អាំង​ប៉ាវ​មុន​ចូល​ឆ្នាំ​ចិន ៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ល្មម​ទិញ​ខ្សែ​.​ក​មាស​ឱ្យ ប្រពន្ធ


តើ​អ្នក​បាន​អាំង​ប៉ាវ​អ្វី​ពី​មនុស្ស​ជាទី​ស្រលាញ់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ? វា​ពិតជា​រឿង​គួរ​ឱ្យ​ច្រណែន​មែនទែន ដែល​ភរិយា​របស់​លោក ណា​ង សុភា បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មានជ័យ ទទួល​បាន​កាដូ​គ្រឿងអលង្ការ​មួយ​ឈុត​ពី​លោក ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទឹក​ប្រាក់ ៥០​លាន​រៀល​ពី ស្រា​បៀរ កម្ពុជា ។

លោក សុភា អាយុ​២០​ឆ្នាំ និយាយ​ថា​៖ «​ខ្ញុំ​រៀប​ការ​ជាមួយ​ភរិយា​ជិត​១​ឆ្នាំ​ហើយ មិន​ដែល​មាន​អ្វី​ឱ្យ​គ្នា​ទេ ។ ទើបតែ​ពេល​នេះ ខ្ញុំ​ទទួល​បាន​សំណាង​ធំ គាស់​ត្រូវ​ទឹកប្រាក់​ដល់​ទៅ ៥០​លាន​រៀល ។ អ្វី​ដែល​ខ្ញុំ​គិត​មុនគេ គឺ​បើក​រកស៊ី​លក់​ចាប់ហួយ ព្រោះ​ហត់​លែង​ចង់​ធ្វើការ​ឱ្យ​គេ​ហើយ និង​ទិញ​គ្រឿងអលង្ការ​ឱ្យ​ប្រពន្ធ​ខ្ញុំ​ទុកជា​កាដូ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​» ។

លោក​រៀបរាប់​ថា ថ្ងៃ​ឈ្នះ​រង្វាន់​នោះ គឺ​ថ្ងៃ​ទី​១២ ខែមករា ម៉ោង​ប្រហែល ៩​ព្រឹក ពេល​ដែល​លោក​ចេញពី​ធ្វើការ​វេន​យប់ ។ លោក និង​មិត្ត​ភ័ក្តិ​បាន​ជួបជុំ​គ្នា​ដោយ​ទិញ ស្រា​បៀរ កម្ពុជា ១២​កំប៉ុង ដើម្បី​ហូប​ជជែក​លេង ហើយ​ក៏​គាស់​ត្រូវ​ទឹកប្រាក់ ៥០​លាន​រៀល​នៅ​កំប៉ុង​ទី ៣​តែ​ម្តង ។

លោក​ថា លោក​ពិតជា​សប្បាយចិត្ត​ឡើង​និយាយ​លែង​ចេញ​ទៅ​ហើយ ព្រោះ​នេះ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សម្រាប់​លោក​ក្នុង​វ័យ​ទើប​២០​ឆ្នាំ អាច​សល់​លុយ​ច្រើន​យ៉ាងនេះ​សម្រាប់​ជា​ទុន​រកស៊ី ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ