ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​​នៃ​វីរុស​កូ​រ៉ូ​ណា​ ខណៈ​អ្នក​ឆ្លង​​ចេះ​តែ​​កើន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៧​មក​រា ពន្យារពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​វិធានការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​តុល្យការ​នៅ​ចិន​ចំនួន​អ្នក​បាត់​បង់​ជីវិត ​ឡើង​ដល់​៨០​នាក់​ហើយ ។ វិធានការ​នេះ​ត្រូវ​បាន​ប្រកាន់​យក ដើម្បី​កាត់​បន្ថយ​ការ​ប្រមូលផ្ដុំ​មនុស្ស​និង​រាំង​ខ្ទប់​ការ​ឆ្លង​។…

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៧​មក​រា ពន្យារពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​វិធានការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​តុល្យការ​នៅ​ចិន​ចំនួន​អ្នក​បាត់​បង់​ជីវិត ​ឡើង​ដល់​៨០​នាក់​ហើយ ។

វិធានការ​នេះ​ត្រូវ​បាន​ប្រកាន់​យក ដើម្បី​កាត់​បន្ថយ​ការ​ប្រមូលផ្ដុំ​មនុស្ស​និង​រាំង​ខ្ទប់​ការ​ឆ្លង​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​សេចក្ដី​ប្រកាស​មួយ ដែល​ក៏​កម្រិត​ផង​ដែរ​ចលនា​របស់​ប្រជា​ជន​ពិសេស​បំផុត​ក្នុង​ដំណាក់កាល​សំខាន់​នេះ​ប្រចាំឆ្នាំ​។ ពលរ​ដ្ឋចិន​​តាម​ធម្មតា​ត្រូវ​ត្រឡប់​មក​ធ្វើការ​វិញ ថ្ងៃ​ទី​៣១​ មក​រា ​ក្រោយ​ពី​សម្រាក​៧​ថ្ងៃ ជា​ឱកាស​នៃ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ច្រើន​​រយ​លាន​នាក់​ក្នុង​ទូ​ទាំង​ប្រទេស​។

រដ្ឋាភិបាល​កណ្ដាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​២៧​ មក​រា​ថា ក្នុង​ទូ​ទាំង​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​២៧៤៤​នាក់់​ហើយ​មនុស្ស​២៤​នាក់​ថែម​ទៀត​បាត់​បង់​ជីវិត ក្នុង​ខេត្ត​ហ៊ូ​បី ​ជា​ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​។ ពុំ​​មាន​អ្នក​បាត់​បង់​ជីវិត​​​ថ្មី​នៅ​ខាងក្រៅ​តំបន់​នេះ​ឡើយ​។

មុន​នេះ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ខាង​សុខាភិបាល​ចិន​ថ្លែង​ថា លទ្ធភាព​នៃ​ការ​ឆ្លង​វីរុស​មាន​កាន់តែ​ខ្លាំង ក៏​ទោះបី​នៅ​មិន​ទាន់​ដល់​កម្រិត​នៃ​ការ​ឆ្លង​វីរុស ​SRAS ដែល​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​​ច្រើន​រយ​នាក់​កាលពីដើម​ទស​វត្ស​ឆ្នាំ​២០០០​។ កាលពី​យប់​ថ្ងៃ​ទី​២៥​ មក​រា ​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជី​ន​ពីង​បាន​ទទួលស្គាល់​ថា សភាពការណ៍​ពិតជា​ធ្ងន់ធ្ងរ ដោយ​លោក​ព្រមាន​ថា ​ការ​ឆ្លង​ដែល​លេច​ចេញ​កាលពី​ខែធ្នូ នៅ​ក្រុង​វូ​ហាន​ ភាគ​កណ្ដាល​ប្រទេស​មាន​ល្បឿន​កាន់តែ​លឿន​។

នាយក​អង្គការ​សុខភាព​ពិភពលោក ​WHO លោក​TEDROS ADHANOM GHEBREYESUS ប្រកាស​ថា​ លោក​មក​កាន់​ចិន ​ដើម្បី​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ប្រទេស​នេះ​ពី​បណ្ដា​វិធានការ​ទប់​ស្កាត់​​ការ​ឆ្លង​។ ទោះបី​យ៉ាងណា ​ការ​សិក្សា​លើ​បណ្ដា​អ្នក​ឆ្លង​វីរុស​ដំ​បូង​ៗ​បង្ហាញ​ថា អត្រា​នៃ​ការ​​​មនុស្ស​បាត់​បង់​ជីវិត​ ​ដោយសារ​វីរុស​2019 nCoV​ មាន​ខ្សោយ​។ សម្រាប់​លោក​ GUI XI’EN អ្នកឯកទេស​ខាង​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ​វូ​ហាន​យល់​ថា ចំនួន​អ្នក​ឆ្លង​អាច​មាន​ច្រើន​បំផុត​ក្នុង​រង្វង់​ថ្ងៃ​ទី​៨​កុម្ភៈ មុន​ពេល​ចុះ​ថយ​វិញ​។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​បាន​ទៅ​ដល់​អឺ​រ៉ុ​ប ​និង​អូស្ត្រាលី​ហើយ ម្នាក់​នៅ​កា​ណា​ដា ។​សហ​រដ្ឋអាមេរិក​ ដែល​មាន​អ្នក​ឆ្លង​ឡើង​៥​នាក់ បាន​ប្រកាស​រៀបចំ​ការ​ជម្លៀស​បុគ្គលិក​ការទូត ​និង​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ស្ទះ​ជាប់​នៅ​វូ​ហាន ដោយ​បញ្ជូន​យន្តហោះ​មួយ​ទៅ​នា​ថ្ងៃ​ទី​២៨ មក​រា។ ប្រទេស​ដទៃ​ៗ​ទៀត បាន​ទាក់ទង​ជាមួយ​ចិន ដើម្បី​ជម្លៀស​ពលរដ្ឋ​ពួក​គេ​ចេញ​ដែរ ។ បារាំង​ប្រកាស​នា​ថ្ងៃ​ទី​២៦ មក​រា​ថា នឹង​រៀបចំ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​គេ តាម​ផ្លូវអាកាស​ដោយ​ផ្ទាល់​ហើយ អ្នក​ទាំងនេះ​នឹង​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ ។

កាលពី​ថៃ្ង​ទី​២៦ ​មក​រា ​ចិន​បាន​ហាមឃាត់​បណ្ដោះអាសន្ន​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម​សត្វព្រៃ​ក្នុង​បណ្ដា​ទីផ្សារ ភោជនីយដ្ឋាន ​និង​បណ្ដា​ទីតាំង​ពាណិជ្ជ​អន​ឡាញ​។ ពពួកសត្វ​ព្រៃ​ដែល​តាម​ធម្មតា​ត្រួ​វ​គេ​ប្រមាញ់ យក​មក​លក់​ពោរ​ពាស​តាម​ទីផ្សារ ហើយ​ពពួកសត្វ​ព្រៃ​ត្រូវ​គេ​សង្ស័យ​ជា​អ្នក​ផ្ទុក​វីរុស ដែល​ប្ដូរ​រូប​ចម្លង​មក​មនុស្ស​។ ពស់​ ក្រពើ​ និង​សត្វព្រៃ​ឯទៀត​ៗ អាច​កុម្ម៉ង់​ទិញ​តាម​ TAOBAO​ ជា​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រុមហ៊ុន​អា​លី​បា​បា ។

ប៉ូលិស​ហុងកុង​គូសបញ្ជាក់​ថា ​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ ពេល​ដែល​ទីក្រុង​នោះ​កំពុង​តែ​ចាត់​​បណ្ដា​វិធានការ​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា កាលពី​ថ្ងៃ​ទី​២៦​ ខែមក​រា ​បែរជា​នាំ​​គ្នា​គប់​ដប​សាំង​ដុត​អគារ​មួយ​នៅ​ក្រុង​ហុងកុង ដែល​គេ​ជ្រើសរើស​សម្រាប់​ជា​កន្លែង​ដាក់​បណ្ដា​មនុស្ស​សង្ស័យ​ផ្ទុក​វីរុស​។

ប៉ូលិស​និយាយ​ថា ​អំពើ​បែប​នោះ ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​សន្តិសុខ​។ អាជ្ញាធរ​ហុងកុង​បាន​​ប្រកាស​ថា​ ការ​ឆ្លង​រាលដាល​នៃ​វីរុស ដែល​ចាប់ផ្ដើម​នៅ​ភាគ​កណ្ដាល​ចិន ជា​បញ្ហា​បន្ទាន់​សាធារណៈ​មួយ រួច​ប្រកាស​ពី​វិធានការ​ទប់ស្កាត់​មួយ​ចំនួន​។ សម្រាប់​ពេល​នេះ​មាន​មនុស្ស​៦​នាក់​រក​ឃើញ​ឆ្លង​ជំ​ងឹ​នោះ​នៅ​ហុងកុង ។

វីរុស​កូ​រ៉ូ​ណា​ថ្មី​ក្រៅពី​ចិន មាន​អ្នក​ឆ្លង​៨​នាក់​នៅ​ថៃ ហុងកុង​៦​នាក់ ម៉ា​កាវ​៥​នាក់ អូស្ត្រាលី​៤​នាក់ ជប៉ុន​៤​នាក់ ម៉ា​ឡេ​ស៊ី​៤​នាក់ សិង្ហ​បុរី​៤​នាក់ បារាំង​៥​នាក់ កូរ៉េ​ខាងត្បូង​៣​នាក់ តៃវ៉ាន់​៣​នាក់ អា​មេ​​រិ​ក​៥​នាក់ វៀតណាម​២​នាក់ នេ​ប៉ា​ល់​ម្នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ