ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ សិស្ស​ដួល​សន្លប់​ទៀត​ហើយ​នៅ​សាលា​វិទ្យាល័យ​ហ៊ុន សែន កែវ​សីមា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សិស្សសាលា​វិទ្យាល័យ​ហ៊ុន សែន កែវ​សីមា បាន​ដួល​ស​ម្លប់​ចំនួន​១៤​នាក់​ទៀត​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៧ ខែមករា…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សិស្សសាលា​វិទ្យាល័យ​ហ៊ុន សែន កែវ​សីមា បាន​ដួល​ស​ម្លប់​ចំនួន​១៤​នាក់​ទៀត​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ ។ សិស្ស​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​ពេទ្យ​ឯកជន​ស្រុក​កែវ​សីមា និង​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ។

ទោះជា​បែប​នេះ​ក្តី មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​សិស្សសាលា​វិទ្យាល័យ​ហ៊ុន​សែន កែវ​សីមា​ដួល​សន្លប់​ជា​បន្តបន្ទាប់​មកនេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​ចុះ​ពិនិត្យ និង​វិភាគ​រោគ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ។

លោក ប៊ុ​ន សួ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​កំពុង​បញ្ជូន​រថយន្ត​សង្គ្រោះ​ទៅ​កន្លែង​កើត​នោះ​ហើយ លោក​ថា ក្រុមការងារ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​នាំ​អោយ​សិស្ស​ដួល​សន្លប់​នេះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ស្រុក​៤ ក្រុង​១ នៅ​ខេត្តមណ្ឌលគិរី មាន​តែ​សិស្សសាលា​នៅ​ស្រុក​កែវ​សីមា​ទេ ដែល​មាន​បញ្ហា​នេះ ហើយ​ករណី​នេះ​កើតឡើង​ចំនួន​២​ដង​ហើយ ក្នុង​ស​ប្ដា​ហ៍​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ