ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ ប្រាកដ​ជា​​កើតរោគ​រលាក​​លំពែង​មិនខាន

4 ឆ្នាំ មុន

លំពែង គឺជា​សរីរាង្គ​ក្រពេញ​ដែល​មាន​រាង​វែង​ហើយ​សំប៉ែត ដែល​ស្ថិត​នៅ​ពីក្រោយ​ក្រពះ​នៅ​ផ្នែក​ខាងលើ​នៃ​ពោះ​។ លំពែង មាន​នាទី​ផលិត​អង់ស៊ីម​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ពពួក​អ័រម៉ូន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ (​គ្លុយកូស​)​នៅ​ក្នុង​រាង​កាយ​។ ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ មាន​ន័យ​ថា​រោគ​សញ្ញា​បាន​លេចឡើង​ភ្លាម និង​មាន​រយៈពេល​ខ្លី​។…

លំពែង គឺជា​សរីរាង្គ​ក្រពេញ​ដែល​មាន​រាង​វែង​ហើយ​សំប៉ែត ដែល​ស្ថិត​នៅ​ពីក្រោយ​ក្រពះ​នៅ​ផ្នែក​ខាងលើ​នៃ​ពោះ​។

លំពែង មាន​នាទី​ផលិត​អង់ស៊ីម​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ពពួក​អ័រម៉ូន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ (​គ្លុយកូស​)​នៅ​ក្នុង​រាង​កាយ​។ ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ មាន​ន័យ​ថា​រោគ​សញ្ញា​បាន​លេចឡើង​ភ្លាម និង​មាន​រយៈពេល​ខ្លី​។

ចំណែកឯ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​គឺ ជា​ជំងឺ​រលាក​លំពែង​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​។ ករណី​ស្រាល​នៃ​ជំងឺ​រលាក​លំពែង​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​គ្មាន​ការ​ព្យាបាល ប៉ុន្តែ​ករណី​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​អ្នក​។

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​លំពែង​អាច​ប្រែប្រួល​ដោយ​អាស្រ័យ​លើ​ប្រភេទ​របស់​វា​។

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ​រួម​មាន ៖
១- ឈឺពោះ​ផ្នែក​ខាងលើ
២- ឈឺពោះ​ដែល​ចាក់​ទៅ​ខ្នង
៣- ឈឺពោះ​ដែល​កាន់តែ​អាក្រក់​បន្ទាប់​ពី​បរិភោគ​អាហារ
៤- ចង្អោរ
៥- ក្អួត
៦- ឈឺ​នៅ​ពេល​ដែល​ប៉ះ​នៅ​លើ​ពោះ​។

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​រួម​មាន​ ៖
១- ឈឺពោះ​នៅ​ផ្នែក​ខាងលើ
២- ស្រក​ទម្ងន់
៣- មាន​ក្លិន​ខ្លាញ់​នៅ​ក្នុង​លាមក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ