែរ​។ កត្តា​ទាំងនោះ​រួម​មានការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកជំងឺ ល្បឿន​ដែល​វីរុស​អាច​បំបែក​ខ្លួន​នៅ​ក្នុង​សួត​របស់​មនុស្ស និង​កា​រវិ​វត្ត​ខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​វីរុស​នេះ​កាន់តែ​កាច​សាហាវ ឬ​ចម្លង​បាន​។

សញ្ញា និង​រោគ​សញ្ញា
រោគ​សញ្ញា​ដំបូង គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ជំងឺ​ផ្តាសាយ ហើយ​អាច​រួម​មាន​គ្រុនក្តៅ ហៀរ​សំបោរ ឈឺ​សាច់ដុំ ល្ហិតល្ហៃ ក្អក ឈឺបំពង់ក និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​ជាក់លាក់​។ រោគ​សញ្ញា​ដែល​កើត​មាន​ចំពោះ​អ្នកជំងឺ​ទាំងអស់ គឺ​គ្រុនក្តៅ​លើស​ពី ៣៨ អង្សា​សេ​។ វា​ក៏​អាច​បណ្តាល​ឱ្យ​អ្នកជំងឺ​មាន​ដង្ហើម​ខ្លី និង​រលាក​សួត – ទាំង​ជំងឺ​រលាក​សួត​ដោយ​ផ្ទាល់ ឬ​ជំងឺ​រលាក​សួត​ដោយ​បាក់តេរី​បន្ទាប់បន្សំ​។ ដូចនឹង​វីរុស SARS រយៈពេល​វាយលុក​នៃ​ជំងឺ​ជា​មធ្យម​សម្រាប់​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ (2019-nCoV) គឺ​បួន​ទៅ​ប្រាំមួយ​ថ្ងៃ ទោះបីជា​វា​អាច​ខ្លី ១ ថ្ងៃ ឬ​វែង ១៤ ថ្ងៃ​ក៏​ដោយ​។

អ្វី​ដែល​អ្នកជំនាញ​និយាយ អ្នកជំនាញ​ខាង​សុខភាព​អា​មេ​រិ​កបាន​ព្យាករណ៍​កាលពី​ខែតុលា​ថា មេរោគ​ថ្មី​មួយ​អាច​សម្លាប់​មនុស្ស​បាន​ដល់​ទៅ ៦៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដែល​ជា​ការ​ព្រមាន​មួយ​ដែល​បាន​ចេញផ្សាយ​បី​ខែ​មុន​ពេល​មានការ​ផ្ទុះ​ឡើង​វីរុស​ថ្មី​នេះ​នៅ​ក្នុង​ប្រទេស​ចិន​។ “៦៥ លាន – គឺជា​ចំនួន​មនុស្ស​ដែល​អាច​ត្រូវ​បាន​សម្លាប់​ដោយសារ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ក្នុង​រយៈពេល​មួយ​ឆ្នាំ ដោយ​ផ្អែក​លើ​គម្រូ​កុំព្យូទ័រ​ដែល​បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត Eric Toner អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល Johns Hopkins ដើម្បី​សន្តិសុខ​សុខភាព​”​។

ក្រុម​អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល Johns Hopkins ផ្នែក​សន្តិសុខ​សុខភាព​ដ៏​ល្បីល្បាញ​បាន​យក​គម្រូ​តាម​ការ​រាតត្បាត​នៅ​លើ​កម្មវិធី​កុំព្យូទ័រ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ​កាលពី​ខែតុលា​។ ជំងឺ​នេះ​ចំណាយពេល​តែ ១៨ ខែ ដើម្បី​សម្លាប់​មនុស្ស​ចោល​រហូត​ដល់​ទៅ ៦៥ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត Eric Toner អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ Johns Hopkins បាន​និយាយ​ថា លោក​មិន​មានការ​ភ្ញាក់ផ្អើល​ទេ​នៅ​ពេល​ដែល​ដំណឹង​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​វ៉ូ​ហាន​បាន​លេច​ចេញ​ជា​លើក​ដំបូង​នៅ​ចុងខែ​ធ្នូ​។
ជំងឺ​រាតត្បាត​ថ្មីគាត់​បាន​ប្រាប់​គេហទំព័រ Business Insider ថា “​ខ្ញុំ​បាន​គិត​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ថា វីរុស​ដែល​ទំនងជា​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​រាតត្បាត​ថ្មី​នឹង​ជា​វីរុស​កូ​រ៉ូ​ណា​នេះឯង​។ យើង​ដឹង​ថា វា​កំពុង​តែ​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ប៉ុន្តែ​យើង​មិនដឹង​ថា​វា​មាន​កម្រិត​ណា​នោះ​ទេ​”​។ “​ចំណាប់អារម្មណ៍​ដំបូង​គឺថា​វា​ស្រាល​ជាង SARS ។ ដូច្នេះ នោះ​ជា​ការ​ពង្រឹង​ទំនុកចិត្ត​។ ម្យ៉ាងវិញទៀត វា​អាច​ឆ្លង​បាន​ច្រើន​ជាង​វីរុស SARS”​។

តើ​វីរុស​កូ​រ៉ូ​ណា​វិវឌ្ឍន៍​ខ្លួន​យ៉ាងដូចម្តេច?
វា​មិន​ច្បាស់​ទេ​។ មាន​របាយការណ៍​ថា​វា​ត្រូវ​បាន​ឆ្លង​ទៅ​មនុស្ស​ដែល​បាន​បរិភោគ​សត្វ​ប្រចៀវ ឬ​សត្វ​ពស់​ដែល​មាន​វីរុស​។ ប៉ុន្តែ វា​មិន​មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​ដើម្បី​គាំទ្រ​ការ​អះអាង​នេះ​ទេ​។ វា​គឺ​នៅ​ចុងឆ្នាំ ២០១៧ ពោល​គឺ ១៥ ឆ្នាំ​បន្ទាប់​ពី​វា​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង – អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​រក​ឃើញ​វីរុស SAR តាម​រយៈ​អន្តរការី​នៃ​សត្វ​ត្មាត​ទៅ​សត្វ​ប្រចៀវ​ដែល​រស់នៅ​ក្នុង​រូងភ្នំ​ក្នុង​ខេត្ត​យូ​ណា​ន​។ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា មេរោគ​ថ្មី​នេះ​ទំនងជា​ឆ្លង​ពី​ការ​ប៉ះពាល់ ឬ​បរិភោគ​សត្វ​ដែល​មាន​ផ្ទុកមេរោគ​នៅ​ទីក្រុង​វូ​ហាន​។
ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះ​ជំងឺ SARS វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ប្រហែល ១ នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​បាន​ឆ្លង​វីរុស​នេះ​។

វិធី​ការពារ​ការ​ឆ្លង​មេរោគ
មិន​ទាន់​មាន​វ៉ាក់សាំង​សម្រាប់​ការពារ​វីរុស​កូ​រ៉ូ​ណា​នៅឡើយ​ទេ​។ ការ​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ​នៅ​តែ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​របស់​វា​។
វិធានការ​បង្ការ​ផ្សេង​ទៀត​រួម​មាន ៖
-​ ​ការ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់
-​ ​ការ​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ប៉ះពាល់​ច្រើន
-​ ​ពាក់​ម៉ាស​ការពារ
-​ ​ជៀសវាង​ការ​ប៉ះពាល់​ជាមួយ​អង្គធាតុ​រាវ​ក្នុង​ខ្លួន​អ្នក​ដទៃ ពិសេស​អ្នកជំងឺ
-​ ​ការ​លាង​របស់របរ​ផ្ទាល់ខ្លួន​ដោយ​ទឹក​ក្តៅ និង​សាប៊ូ
-​ ​ទុក​ឱ្យ​កុមារ​មាន​រោគ​សញ្ញា​នៅផ្ទះ​-​ឆ្ងាយ​ពី​សាលារៀន
-​ ​វិធាន​ការណ៍​អនាម័យ​សាមញ្ញ​ៗ
-​ ​កុំទៅ​ជិត​ទីប្រជុំជន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស​។

តើ​អន្តរាគមន៍​សុខភាព​សាធារណៈ​មាន​ប្រសិទ្ធភាព​អ្វីខ្លះ?
អន្តរាគមន៍​សុខភាព​សាធារណៈ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ព្យាយាម​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ ដែល​ត្រូវ​បាន​រីក​រាលដាល​ជា​ចម្បង​តាម​រយៈ​ដំណក់ទឹក​ផ្លូវដង្ហើម​នៅ​លើ​អាកាស​។
អន្តរាគមន៍​ទាំងនេះ​រួម​មាន ៖
-​ ​ការ​រក​ឲ្យ​ឃើញ​អ្នកមាន​ផ្ទុក​វីរុស​នេះ
-​ ​រក្សា​ទុក​មនុស្ស​ដែល​ឆ្លង​ឲ្យ​នៅ​ដាច់​ដោយឡែក
-​ ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប៉ះពាល់​គ្នា និង​ខ្យល់​ដកដង្ហើម
-​ ​ការ​ប្រើប្រាស់​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន រួម​ទាំង​ម៉ាស​របាំងមុខ និង​ស្រោមដៃ
-​ ​ដំណើរការ​ពិនិត្យ​រក​មើល​វីរុស​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​អាកាសយានដ្ឋាន ដើម្បី​តាមដាន​ការ​ធ្វើ​ដំណើរ​តាម​អាកាស​ទៅ និង​មក​ពី​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​។

ទោះបីជា​គ្មាន​ករណី​ណាមួយ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ចាប់តាំងពី​ឆ្នាំ ២០០៤ ក៏​ដោយ ក៏​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​នៅ​តែ​កំពុងធ្វើការ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ណែនាំ​ពលរដ្ឋ​ទូទៅ និង​ឆ្លើយ​តប​យ៉ាង​រហ័ស​ក្នុង​ករណី​មាន​វីរុស​កើតឡើង​ម្តងទៀត​។

តើ​វា​ប៉ះពាល់​ដល់​អ្នក​ណា​ជាងគេ?
វីរុស​កូ​រ៉ូ​ណា គឺ​ឆ្លង​ខ្លាំង​បំផុត​ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ដែល​ជា​រឿយ​ៗ​កើតឡើង​ក្នុង​ស​ប្តា​ហ៍​ទី ២ នៃ​ជំងឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ