ការរលត់ទៅនៃសេចក្តីត្រេកត្រអាល ការរលត់ទៅនៃការខឹងក្រោធ ការរលត់ទៅនៃសេចក្តីវង្វេង ការរលត់ទៅនៃតណ្ហា ការលះបង់នូវចំណង់ ការរលាស់ចោលនូវចំណង់ ការអស់ទៅនៃចំណង់ ការដាក់ចុះនូវចំណង់ គឺការស្ងប់រម្ងាប់ទៅនៃចិត្ត ការលះចោលនូវកិលេសទាំងពួង ការជីកគាស់ចោលនូវឫសគល់នៃចំណង់ ការផ្តាច់បង់ចោលនូវកិលេសទាំងពួងគឺនិព្វាន ។
ព្រះបរមសាស្តាត្រាស់សម្តែងថា ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានមិនជាអ្វីក្រៅអំពីការរលត់ទៅនៃសេចក្តីត្រេកត្រអាល ការអស់ទៅនៃទោសៈ ការអស់ទៅនៃសេចក្តីវង្វេងនោះទេ នេះឯងហើយហៅថា និព្វាន ។
មួយទៀតការប្រោសចាកនូវភាពនៃសេចក្តីត្រេកត្រអាល លោកចាត់ថាជាកំពូលនៃធម៌ទាំងពួង និងជាអ្នកមានឥស្សរភាព ការបំបាត់បង់នូវចំណង់ ការដកចេញនូវការប្រកាន់មាំ ការកាត់ផ្តាច់នូវវដ្តៈ ការអស់ទៅនៃតណ្ហា ការរំលត់កិលេស នោះហើយក៏ជាព្រះនិព្វាន ។ សាន សារិន
ចែករំលែកព័តមាននេះ