ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យ​ជាតិ ​ឥណ្ឌា​បង្ហាញ​មី​សី​ុ​ល​អាច​​កម្ទេច​ផ្កាយ​រណប (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៦ ខែ​មក​រា​ ឆ្នាំ២០២០ បាន​បង្ហាញ​មី​ស៊ី​ល​របស់​ខ្លួន​ដែល​អាច​កម្ទេច​ផ្កាយ​រណប​ក្នុង​តារាវិថី​ទាប​។ ​មី​ស៊ី​ល​នោះ​ត្រូវ​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​កាលពី​ខែមីនា​ឆ្នាំ​២០១៩​។ មី​ស៊ីល​ប្រឆាំង​ផ្កាយ​រណប​ឥណ្ឌា​ ASAT ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង…

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៦ ខែ​មក​រា​ ឆ្នាំ២០២០ បាន​បង្ហាញ​មី​ស៊ី​ល​របស់​ខ្លួន​ដែល​អាច​កម្ទេច​ផ្កាយ​រណប​ក្នុង​តារាវិថី​ទាប​។ ​មី​ស៊ី​ល​នោះ​ត្រូវ​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​កាលពី​ខែមីនា​ឆ្នាំ​២០១៩​។

មី​ស៊ីល​ប្រឆាំង​ផ្កាយ​រណប​ឥណ្ឌា​ ASAT ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង ក្នុង​ពិធី​ព្យុហ​យាត្រា​យោធា​មួយ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៦​ ខែមក​រា ​នៅ​ទីក្រុង​ញូ​វ​ដែ​ល្លី នា​ថ្ងៃ​បុណ្យ​ជាតិ​។ ការ​សាកល្បង​ដំបូង​ៗ​នៃ​មី​ស៊ី​ល​នេះ ដែល​ផលិត​ក្នុង​ក្រប​ខណ្ឌ​នៃ​បេស​កម្ម​ SHAKTI ត្រូវ​បាន​ធ្វើ​កាលពី​ខែមីនា​ឆ្នាំ​២០១៩​។ មី​ស៊ី​ល​នោះ​អាច​ទៅ​កម្ទេច​គោលដៅ​ជា​ផ្កាយ​រណប​មួយ​ស្ថិត​នៅ​កម្ពស់​៣០០​គីឡូម៉ែត្រ ៣​នាទី​ក្រោយ​ការ​បាញ់​ចេញ​។

រ​ហូត​មក​ទល់​ពេល​នេះ ​មាន​តែ​ប្រទេស​៣​ដែល​មាន​អាវុធ​ប្រឆាំង​ផ្កាយ​រណប​គឺ​រុ​ស្ស៊ី សហរ​ដ្ឋ​អាមេរិក ​និង​ចិន​។

យោង​តាម​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​លោក ដែល​ពេល​នេះ​ក្លាយជា​មហាអំណាច​អវកាស​មួយ​ដែរ​។ លោក​គូស​បញ្ជាក់​ថា ​អាវុធ​ប្រឆាំង​ផ្កាយ​រណប​ដែល​ឥណ្ឌា​បាន​ផលិត ពុំ​​សំដៅ​ប្រឆាំង​ប្រទេស​ណាមួយ​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ All India Radio News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ