ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ័ព​សី​ុ​រី​ វាយ​រុល​ដល់​មាត់ទ្វារ​ក្រុង​មួយ​នៅ​អី​ុ​ដ​លី​ប

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៦​មក​រា បន្ត​វាយ​រុលទៅមុខ ឆ្ពោះទៅ​កាន់​ទីក្រុង​ម៉ា​អា រេ​ត​អាល់​ណូ​អូ​ម៉ា​ន ជាទី​ក្រុង​ធំ​ទី​២​នៃ​ខេត្ត​អ៊ី​ដ​លី​ប​នា​ភាគ​ពាយ័ព្យ​ប្រទេស​។ តាម​ប្រភព​នោះ​ថា កងទ័ព​ស៊ី​រី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ…

ប្រទេស​ស៊ី​រី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៦​មក​រា បន្ត​វាយ​រុលទៅមុខ ឆ្ពោះទៅ​កាន់​ទីក្រុង​ម៉ា​អា រេ​ត​អាល់​ណូ​អូ​ម៉ា​ន ជាទី​ក្រុង​ធំ​ទី​២​នៃ​ខេត្ត​អ៊ី​ដ​លី​ប​នា​ភាគ​ពាយ័ព្យ​ប្រទេស​។

តាម​ប្រភព​នោះ​ថា កងទ័ព​ស៊ី​រី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ វាយ​ដណ្ដើម​យក​បាន​ភូមិ​និង​មូលដ្ឋាន​៧​ស្ថិត​នៅ​ភាគ​ខាងត្បូង​ខេត្ត​អ៊ី​ដ​លី​ប ហើយ​ពេល​នេះ​ចូល​ដល់​កៀក​ក្រុង​នោះ​កាន់កាប់​ដោយ​ពួក​ជី​ហា​ដ សល់​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​។

ខេត្ត​អ៊ី​ដ​លី​ប​និង​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​អា​ឡែ​ប ហា​ម៉ា​និង​ឡា​តា​គី​យេ​គឹ​ជា​មូលដ្ឋាន​ចុង​ក្រោយ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម ហើយ​កងទ័ព​ស៊ី​រី​បង្ហាញ​ជា​ច្រើន​លើក​ពី​ចេតនា​របស់​ខ្លួន​វាយ​ដណ្ដើម​យក​។ ទីក្រុង​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន​ជាទី​ក្រុង​យុទ្ធសាស្ត្រ​បំផុត​មួយ ព្រោះ​ស្ថិត​នៅ​តាម​ផ្លូវថ្នល់​ភ្ជាប់​ក្រុង​អា​ឡែ​បម​ក​ក្រុង​ដា​ម៉ាស់​។

នាយក​របស់​OSDH​លោក​រ៉ា​មី​អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន​គូសបញ្ជាក់​ថា កងទ័ព​ស៊ី​រី​ពេល​នេះ​ចូល​មក​ដល់​ច្រកចូល​ទីក្រុង​ហើយ​។ កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​កង​យន្តហោះ​រុ​ស្ស៊ី បាន​បង្កើន​ការ​វាយ​ប្រហារ​​លើ​ខេត្ត​អ៊ី​ដ​លី​ប​ចាប់តាំងពី​ខែធ្នូ​មក​។ ចាប់តាំងពី​ពេក​នោះ​មក​មនុស្ស​៣៥៨.០០០​នាក់​បាន​រត់​ភៀសខ្លួន ភាគច្រើន​ជានា​រី​និង​កុមារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ